ព្រឺក្បាល! ចេះតែឈឺក្បាលរ៉ាំរ៉ៃ ៤៦ឆ្នាំ មិនដឹងមូលហេតុ ដល់ទៅពេទ្យស្កេន មើលទើបដឹង!
ចិន៖ ស្រ្តីវ័យកណ្តាលម្នាក់ ចេះតែឈឺក្បាលរ៉ាំរ៉ៃមិនព្រមបាត់ ជិតមួយជីវិតទៅហើយ ដោយមិនដឹង មូលហេតុ ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ហើយស្កេនមើល ដែលលទ្ធផលសឹង តែមិនគួរឲ្យជឿ គឺមានម្ជុល ដ៏វែងប្រវែង ៤.៦ សង់ទីម៉ែត្រ បានចាក់ដោត ក្នុងខួរក្បាលរបស់គាត់ទៅវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីនាមត្រកូល Liu អាយុ ៤៨ឆ្នាំ មកពីខេត្ត Anhui ប្រទេសចិន បានឲ្យដឹងថា នាងមានការ ឈឺក្បាលរ៉ាំរ៉ៃ មិនព្រមបាត់ ដោយមិនដឹងមូលហេតុ អស់ពេលជាង ៤ទសវត្សរ៍។ ហើយកាលពី ខែមុន គាត់ក៏សម្រេចចិត្ត ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលមុនពេល វាក្លាយជាអាក្រក់ជាងនេះ ដោយអ្នកស្រីនិយាយថា ការឈឺក្បាលនេះ អាក្រក់បំផុតគឺ នៅពេលដែលមានភ្លៀង ឬពេលងងឹតខ្លាំង ខាងក្រៅ ហើយការឈឺចាប់នេះគឺ ដូចជា យកម្ជុលមក ចាក់ទម្លុះអញ្ចឹង។
នៅពេលដែលគាត់ បានទៅជួបពិគ្រោះជាមួយគ្រូពេទ្យ គឺមិនមានគ្រូពេទ្យណា ម្នាក់អាចដឹង ពីប្រភពនៃការឈឺ ចាក់ ដូចជាមានម្ជុលចាក់ នៅក្នុងខួរក្បាលនោះទេ។ រហូតដល់គាត់ ធ្វើការស្កេនក្បាល មើលទើបដឹងថា ពិតជាមាន ម្ជុលប្រវែង ៤.៦សង់ទីម៉ែត្រ បានចាក់ទម្លុះ ក្នុងខួរក្បាលផ្នែក ខាងឆ្វេងរបស់គាត់ ដែលគ្រូពេទ្យជឿជាក់ថា វាបានចូលទៅ ក្នុងខួរក្បាល តាំងពីគាត់ នៅតូចមកម្ល៉េះ។
យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានណែនាំ ឲ្យអ្នកស្រី Liu ធ្វើការវះកាត់យកម្ជុល ដ៏វែងនោះចេញ ព្រោះថាបើមិន ធ្វើការវះកាត់យក ចេញនោះទេ វានិងធ្វើឲ្យមាន ផលអាក្រក់ទៅថ្ងៃមុខ ជាក់ជាមិនខាន៕
រូបភាព ការស្កេនខួរក្បាលដែលរកឃើញម្ជុលរបស់អ្នកស្រី Liu
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- បង្កើនកាមារម្មណ៍ជាមួយទិចនិក ៣យ៉ាង
- តើពាក្យ «សង្សារ» ពិតជាពីរោះណាស់មែនទេ? វាមានន័យថាម៉េចទៅ?
- ប្រើថ្នាំងងុយគេងកើតជម្ងឺផ្លូវចិត្ដ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!