Jeanette Aw ឈ្នះ​​ពាន​ធំ​ក្នុង​កម្មវិធី Star Awards 20 និង​ជាប់​ជា​តារា​សិង្ហបុរី​ល្បី​បំផុត​នៅ​កម្ពុជា

 
 

តារា​សម្ដែង​តួ​ឯក​នារី​នូយ៉ា Jeanette Aw ដែល​ទើប​តែ​បាន​ធ្វើ​ដំណើរ​មក​លេង​ប្រទេស​កម្ពុជា​ស្ងាត់​ៗ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឈ្នះ​ពាន​ធំ​បំផុត​ និង​ពាន​តារា​​ល្បី​បំផុត​នៅ​ប្រទេស​កម្ពុជា ពី​កម្មវិធី Star Awards 20 Show 1 ឆ្នាំ​២០១៤ ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ម្សិល​មិញ​នេះ នៅ​មហោស្រព MediaCorp TV ប្រទេស​សិង្ហបុរី​។


​​កម្មវិធី Star Awards 20 ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ម្ចាស់​ស្នាដៃ​ផលិត​រឿង​ភាគ និង​កម្មវិធី​ទូរទស្សន៍​នានា​របស់​សិង្ហបុរី ដែល​ឆ្នាំ​នេះ​រឿង​ភាគ​ដែល​លេច​ធ្លោ​ជាង​គេ គឺ​រឿង “The Dream Makers” ដែល​ Jeanette Aw សម្ដែង​តែ​ម្ដង។

នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ Jeanette Aw ទទួល​បាន​បាន​រង្វាន់​ធំ​បំផុត​ គឺ​ពាន​រង្វាន់​សម្រាប់​​តារា​សម្ដែង​ស្រី​ល្បី​បំផុត និង​ពាន​រង្វាន់​ជា​តារា​សម្ដែង​ល្បី​បំផុត​ក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយ​ពាន​រង្វាន់​ដទៃ​ទៀត​ដូច​ជា ពាន​រង្វាន់​តារា​ល្បី​តាម​បណ្ដាញ​សង្គម និង​ពាន​រង្វាន់​គូ​សម្ដែង​ល្អ​បំផុត​ជាមួយ​តារា​សម្ដែង Qi Yu Wu សម្រាប់​ការ​សម្ដែង​រឿង​ភាគ “The Dream Makers” ដែល​សរុប​ទៅ​គឺ​ចំនួន​ ៤​ពាន​រង្វាន់។

កម្មវិធី Star Awards 20 Show 2 ប្រចាំ​ឆ្នាំ​២០១៤ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ដើម្បី​ប្រគល់​ពាន​រង្វាន់​ធំ​ៗ​ ជា​បន្ត​ទៀត។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​តារា និង​ផលិតករ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ពី​កម្មវិធី Star Awards 20 Show 1៖
1. Best Set Design: Ahyak Yahya for
2. Best Cameraman: Ler Leong Poh
3. Best Variety Producer:
Gan Bee Khim for “The Joy Truck”
Mandy Tan for “Say It!”
Lim Shiong Chiang for “Star Awards 2013”
4. Best Variety Research Writer:Lim Kar Yee for “The Joy Truck”
5. Young Talent Award: Oh Ling En for “I’m In Charge”
6. Best Theme Song: The Dream Makers
7. Best Programme Promo: Kee Chee Wee “CH8-TV50-Campaign Promo Category”
8. Best Editing: Cynthia Chia for “Finding U – Ep 10”
9. Best Director:
Wong Foong Hwee for “The Dream Makers”
Chong Liung Man
Leong Lye Lin for “Sudden”
10. Best Screenplay: Rebecca Leow for “The Dream Makers”
11. Social Media Award: Jeanette Aw
12. Favourite Male Character: Elvin Ng for “I’m In Charge”
13. Regional Most Popular
Regional Most Popular Indonesia – Rui En
Regional Most Popular Malaysia – Rui En
Regional Most Popular Cambodia – Jeanette Aw
14. Top Rated Variety Programme: Where the Queue Starts 4
15. Top Rated Drama Serial: C. L. I. F. 2
16. Favourite Female Character: Jeanette Aw for “The Dream Makers”
17. Favourite On-screen Drama Couple: Qi Yu Wu + Jeanette Aw as Jason Lam “The Dream Makers”
18. Rocket Award: Priscelia Chan

សកម្មភាព​​មួយ​ចំនួន​​ក្នុង​កម្មវិធី Star Awards 20 Show 1៖

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម