ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
ជាការពិតណាស់ភាពស្រស់ស្អាតខាងក្រៅគឺជារឿងមួយដល់សំខាន់ សម្រាប់មនុស្សស្រីនៅក្នុងការឆក់យកការចាប់អារម្មណ៍ពីមនុស្សប្រុស។ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យមនុស្សប្រុសធ្លាក់ក្នុងអន្លង់ស្នេហ៍ និងចង់បង្កើតទំនាក់ទំនងស្នេហាយូរអង្វែងបាននោះទេ ហើយខាងក្រោមនេះជាគន្លឹះដ៏សំខាន់បំផុតជាជាងរូបសម្រស់ទៅទៀត។
ការញញឹម
ញញឹមមិនត្រឹមតែធ្វើឲ្យមនុស្សស្រីស្អាតគួរឲ្យស្រលាញ់នោះទេ ថែមទាំងធ្វើឲ្យមនុស្សនប្រុសមានអារម្មណ៍ល្អជាមួយខ្លួនគេទៀតផង។
ពូកែចម្អិនម្ហូប
វាជាមធ្យោបាយតែមួយដែលល្អបំផុត ដើម្បីយកឈ្នះបេះដូងបុរសបានផងដែរ។
ចូលចិត្តប្រឡែងលេង
កុំធ្វើជាមនុស្សនឹងធឹងពេកអី ពេលខ្លះជាពេលដែលសំខាន់ណាស់ ដើម្បីបង្កើតភាពរីករាយ។
សក់វែង
មនុស្សប្រុសភាគច្រើនចូលចិត្តមនុស្សស្រីសក់វែង។
ការយកចិត្តទុកដាក់
មនុស្សទាំងអស់ចង់់ឲ្យនារីរបស់គាត់ក្លាយជាម្តាយដ៏គួរឲ្យស្រលាញ់ម្នាក់ សម្រាប់ពួកគាត់នៅពេលដែលមានអារម្មណ៍ថាអស់សង្ឃឹម។
សម្រស់ធម្មជាតិ និងធ្វើអ្វីជារបស់ខ្លួន
មនុស្សស្រីពិតបា្រកដនឹងមិនព្យាយាមធ្វើអ្វីឲ្យដូចនរណាម្នាក់នោះទេ ឬក៏ការធ្វើអ្វីមួយដែលមិនមែនជាធាតុពិតរបស់ខ្លួន។
ត្រគាកធំ
វាទាក់ទងទៅនឹងការផ្តល់កំណើតពីព្រោះមនុស្សស្រីដែលមានត្រគាកធំ អាចផ្តល់កំណើតកូនឲ្យមានសុខភាពល្អ និងមានភាពឆ្លាតវៃ។
ចិត្តល្អ
មានតែមនុស្សស្រីចិត្តល្អទេដែលចេះយកចិត្តទុកដាក់ និងជួយលើកទឹកចិត្តពេលគាត់ត្រូវការ។
មានអ្វីជារបស់ខ្លួន
មនុស្សស្រីគួរតែមានភាពចាប់អារម្មណ៍នឹងពេញចិត្តទៅលើអ្វីដែលជារបស់ខ្លួនឯង ក៏ដូចជារបស់ដៃគូ។
សំលេងពិរោះ
វាធ្វើឲ្យមនុស្សស្រីកាន់តែស្រស់ស្អាត។
ជាមនុស្សងាយសម្របសម្រួល
មនុស្សដែលគិតថាអ្វីដែលពួកគេធ្វើតែងតែត្រូវ គឺពិតជាពិបាកនិយាយគ្នាណាស់។
គំនិតចាស់ទុំអាចក្លាយជាម្តាយម្នាក់បាន
មនុស្សប្រុសគឺគិតពីអនាគតកូនរបស់ពួកគេ ដូចនេះហើយមនុស្សស្រីគួរតែអាចចេះមើលថែក្មេងបាន បើទោះបីមានអាយុតិច ឬច្រើនក៏ដោយ។
បបូរមាត់ក្រហម
វាទាក់ទងទៅនឹងភាពរំជួលចិត្ត ហើយវាធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍រំភើបផងដែរ។
កំប្លុកកំប្លែង
មនុស្សស្រីគួរតែសើចនៅពេលមនុស្សប្រុសនិយាយរឿងបែបកំប្លែង និងធ្វើឲ្យគាត់សប្បាយចិត្តនៅពេលគាត់មានអារម្មណ៍មិនល្អ។
រីករាយនឹងជីវិត
មនុស្សគ្រប់រូបប្រហែលជាមិនចង់មានដៃគូដែលតែងតែត្អូញត្អែរច្រើននោះទេ ពិតទេ?
មើលគួរយល់ដឹងផ្សេងៗទៀត
- យកចិត្តទុកដាច់ចំពោះអាកាសធាតុក្តៅ
- របៀបធ្វើអោយស្បែកស្អាត តាមបែបធម្មជាតិ
- ទៅលេងស្រុកកំណើត បើពុលឡាន គួរធ្វើដូចម្តេច?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!