មិននឹកស្មានថា សណ្តែកបណ្តុះ ផ្តល់អត្ថប្រយោជន៍ សំរាប់សុខភាព ច្រើនយ៉ាងនេះសោះ បើសិនជា ចម្អិនបានត្រឹមត្រូវ
សុខភាព៖ សណ្តែកបណ្តុះ ជាបន្លែសំរាប់ ផ្សំជាមួយអាហារច្រើនប្រភេទ ដែលពេញនិយម ទូទាំងពិភពលោក ជាពិសេសនៅ តំបន់អាស៊ី តែម្តង ។ ជាទូទៅ សណ្តែកខៀវ ជាប្រភេទសណ្តែក ដែលពេញនិយម យកមកបណ្តុះ ហើយសណ្តែកបណ្តុះនេះ មិនត្រឹមតែផ្តល់រសជាតិ ឆ្ងាញ់សំរាប់ផ្សំ ជាមួយអាហារនោះទេ ហើយ ថែមទាំងផ្តល់នូវ ផលប្រយោជន៍ ដល់សុខភាព ជាច្រើនផងដែរ ដូចខាងក្រោមនេះ៖
- មានកាឡូរីទាប និង សំបូរដោយ ប្រូតេអ៊ីន៖ សំរាប់ សណ្តែកបណ្តុះ ជាបន្លែមាន កាឡូរីទាប ដែល ក្នុងមួយកែវនៃ សណ្តែកបណ្តុះគឺមាន តែ ៣១កាឡូរី តែប៉ុណ្ណោះ ហើយសំបូរដោយប្រូតេអ៊ីន និង ប្រភពនៃ វីតាមីន B វីតាមីន K និង C ទៀតផង ។
- សំបូរដោយវីតាមីន C និង K ៖ ប្រសិនបើអ្នកពិសា គ្រាប់សណ្តែកខៀវ អ្នកនឹងទទួលបានវីតាមីន C ដែលមាននៅក្នុង សណ្តែកខៀវនោះ ប៉ុន្តែ ប្រសិនបើ សណ្តែកខៀវត្រូវបានបណ្តុះ ហើយយកមកពិសាវិញនោះ វានឹងផ្តល់នូវ វីតាមីន C ទ្វេដង នេះបើតាមការស្រាវជ្រាវ ពីអ្នកវិទ្យាសាស្ត្រ ក្នុងសាកលវិទ្យាល័យ Nebraska ។ ក្នុងមួយកែវ នៃសណ្តែកបណ្តុះមាន វីតាមីន C ១៣.៧ មីលីក្រាម ។ ហើយ វីតាមីន C និង វីតាមីន K គឺមាន ប្រយោជន៍ សំរាប់សុខភាពណាស់ ដែល ស្ត្រី គួរតែពិសាអាហារមានវីតាមីនC ឲ្យបាន ៧៥មីលីក្រាម ជារៀងរាល់ថ្ងៃ ខណៈបុរស ពី៩០មីលីក្រាម ជារៀងថ្ងៃដែរ ។ រីឯ វីតាមីន K ដែលមាននៅក្នុង សណ្តែកបណ្តុះ ទ្រទ្រង់និងធ្វើឲ្យឈាមងាយ កកពេលរងរបួស និង ជួយសុខភាព ឆ្អឹង ផងដែរ ។
- សារជាតិរ៉ែ ម៉ង់ហ្គាណែហ្ស និង ដែក ៖ សារជាតិរ៉ែសំរាប់ទ្រទ្រង់ សុខភាពរាងកាយ ក៏ត្រូវបាន ពិសោធន៍រកឃើញ នៅក្នុង សណ្តែកបណ្តុះ ផងដែរ។ សណ្តែកបណ្តុះ ក៏សំបូរទៅដោយ សារជាតិរ៉ែ ម៉ង់ហ្គាណែហ្ស និង ដែក សំរាប់រាងកាយមនុស្ស ត្រូវការជាតិដែក ដើម្បីទ្រទ្រង់ ប្រព័ន្ធភាពសាំុ និង រក្សាតួនាទីខួរក្បាល ខណៈ សារជាតិ ម៉ង់ហ្គាណែហ្ស ជួយទ្រទ្រង់ ដោយជួយបង្កើត អ័រមូនភេទ និង ជាពង្រឹងសុខភាព រាងកាយឲ្យមាំមួន ។
ប៉ុន្តែ គួរបញ្ជាក់ដែរថា ដោយសារ សណ្តែកបណ្តុះ ត្រូវបានគេយកទៅបណ្តុះ ក្នុងកន្លែង ដែលសីតុណ្ណភាព ក្តៅល្មម និង សើម ដែលអាច ឲ្យ សណ្តែកបណ្តុះ មានផ្ទុកនូវ សារធាតុចម្លងមេរោគ និង បាក់តេរី ហើយអាចបង្កជា ការពុលអាហារ ប្រសិន បើ ឮអ្នកពិសា សណ្តែកបណ្តុះ ដោយមិនបានចំអិន ឬស្រុះឲ្យ ឆ្អិនទេនោះ។ លើសពីនេះ សំរាប់ ស្ត្រីមានផ្ទៃពោះ ទារក, កុមារ និង មនុស្សចាស់ ដែលមានប្រព័ន្ធ រាងកាយ ខ្សោយ មិនគួរពិសា សណ្តែកបណ្តុះ ទាំងនៅឆៅ នោះដែរ។ កត្តាចំបាច់សំរាប់ ទទួលបានផ្តល់ប្រយោជន៍ សុខភាពពី សណ្តែកបណ្តុះ ត្រូវតែចំអិន សណ្តែកបណ្តុះ មុនពេលយកមកពិសា។ បន្ថែមពីនេះ ការបណ្តុះ សណ្តែក សំរាប់យកមកពិសា ដោយខ្លួនឯង នៅក្នុងផ្ទះ គឺ មានភាព ងាយស្រួល ណាស់ ដែលប្រិយមិត្ត អាចអនុវត្តបាន ដោយងាយ ។ ប្រសិនបើប្រិយមិត្ត មានការចាប់អារម្មណ៍ សំរាប់អត្ថបទផ្សាយ បន្ទាប់ ខ្មែរឡូត នឹងធ្វើការ បង្ហាញ ពី របៀប បណ្តុះសណ្តែកខៀវ ងាយៗ ៕

រូបភាព សណ្តែកបណ្តុះ

មុខម្ហូប ឆាសណ្តែកបណ្តុះ បែបចិន ដែលពេញនិយមនៅអាស៊ី
ប្រភព បរទេស
ដោយ៖ ទីន
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
ន់ចិត្ត ស្បែកដៃ និងជើង អត់ស៊ីគ្នាមែនទេ? តោះធ្វើតាមវិធីនេះ ធានាថាស លឿនតែម្តង!
-
ជីវិតផ្លូវភេទត្រូវថែរក្សារបៀបណា?
-
អត្ថប្រយោជន៍ សំបូរបែប នៃមើមត្រាវ សំរាប់សុខភាព!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
