ស្ទាវឡើងកចាប់ក្មេងស្រីអាយុ ១៣ឆ្នាំរំលោភ ជាច្រើនដង ទីបំផុតដេកគុក
ខេត្តកណ្ដាល ៖ ជនស្ទាវឡើងកម្នាក់បានស្រឡាញ់គ្នាជាមួយក្មេងស្រីម្នាក់ ដែលទើបតែ មានអាយុ១៣ឆ្នាំ កន្លងមកបានណាត់ ជួបគ្នារួមមេត្រីជាច្រើន ដងរួចមកហើយ លុះដល់លើក ចុងក្រោយនេះ ត្រូវបានជីដូននាងមកទាន់ក៏បាន ប្ដឹងឲ្យប៉ូលិសចាប់ ខ្លួន ដោយចោទ ប្រកាន់ថា បានចាប់រំលោភសេព សន្ថវៈចៅស្រី ពេលនេះយុវជនខាងលើ ត្រូវបានជាប់ខ្នោះ និងក្លាយជាអ្នកទោស ព្រោះរំលោភលើអនីតិជន កាលពីព្រឹក ថៃ្ងទី២៦ សីហា ២០១៥ នៅក្នុងផ្ទះរបស់ យុវជនរូបនេះ ស្ថិតនៅក្នុងភូមិ ត្រពាំងក្រឡាញ់ ឃុំសំរោងលើ ស្រុកអង្គស្នួល ។
ជនសង្ស័យ ឈ្មោះ អឿង ថា អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រចំណីសត្វ ក្រុមហ៊ុនមួយ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្ រីរងគ្រោះ អាយុ១៣ឆ្នាំ ជាសិស្ស ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសស្រុកអង្គស្នួល បានឲ្យដឹងថា យុវជនសង្ស័យ និងក្មេងស្រីរងគ្រោះ មានទំនាក់ទំនងស្នេហាគ្នា យូរហើយ និងធ្លាប់បានណាត់ ជួបរួមមេត្រីជាមួយ គ្នាច្រើនដងរួចហើយដែរ ដោយឡែក នៅវេលាម៉ោងកើតហេតុ ខាងលើ អ្នកទាំងពីរនាក់ បានទូរស័ព្ទរកគ្នា ដោយខាងប្រុស ប្រាប់ថា ឪពុកម្តាយរបស់ ខ្លួនមិននៅផ្ទះទេ និងបានហៅក្មេងស្រី រងគ្រោះឲ្យទៅផ្ទះរបស់ខ្លួន ហើយបានរួមភេទ នៅលើគ្រែក្នុងបន្ទប់ របស់បងស្រីយុវជនសង្ស័យ នោះចំនួនពីរដង ។
លុះមួយសន្ទុះក្រោយមក ជីដូនរបស់ក្មេងស្រីរងគ្រោះមកទាន់ក៏នាំ ចៅស្រីទៅផ្ទះ និងប្ដឹងប៉ូលិស ឱ្យចាប់ខ្លួនយុវជនសង្ស័យ ដែលចាប់រំលោភ ចៅស្រីរបស់គាត់តែម្តង ។
ក្រោយពីចាប់ខ្លួននិងសួរនាំយុវជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!