ការ​ជ្រើស​រើស​គូរ​ស្រក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ទាំង​បុរស់​ទាំង​ស្ត្រី​ព្រោះ​នេះ​គឺ​ជា​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​អនាគត់​ដ៏វែង​ឆ្ងាយ​របស់​អ្នក​ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​នណា​ម្នាក់​ធ្វើ​ជា​គូរ​អនាគត់​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មិន​មែន​ចេះ​តែ​លេង​សើច​បាន​ឡើយ​។​កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ CITA  បង្កើត​គេហទំព័រ12wedding  ​នេះ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​រៀប​អាពាហ៍​ពីពាហ៍​របៀប​រស់​នៅ​ជា​មួយ​គ្នា​ឲ្យ​មាន​សុភក្តមង្គល់​ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍ ការ​ចេះ​យល់​អធ្យា​ស្រ័យ​ដល់​គ្នា​ជា​ដើម​ជាពិសេស​គឺអាចស្វែងរកសេវាកម្មអាពាហ៏ពិពាហ៏ល្អៗ​ គ្រប់ប្រភេទ​ ព្រមទាំងពត៏មានកំសាន្តផ្សេងៗនឹងពត៏មានគួរយល់ដឹងផងដែរ។

          ទំព័រការត្រៀមខ្លួននេះ 12wedding  លើកយកអំពីការត្រៀមខ្លួនមុនពេលរៀបអាពាហ៏ពិពាហ៏, ការរៀបចំពិធី​នឹងការត្រៀមខ្លួនពេលរៀបអាពាហ៏ពិពាហ៏, ការត្រៀមខ្លួនជាភរិយា ស្វាមី ម្ដាយឪពុកល្អក្រោយពេលរៀបអាពាហ៏ពិពាហ៏។

I. អ្វីជាអាពាហ៏ពិពាហ៏?

             ពាក្យ​(អាពាហ៍​ពិពាហ៍)ជា​ការ​ទំនាក់​ទំនង​ចាប់​ផ្តើម​តាំង​ពី​មាតា​បិតា​កូន​ប្រុស​បាន​ចូល​ទៅ​ស្តី​ដណ្តឹង​កូន​ស្រី​ពី​មាតា​បិតា​កូន​ស្រី​ឲ្យ​ទៅ​កូន​ប្រុស​របស់​ខ្លួន​មក​។

             

             បើ​មាតា​បិតា​កូន​ស្រី​បាន​យល់​ព្រម​តាម​សំនូម​ពរ​របស់​មាតា​បិតា​កូន​ប្រុស​ហើយ​មាតា​បិតា​ទាំង​សង​ខាងនឹង​រៀប​ពិធី​អាពាហ៍​ពិពាហ៍​កូន​ទាំង​ពីរ​ទៅ​តាម​ប្រពៃណី​ខ្មែរ​។​ប្រពៃណី​អាពាហ៍​ពិពាហ៍​ខ្មែរ​ពីសម័យ​បុរាណ​ត្រូវ​បាន​រៀប​ចំ​នៅ​ពេល​ដែល​មនុស្ស​មាន​ពេល​ទំនេរ​ច្រើន​មាន​ទ្រព្យ​សម្បត្តិ​ធូរ​ធារ​ហើយ​កូន​ប្រុស​កូន​ស្រី​ទាំង​ពីរ​មាន​ចិត្ត​ចេះ​ស្រឡាញ់​ញាតិ​របស់​ខ្លួន​និង​គោរព​តាម​បណ្តាំ​ជី​ដូន​ជី​តា​ឲ្យ​ចេះ​ស្រឡាញ់​មើល​ថែ​រក្សា​គ្នា​ផង​។

             ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​កូន​ស្រី​ និង​កូន​ប្រុស​ពី​សម័យ​បុរាណ​គឺ​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ណាស់​។​តែ​មក​ដល់​នៅ​ឆ្នាំ​ ១៩៤០ ​ដល់ ​ឆ្នាំ​១៩៦០ ​គេ​បាន​រៀប​អាពាហ៍​ពិពាហ៍​កូន​ប្រុស​ កូន​ស្រី​មាន​រយៈ​ពេល​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​។

