វិធីណាត់ជួបគូសង្សារយ៉ាងរ៉ូមែនទិកបំផុត ទោះជាអ្នកគ្មានលុយសោះ
ធម្មតា ពេលណាត់មនុស្សជាទីស្រលាញ់ដើរលេងទាល់តែមានលុយទើបអាចណាត់បាន។ ចុះបើអ្នកមិនមានលុយ តើអ្នកមានតិចនិកយ៉ាងណាអាចណាត់ជួបគ្នាបានយ៉ាងសប្បាយរីករាយទៀត? តាមពិតមានតិចនិក អាចណាត់ជួបគ្នាបាន ដោយមិនបាច់ចាំមានលុយ។ បើប្រិយមិត្តមិនទាន់ដឹង សាកមើលខាងក្រោមនេះទាំងអស់គ្នាណា៖
បើតាមលោក ឡុង ចាន់ដារា អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ប្រាប់ថា ដូចជាជិះកង់ជាមួយនាងលេងតាមដងផ្លូវ បន្ទាប់មកទៅអង្គុយមើលថ្ងៃរៀបលិចទាំងអស់គ្នា ជជែកគ្នាពីនេះពីនោះ បើមានរឿងកំប្លែងគួរយកមកនិយាយឲ្យសើចសប្បាយជាមួយគ្នា។ ប្រសិនបើអាចមានផ្កានៅជិតនោះទៀត កាច់មួយទងឲ្យនាង ប្រាកដជានាងរីករាយ និងចងចាំអនុស្សាវរីយ៍នេះជាក់ជាមិនខានឡើយ។

រូបតំណាង
រីឯលោក សត្យា អាយុ២៤ឆ្នាំ មានរូបរាងស្រស់សង្ហា ជាបុគ្គលិកលក់ម៉ូតូធំនៅម្ដុំបឹងកេងកង បញ្ចេញយោបល់ថា៖ “អ្នកណាក៏តែងនិយាយថាលេងហ្គេមសប្បាយ បំបាត់ស្រ្តេស ចឹងលេងហ្គេមជាមួយមិត្តស្រី តែត្រូវធ្វើយ៉ាងណាឲ្យនាងឈ្នះដោយមិនដឹងខ្លួន ហើយសរសើរនាងថា អូនពិតជាពូកែមែន មិនត្រឹមតែស្អាតទេថែមទាំងគួរឲ្យស្រលាញ់ទៀត ឬអាចបង្កើតប្រស្នាលេងជាមួយនាង ដូចជាសាកទាយលមើលថាពាក្យ I Love You មានន័យថាម៉េច?”។
ការដើរលេងជាមួយគូសង្សារមិនប្រាកដថា ទាល់តែមានលុយទើបអាចដើរលេងជាមួយគ្នាបានឡើយ  បើអ្នកឆ្លាត អ្នកអាចធ្វើឲ្យស្ថានភាពបែបនេះប្រែក្លាយជាការចងចាំមួយល្អក្នុងជីវិតពោរពេញដោយក្ដីរីករាយ និងរឹតតែស្រលាញ់គ្នាជាងមុនទៅទៀត។
លើសពីនេះ កញ្ញា កឹម ច័ន្ទថាវី និស្សិតសាកលវិទ្យាល័យកម្ពុជា (UC) បានប្រាប់ Sabay ទាក់ទងនឹងរឿងនេះថា៖ “យើងអាចទៅមើលគេរាំហាត់ប្រាណនៅវត្តបទុមដោយសារពេលមើលកាយវិការគេរាំ ចេះតែចង់សើច។ បើមិនអញ្ចឹងទេ នាំសង្សារចូលរាំជាមួយគេក៏ម៉្យាងដែរ ព្រោះចំណាយតែមួយពាន់រៀលប៉ុណ្ណោះ រីករាយជាមួយគ្នា និងមានសុខភាពល្អទៀតផង។ ក្រៅពីនេះ ពេលរាំចប់យើងអាចដើរបណ្ដើរគ្នាតាមមាត់ទន្លេទៅផ្សាររាត្រី រួចដើរមើលឥវ៉ាន់នៅទីនោះ”។

រូបតំណាង
ចំណែក ភឺម រចនា អាយុ២២ឆ្នាំ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៅ IFL និយាយថា៖ “ប្រសិនបើគូសង្សារស្រលាញ់គ្នា លុយមិនមែនជាគ្រឿងរារាំងសម្រាប់ពួកគេឡើយ។ រឿងរ៉ូមែនទិកជាច្រើនសម្រាប់និស្សិត ដូចជាពួកគេអាចណាត់គ្នាទៅបណ្ណាល័យ ស្រាវជ្រាវឯកសារជាមួយគ្នា ទៅសារមន្ទីរ អង្គុយក្រោមដើមឈើ ចែករំលែកភាពសប្បាយរីករាយជាមួយគ្នា ឬជជែកគ្នាពីនេះពីនោះអីជាដើម”៕
មើលគួរយល់ដឹងផ្សេងៗទៀត
- 
							 ថាម៉េច “ប្រដាប់ភេទបុរស” ត្រូវការវីតាមីន D? ថាម៉េច “ប្រដាប់ភេទបុរស” ត្រូវការវីតាមីន D?
- 
							 ដោះស្រាយបញ្ហាសម្រស់ ដោយងាយៗ ដោះស្រាយបញ្ហាសម្រស់ ដោយងាយៗ
- 
							 បំបៅកូនដោយទឹកដោះជួយពន្យារកំណើត បំបៅកូនដោយទឹកដោះជួយពន្យារកំណើត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!


 
                     
                 
                 
                 
                     
                     
                     
                     
                     
                     
                     
                     
                     
                     
                 
                 
                 
                 
                 
                 
                 
                