Pacquiao ប្រឈមមុខ នឹងការ ជាប់ពន្ធនាគារ លើការលាក់បាំងរបួសស្មា មុនការប្រកួត ក្រោយពីមានគេប្តឹង
អាមេរិក៖ ប្រជាជន ២នាក់មកពីរដ្ឋ Nevada បានដាក់ពាក្យបណ្តឹងប្តឹង Manny Pacquiao និងអ្នកផ្សព្វផ្សាយការប្រកួតរបស់ Pacquiao ដោយសំអាងថា មនុស្សគ្រប់គ្នា បានចំណាយលុយជាង ១០០ដុល្លារ ដើម្បីមើល ការប្រកួតតាមទូរទស្សន៍ និងធ្វើការភ្នាល់ផងនោះ បែរជា ត្រូវខាតបង់អស់ទៅវិញ។
ពួកគេទាំងពីរនាក់នោះ ចង់ធ្វើជាតំណាង ឲ្យអ្នកដែល ចំណាយលុយទិញសំបុត្រ និងក្រុមអ្នកភ្នាល់ទាំងអស់ ដែលរងគ្រោះ ដោយសារការ បោកប្រាស់ព្រោះតែ អ្នកផ្សព្វផ្សាយការប្រកួត ធ្វើការលាក់បាំង ចំពោះរបួសស្មា របស់ Pacquiao ដែលទើបនឹងត្រូវបាន ទម្លាយឲ្យដឹង ពេលថ្មីៗនេះ ហើយម្យ៉ាងវិញទៀត បើពិនិត្យមើល ទៅលើកម្រងសំនួរ ធ្វើតេស្តសុខភាព របស់ Pacquiao វិញ បានបង្ហាញថា រូបគាត់ បែរជាឆ្លើយថា មិនមានរបួសអ្វីទៅវិញ ដែលនេះក៏ជាការបំពានមួយ ពីសំណាក់កីឡាករ ដោយមិនព្រម ឆ្លើយសំនួរ ឲ្យបានត្រឹមត្រូវ តាមការពិត។
ក្នុងនោះដែរ បើសិនតុលាការ រកឃើញថា មានកំហុសពិតមែននោះ កីឡាករ Pacquiao នឹងអាចប្រឈមការ ជាប់ពន្ធនាគារ ចន្លោះពី ១ ទៅ ៤ឆ្នាំ និងពិន័យជាប្រាក់ ជាង ៥,០០០ ដុល្លារអាមេរិកផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ Manny Pacquiao ដែលជាអ្នកប្រដាល់ និងជាអ្នកនយោបាយផងនោះ គ្រោងនឹង បរិច្ចាគប្រាក់ពាក់កណ្តាល នៃចំនួនប្រាក់សរុប ដែលគាត់ទទួលបាន ពីការប្រកួតជាមួយ Floyd Mayweather ឲ្យទៅឲ្យមូលនិធិមនុស្សធម៌។ Pacquiao ដែលមានវ័យ ៣៦ ឆ្នាំ នឹងទទួលបានប្រាក់ជាង ១០០លានដុល្លារអាមេរិក ទៅតាមការបែកចែកគ្នា ៦០ភាគរយក (Floyd) និង ៤០ភាគរយ (Pacquiao) ដែលមាននៅលើ កិច្ចព្រមព្រៀង មុនការប្រកួត៕

Manny Pacquiao ដែលអះអាងថា គេមានរបួសស្មាស្តាំ នៅមុនការប្រកួត ជាមួយ Floyd

Pacquiao និង Floyd នៅក្រោយការប្រកួត
សកម្មភាព Pacquiao និង Floyd នៅកំឡុងពេលប្រកួត
Pacquiao ធ្វើការវាយទៅលើ Floyd 
កីឡាករ Floyd នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្រោយយកឈ្នះ លើ Pacquiao

កម្រងសំនួរ សំរាប់កីឡាករ មុនការប្រកួត
ប្រភព៖ Mirror, Straitstimes, bloomberg
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