            នៅ​ក្នុង​ពេល​៣​ថ្ងៃ​នេះ​គេ​ត្រូវ​ចំណាយ​ធនធាន​ អស់​ប្រាក់​ច្រើន​ពី​ព្រោះ​បើ​មាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ភូមិ​ណា​ភូមិ​នោះ​ត្រូវ​ពន្លត់​ភ្លើង​ចង្គ្រាន​។​បាន​ន័យ​ថា​មនុស្ស​នៅ​ក្នុង​ភូមិ​នោះ​ទាំង​ចាស់​ ទាំង​ក្មេង​មក​ចូល​រួម​ជួយ​កិច្ច​ការ​ទាំង​ស្រី​ទាំង​ប្រុស​ ហើយ​នៅ​ហូប​បាយ​ទាំប្តី​ទាំង​ប្រពន្ធ​ ទាំង​កូន​នោះ​ឯង​។    ​បើ​មាន​ញាតិ​ច្រើន​ឬ​មាន​គេ​រាប់​អាន​ច្រើន​គឺត្រូវ​ចំណាយ​ម្ហូប​អាហារ​ច្រើន​ដើម្បី​តម្រូវ​ទៅ​តាម​ចំនួន​មនុស្ស​ផង​ដែរ​។

ចុចដើម្បីអានអត្តបទ ៖ ​​  ស្ត្រីដែលគួរយកជាភរិយា

                        ​​            បុរសដែលមនុស្ស​ស្រីមិនគួរយក​ជា​ស្វាម

                                    ប្តីមិនល្អ ៧ ប្រភេទ

                                    បុរសមិនគួរស្រឡាញ់ស្ត្រី ៥ ប្រភេទ 


        II. តើត្រូវធ្វើអ្វីខ្លះមុនរៀបអាពាហ៍​ពិពាហ៍

មុនពេលរៀបអាពាហ៏ កូនប្រុស កូនស្រី ទាំងឪពុកម្ដាយទាំងសងខាងត្រូវត្រៀមខ្លួន សម្រាប់កម្មវិធីនីមួយ។ តើកម្មវិធី នឹងកត្តព្វកិច្ចអ្វីខ្លះដែលត្រូវធ្វើ?

12weddimg  សូមបកស្រាយដួចតទៅ៖

១. ពិធីចូល​ស្តីដណ្តឹង ឬ​ពិធីភ្ជាប់​ពាក្យ

         ការ​ស្តី​ដណ្តឹង​រវាង​សម័យ​មុន​នឹង​សម័យ​បច្ចុប្បន្ន​នេះ​ក៏​មាន​ការ​ខុស​ប្លែក​គ្នា​ច្រើន​ដែរ​។ការ​ស្តី​ដណ្តឹង​តម្រូវ​ឲ្យ​មាន​រការ​បៀប​ចំ​ច្រើន​ដំណាក់​កាល​ទើប​ស្តី​ដណ្តឹង​បាន​តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ឲ្យ​តែ​ខាង​កូន​ប្រុស​នឹង​ខាង​កូន​ស្រី​ត្រូវ​រូវ​គ្នា​គឺ​កំណត់​ថ្ងៃ​ចូល​ស្តី​ដណ្តឹង​តែ​ម្តង​។

ក. ពិធីស្តីដណ្តឹងពីសម័យបុរាណ

            កាល​បើ​បាន​ពត៌មាន​ពី​អ្នក​ស៊ីប​សួរ​ថា​មាតា​បិតា​ខាង​កូន​ស្រី​អនុញ្ញាត​ឲ្យ​ទៅ​មក​ហើយ​មាតា​បិតា​ខាង​កូន​ប្រុស​ត្រូវ​ចូល​ទៅ​រក​គ្រូ​ហោរ ​គន់​គូរ​រក​ថ្ងៃ​មង្គល់​ល្អ​ចូល​ទៅ​ស្តី​ដណ្តឹង។

