ប្រទះឃើញ បំណែកយន្តហោះ ដែលអ្នកជំនាញ សង្ស័យថា របស់យន្តហោះ MH-370
បរទេស៖ នាពេលថ្មីៗនេះ មានការ ប្រទះឃើញនូវ បំណែកយន្តហោះ បានផុសឡើងនៅលើកោះ មួយកន្លែងនៃ មហាសមុទ្រឥណ្ឌា ដែលបានធ្វើឲ្យ ក្រុមអ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះពួកគេបាន ដាក់ការសង្ស័យថា អាចជាបំណែកដែល ចេញពីយន្តហោះ MH-370។
យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បំណែករបស់យន្តហោះ ដ៏ធំមួយ ត្រូវបានគេប្រទះឃើញ ថាបានអណ្តែតមកទើរ នៅលើកោះ La Reunion នៃមហាសមុទ្រឥណ្ឌា ហើយក្រុមអ្នកជំនាញ នៃប្រទេសបារាំង បានដាក់ការសង្ស័យថា វាអាចជាបំណែក របស់យន្តហោះម៉ាឡេស៊ី MH-370 ដែលបានបាត់ខ្លួន អស់រយៈពេលជាង ១ឆ្នាំមកហើយនោះ តែទោះយ៉ាងណា ពួកគេមិនទាន់ហ៊ាន អះអាងឲ្យប្រាកដ នៅឡើយនោះទេ ដោយរង់ចាំការស៊ើបអង្កេត រួចរាល់សិន។
ផ្អែកលើរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Associated Press បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត មានការជឿជាក់ខ្ពស់ថា បំណែកមួយនោះ គឺជាផ្នែកមួយដែល គេហៅថា Flaperon សម្រាប់បំពាក់នៅលើ ស្លាបយន្តហោះប្រភេទ Boeing 777។
ក្នុងនោះដែរ ទីតាំងដែលប្រទះឃើញ បំណែកមួយនេះ គឺស្ថិតនៅឆ្ងាយពី កន្លែងដែលក្រុម អ្នកស្រាវជ្រាវកំណត់ ដើម្បីតាមរុករក យន្តហោះម៉ាឡេស៊ី MH-370 ម្យ៉ាងវិញទៀត នៅមានយន្តហោះជាច្រើន ធ្លាប់ជួបប្រទះគ្រោះថ្នាក់ នៅក្បែរៗម្តុំនេះ ក៏ប៉ុន្តែមានតែ យន្តហោះ MH-370 មួយនេះទេ ដែលបានបាត់ខ្លួន រកមិនទាន់ឃើញ ទើបបណ្តាលឲ្យ ក្រុមអ្នកជំនាញដាក់ការសង្ស័យ ថាវាអាចជា កំទេចកំទី ដែលបែកបាក់ចេញពី យន្តហោះមួយនោះ។
ទីតាំងរវាងកោះ La Reunion និងទីក្រុងកូឡាឡាំពួរ
ជាមួយគ្នានេះដែរ លោក Warren Truss មន្ត្រីទទួលបន្ទុក ផ្នែកដឹកជញ្ជូនរបស់ ប្រទេសអូស្ត្រាលី បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើបំណែកនោះ ត្រូវបានបញ្ជាក់ថា ពិតជារបស់យន្តហោះ MH-370 មែននោះ វានឹងស្របទៅតាម ការវិភាគនិង ការប៉ាន់ស្មានថា យន្តហោះមួយនេះបានធ្លាក់ នៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ពិតប្រាកដមែន”។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ី បានបញ្ជូនក្រុមស៊ើបអង្កេត របស់ខ្លួនដើម្បី ទៅធ្វើការស្រាវជ្រាវ ទៅលើបំណែកមួយនេះ រួចរាល់ហើយពេលនេះ ពួកយើងរង់ចាំ តែលទ្ធផលនៃ ការស៊ើបអង្កេតនោះ តែប៉ុណ្ណោះ៕
ទិដ្ឋភាពនៃបំណែក ដែលគេសង្ស័យថា ជារបស់យន្តហោះ MH-370៖
ប្រភព៖ BBC
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!