យាយខ្លី​អ្នក​កំប្លែង​ និង​​អ្នក​​ចម្រៀង​អាយ៉ៃ​ បានទទួល​មរណភាព​ហើយ​

 
 

តារា​កំប្លែង​​ជើង​ចាស់​ល្បី​ឈ្មោះ​ យាយ​ខ្លី​ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​​វេលា​ម៉ោង​ ១២ និង ​១២​នាទី​រំលង​អធ្រាត្រ​យប់​​មិញ​​​ ដោយ​រោគាពាធ​ជន្មាយុ​ ៦៣​ ឆ្នាំ។

តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​ ហើយ​ជំងឺ​របស់​ លោកយាយ​ មិន​បាន​ធូរ​ស្រាល​នោះ​ទេ​មាន​តែ​ឈឺ​កាន់​តែ​ធ្ងន់។

​សព​ត្រូវ​​​បាន​​តម្កល់ទុក​​​ធ្វើ​​បុណ្យ​​​តាម​ប្រ​ពៃ​ណី​នៅ​វត្ត​ញាណ​រង្សី នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

លោក​យាយ​បាន​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ប្រមាណ​​បី​អាទិត្យ​មក​ហើយ​ ទើប​តែ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​សន្លប់​បាត់​មាត់បាត់ក​នៅ​​ថ្ងៃ​ទី​ ២៧​ មេសា​ ហើយ​គាត់​បឺត​ទុយោ​ទឹក​​មិន​​បាន​ទេ​​ ទាល់​តែ​បន្តក់​ មួយៗ​ទើប​បាន​ ។​

យាយ​ខ្លី​ពេល​សម្រាក​ព្យាបាយ​នៅ​មន្ទីពេទ្យ​កាល់ម៉ែត្រ រូបថត៖ Facebook Sun Visa

អ្នក​ស្រី​នេត​ ផល្លី​ ហៅ​យាយ​ខ្លី មាន​អាយុ ៦៣​ឆ្នាំ ជា​តារា​កំប្លែង​ជើង​ចាស់​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ក្រុម​កំប្លែង នាយ​កុយ ហើយ​លោក​យាយ​មាន​កូន​ ៦ ​នាក់​ ​ក្នុង​នោះ​ប្រុស​ ២ ​នាក់​ តែ​បច្ចុប្បន្ន​សល់​តែ ​​៥​ នាក់​ បន្ទាប់​ពី​កូន​ស្រី​ពៅ ​បាន​ស្លាប់​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។​

យាយ​ខ្លី​ ជា​អ្នក​សិល្បៈ​អាយ៉ៃ​ជើង​ចាស់​មុន​ចាប់​អាជីព​កំប្លែង​ ។​ កូន​ៗ​របស់​យាយ​ខ្លី​មាន​ជីវភាព​មិន​ធូរធារ​ទេ​ ក្នុង​នោះ​ខ្លះ​រត់​ម៉ូតូ​ឌុប​ ខ្លះ​លក់​នំអាកោ៕

ព័ត៌មាន​បន្ថែម​ទៀត Sabay នឹង​ជម្រាប​ជូន​តាម​ក្រោយទៀត។

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម