អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
ការធ្វើការពេញមួយថ្ងៃធ្វើអោយអ្នកតានតឹងអារម្មណ៍ ហើយអស់កម្លាំងដែលជាហេតុបណ្តាលឲ្យអ្នកពុំចង់ធ្វើលំហាត់ប្រាណនោះទេ។ ទាំងនេះគឺជាគន្លឺះលំហាត់ប្រាណយ៉ាងសំខាន់បំផុតដើម្បីរក្សាសុខភាពឲ្យបានល្អ និងកាត់បន្ថយភាពស្ត្រេសនៅការិយាល័យ។
១.ធ្វើការផ្លាស់ប្តូរយ៉ាងតិចម្តងក្នុងមួយម៉ោង
ពេលខ្លះការអង្គុយយូរគឺពិតជាមិនអាចគេចបាន ដូច្នេះហើយត្រូវប្រាកដថាអ្នកក្រោកឈរយ៉ាងតិចម្តងក្នុងមួយម៉ោងដើម្បីឲ្យមានលំហូរឈាមល្អ។
២.សម្អាតកន្លែងធ្វើការរបស់អ្នក
កន្លែងធ្វើ្កការស្អាតចៀសពីជំងឺ ដូចនេះអ្នកត្រូវគិតពីមេរោគទាំងអស់ដែលកំពុងតោងជាប់នៅលើ Keyboard និង Mouse ហើយអ្វីៗផ្សេងទៀតដែលអ្នកបានប៉ះក្នុងមួយថ្ងៃពេលកំពុងអង្គុយនៅមុខកុំព្យូរទ័ររបស់អ្នក។ ដូចនេះត្រូវបា្រកដថាអ្នកជូតសម្អាតកន្លែងធ្វើការដូចជា តុ ឬសំភារៈធ្វើការរបស់អ្នកជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងរៀបចំទុកដាក់ឯកសារសំភារៈផ្សេងៗឲ្យបានត្រឹមត្រូវកុំឲ្យរញ៉េរញ៉ៃ។
៣.ពិសាទឹកឲ្យបានច្រើន
ការផឹកទឹកឲ្យបានច្រើនជួយពង្រឹងសាច់ដុំ ព្រោះការដែលអ្នកអង្គុយពេញមួយថ្ងៃដោយមិនមានសកម្មភាពទាល់តែសោះ វាបណ្តាលឲ្យការវិវត្តន៍គុណសម្បត្តិរបស់សាច់ដុំយឺត។ ការបាត់បង់ជាតិទឹកគឺមកពីការទទួលទានទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យឈឺក្បាល និងមានអារម្មណ៍រសាប់រសល់។ ផឹកទឹកពី៨ទៅ១០កែវក្នុងមួយថ្ងៃដើម្បីរក្សាសុខភាពឲ្យបានល្អ។
៤.កុំទទួលទានអាហារចៀន
ចៀសវាងការទទួលទានអាហារចៀន ព្រោះវាអាចនាំអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
៥.ត្រូវប្រាកដថាធ្វើសកម្មភាពនៅពេលសម្រាកពីការងារ
អ្នកគួរតែជម្រុញឲ្យមានលំហាត់ប្រាណ១ម៉ោងក្នុងមួយថ្ងៃនៅពេលថ្ងៃឈប់សម្រាកពីការងារ ព្រោះវាជួយឲ្យអ្នកមានសុខភាពល្អ កម្លាំងមាំមួន និងអារម្មណ៍ល្អផងដែរ។
៦.បង្កើតប្រព័ន្ធភាពសុំារាងកាយ
រក្សាប្រព័ន្ធភាពសុំារបស់អ្នកឲ្យមានសុខភាពល្អដោយផឹកវីតាមីនC ឲ្យបានច្រើនប្រសិនបើអ្នកមានអារម្មណ៍មិនល្អ និងញុំាបន្លែផ្លែឈើឲ្យបានច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
៧.ទំនាក់ទំនងសង្គម
ការទំនាក់ទំនង ឬនិយាយជាមួយមនុស្សនៅកន្លែងធ្វើការអាចជួយប្រឆាំងទៅនឹងជំងឺបាក់ទឹកចិត្ត និងធ្វើអោយអ្នកទន្ទឹមរង់ចាំចង់ធ្វើការងារទៀតផង។
៨. ជម្រុញឲ្យមានការឈរ
ការអង្គុយច្រើនបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដូច្នេះចាប់ផ្តើមជម្រុញខ្លួនអ្នកដោយឈរជារៀងរាល់២០នាទីម្តង។
៩.អង្គុយឲ្យត្រង់
ការស្រាវជ្រាវបានបង្ហាញថាការអង្គុយឲ្យត្រង់ខ្នងអាចមានឥទ្ធិពលលើគំនិត និងអារម្មណ៍របស់មនុស្សបើទោះបីជាគំនិតវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។ ដូចនេះនៅខណៈពេលអ្នកកំពុងអង្គុយនៅកន្លែងធ្វើការសូមផ្តោតលើការអង្គុយអោយត្រង់ខ្នង។
១០.ចៀសវាងការដាក់សម្ពាធដល់ភ្នែក
យើងតែងតែសំលឹងអេក្រង់ពេញមួយថ្ងៃ ទាំងដែលមិនដឹងថាវាផ្តល់ផលអាក្រក់អាចកើតឡើងមកលើភ្នែករបស់យើងនោះ។ ការសិក្សាបង្ហាញថាបញ្ហារោយភ្នែកឬឈឺភ្នែក (eyestrain) មាន៥០ ទៅ៩០% គឺអ្នកធ្វើការជាបុគ្គលិកកំព្យូទ័រ។ ដើម្បីចៀសពីបញ្ហានេះអ្នកត្រូវទៅទទួលការពិនិត្យជាមួយអ្នកជំនាញភ្នែក និងបា្រកដថាកន្លែងធ្វើការរបស់អ្នកពុំមានពន្លឺខ្លាំងពេក ឬងងឹតពេក និងពន្លឺអេក្រង់កំព្យូទ័រមិនខ្ពស់ពេក ដែលវាបណ្តាលអោយមានបញ្ហាភ្នែកធ្ងន់ធ្ងរ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- អាថ៌កំបាំងទាំង ១០ នៃ សាប៊ូកក់សក់
- បញ្ហាការ រួមភេទគ្រាដំបូង
- អ័រម៉ូន Testosterone ទាប អាចបង្ករោគសញ្ញាអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!