            បើ​គ្រូ​ហោរ​មលើ​ឃើញ​ថា​ត្រូវ​ចូល​ទៅ​ស្តី​ដណ្តឹង​នៅ​ថ្ងៃ​ណា​មាតា​បិតា​ខាង​កូន​ប្រុស​ត្រូវ​ចូល​ទៅ​ជំរាប​អ្នក​ស៊ីប​សួរ​ឲ្យ​ទៅ​ជំរាប​មាតា​បិតា​ខាង​កូន​ស្រី​ថា​ថ្ងៃ​នេះ​ខែ​នេះ ​ឆ្នាំ​នេះ​ មាតា​បិតា​កូន​ប្រុស​បាន​នាំ​ឈ្មោយ​ឬ​មហា​ព្រម​ទាំង​ញាតិ​សាច់​សារ​លោហិត​ទៅ​ស្តី​ដណ្តឹង​កូន​ស្រី​របស់​ខ្លួន​។
មាតា​បិតា​កូន​ស្រី
- ត្រូវ​រៀប​ចំ​ផ្ទះ​សំបែង
- ត្រូវ​រក​លោក​មេបា​ស្រុក​ខ្លះ​ហៅថា​បង្គោល​ការ
- ជំរាប​បង​ប្អូន​និង​ញាតិ​សន្តាន​របស់​ខ្លួន​ឲ្យ​បានដឹង
- រក​ម្ហូប​អាហារ​សម្រាប់​ទទួល​ភ្ញៀវមាតា​បិតា​កូន​ប្រុស
- ត្រូវ​រក​នាង​ឈ្មាយ​ជា​អ្នក​និយាយ​ស្តី​ដណ្តឹង​
- ជំរាប​បង​ប្អូន​និង​សាច់​ញាតិ​របស់​ខ្លួន​ឲ្យ​បាន​ដឹង
- រក​ជំនូន​ទៅ​ជូន​មាតា​បិតា​ខាង​កូន​ស្រី
លុះ​ដល់​ថ្ងៃ​លោក​មេបា​ និង​សាច់​ញាតិ​កូន​ស្រី​ នាំ​គ្នា​មក​ជុំ​គ្នា​នៅ​លើ​ផ្ទះ​កូន​ស្រី​។​ឯ​មាតា​បិតា​និង​ញាតិ​សន្តាន​កូន​ប្រុស​បាន​នាំ​គ្នា​យក​ឈ្មាល​និង​ញាតិ​សន្តាន​ព្រម​ទាំង​ជំនូន​ទៅ​ផ្ទះ​មាតា​បិតា​កូន​ស្រី​។ ​កាល​បើ​ជួប​ជុំ​គ្នា​ហើយ​ត្រូវ​រៀប​ចំ​ពិធី​ស្តី​ដណ្តឹង​ជា​មួយ​លោក​មេ​បា​។​កាល​បើ​លោក​មេបា​មាន​ប្រសាសន៍​ថា​បើ​នាង​ស្រឡាញ់​កូនស្រី​ខ្ញុំ​ សូម​ឧស្សាហ៍​ទៅ​មក​ចុះ​។​បន្ទាប់​ពី​នោះ​មក​មាតា​បិតា​កូន​ប្រុស​ត្រូវ​យក​ជំនូន​ទោះ​តិច​ក្តី​ច្រើន​ក្តីជា​រៀង​រាល់​ខែ។
ពិធី​ស្តី​ដណ្តឹង​មួយ​លើក​ជា​ពី​លើក​ រហូត​ដល់​ទី៣​ ក៏​មាន​ ទើប​លោក​មេបា​អនុញ្ញាត​ឲ្យ​រៀប​ចំ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​។

ខ. ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន

ការ​ចូរ​ស្តី​ដណ្តឹង​កូន​ស្រី​ពុំ​មាន​ដំណាក់​កាល​ច្រើន​ដូច​កាល​ពី​មុន​ឡើយ​បន្ទាប់​ពី​ការ​ស៊ីប​សួរ​រវាង​ខាង​កូន​ប្រុស​និង​ខាង​កូន​ស្រី​រួច​គឺ​ជ្រើស​ពេល​ដើម្បី​ចូល​ស្តី​ដណ្តឹង​តែ​ម្តង​។

សូមរងចាំ នៅមានបន្ត...........
 

សេវាកម្មអាពាពិពាហ៍

 
(មើលទាំងអស់)
 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

ព័ត៌មានផ្សេងៗ

 
(មើលទាំងអស់)
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម