តម្លៃខ្លួនសម្តែងរបស់ឱក សុគន្ធកញ្ញា និងមាស សុខសោភា មួយណាខ្ពស់ជាង ?
រាជធានីភ្នំពេញ ៖ តារាចម្រៀង២ដួងនៅផលិតកម្មផ្សេងគ្នា គឺហង្សមាស និងថោន ត្រូវមហាជនកត់សម្គាល់ឃើញថា មានប្រជាប្រិយភាព ប្រដេញគ្នា ។ ស្ថិតក្នុងលំដាប់ កំពូលដូចគ្នា ដូច្នេះតារាចម្រៀងស្ រី២ ដួងនេះមានតម្លៃខ្លួនច្រៀងមិន ចាញ់គ្នាប៉ុន្មានឡើយ ។
តារាចម្រៀងឱក សុគន្ធកញ្ញា មានទឹកដមសំឡេងពីរោះ និងរំលេចដោយ ក្បាច់រាំ ប្លែកៗចេះវិវឌ្ឍខ្លួន យ៉ាងល្អពីមួយឆ្នាំទៅមួយឆ្នាំ ។ ដោយសារបែបនោះ ហើយតារាចម្រៀងរូបនេះរក្សា បានតំណែងជាតារា ចម្រៀងមានការគាំទ្រច្រើន ។ ពេញមួយឆ្នាំ ឱក សុគន្ធកញ្ញាមានការងារច្រើន ដែលត្រូវបំពេញ និងបែងចែកពេលវេលា ច្បាស់លាស់ ។ ជាការកត់សម្គាល់ក្នុង មួយឆ្នាំៗស្រីស្អាតឱក សុគន្ធកញ្ញា ដែលមាននិស្ស័យ សិល្បៈតាំងពីកុមារភាព មកត្រូវបណ្តាក្រុមហ៊ុនជាច្រើន ទាក់ទងឱ្យផ្សព្វផ្សាយ ផលិតផល ។
ក្រុមហ៊ុនទាំងនោះមានទាំងក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនទឹកផ្លែឈើ ហាងលក់ សម្លៀកបំពាក់ ហាងកាត់ដេរ ក្រុមហ៊ុនសំឡីអនាម័យ និងម្សៅជាដើម។ បន្ថែមពីនេះក្នុងពិធីសម្ពោធ រោងភាពយន្ត ឬខួបកំណើតរោង ភាពយន្តជាដើម សុគន្ធកញ្ញា ចូលរួមច្រៀង ដោយទទួលបានតម្លៃខ្លួនខ្ពស់ ទៅតាមលំដាប់កេរ្តិ៍ឈ្មោះ ។
ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ឱក សុគន្ឋកញ្ញា បើសម្តែងក្នុង កម្មវិធីប្រគំតន្ត្រីយកតម្លៃខ្លួន ៣ពាន់ដុល្លារ ។ ចំពោះការថតស្ប៉ត ពាណិជ្ជកម្មមានកិច្ចសន្យាវិញរ យៈពេលមួយឆ្នាំតម្លៃ២៥.០០០ដុល្លារ ដោយតម្លៃនេះនៅ មិនទាន់ដឹងថា នាងអាចចុះជាងនេះ ឬយ៉ាងណាទេ ដោយមិនមាន ការបញ្ជាក់ពីសាមីខ្លួន ឬខាងផលិតកម្មហង្សមាស ។ ទោះបីជាយ៉ាងណាក្តី កញ្ញាឱក សុគន្ធកញ្ញា ត្រូវគេដឹងជា យូរមកហើយថាមានការងារសម្តែងខ្ពស់ ជាងគេដោយផ្អែកទៅ លើទេពកោសល្យសិល្បៈ ព្រមទាំងការ គោរពពេលវេលា វិន័យ និងអត្តចរិតល្អ ។
ចំណែកតារាចម្រៀងមនោសញ្ចេតនាមាស សុខសោភាវិញ តាំងតែពីចូល ផលិតកម្មថោន មកមានសន្ទុះទីផ្សារសិល្បៈខ្លាំង មិនអន់ជាងឱក សុគន្ឋកញ្ញាប៉ុន្មានឡើយ ។ មាស សុខសោភា ត្រូវទស្សនិកជនយល់ឃើញ ថាមានការប្រជែងគ្នាយ៉ាងប្រកៀក ប្រកិតជាមួយតារា ចម្រៀងឱក សុគន្ធកញ្ញា អស់រយៈពេល យូរឆ្នាំមកហើយ។ ទោះជាតារាស្ រី២ដួងនេះមិនមាន គំនិតឈ្នះចាញ់គ្នា តែផ្អែកការងារសិល្បៈរបស់តារា ទាំង២នាក់នេះបោះពួយ ទៅមុខស្ទើរតែដូចគ្នាទាំងការច្រៀង និងថតស្ប៉តឱ្យ ក្រុមហ៊ុននានា ។
មាស សុខសោភា ត្រូវក្រុមហ៊ុន ធំៗ ហាងសម្លៀកបំពាក់ ក្រុមហ៊ុនម្សៅ និងក្រុមហ៊ុន ផ្សេងទៀត កក់ធ្វើជាតារាផ្សាយពាណិជ្ជកម្ម ឱ្យ ក្រុមហ៊ុនមិនចាញ់ឱក សុគន្ធកញ្ញាទេ ។ មាស សុខសោភា មានតម្លៃខ្លួន ចេញសម្តែងក្នុងកម្មវិធីប្រគំ តន្ត្រីចំនួន ២.៥០០ដុល្លារ ។ ចំពោះការថតស្ប៉ត ផ្សាយពាណិជ្ជកម្ម មានចុះកិច្ចសន្យាក្នុងមួយឆ្នាំ សោភា ទទួលបានតម្លៃខ្លួន ១៥.០០០ដុល្លារ ប៉ុន្តែបើស្ប៉ត ពាណិជ្ជកម្មមិនមាន កិច្ចសន្យាតម្លៃ ខ្លួន១២.០០០ដុល្លារ ។ តម្លៃនេះបញ្ចេញឲ្យ ដឹងតាមរយៈលោកមាស សុខរតនៈជា បងប្រុសរបស់មាស សុខសោភា ។
លោកមាស សុខរតនៈ ឱ្យដឹងថា «តម្លៃខ្លួនរបស់មាស សុខសោភាក្នុងកម្រិត នោះជាការណ៍ពិត តែជាតម្លៃដែលដាក់ ចេញកាលពីប៉ុន្មាន ឆ្នាំមុន ។ គិតជាមធ្យមទេដែលមាស សុខសោភា ចេញច្រៀងក្នុង កម្មវិធីប្រគំតន្ត្រី មានតម្លៃ ២.៥០០ដុល្លារ ប៉ុន្តែក៏មានតម្លៃទាប ជាងនេះចាប់ពី១.៥០០ដុល្លារឡើង ។ ចំពោះថតស្ប៉ត ពាណិជ្ជកម្មមាស សុខសោភាទទួលតម្លៃពី ១៥.០០០ដុល្លារទៅ ២០.០០០ដុល្លារដែលនាងទើប តែដំឡើងក្នុងឆ្នាំ ២០១៤និង២០១៥នេះ» ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!