គួរឲ្យអាណិត! ស្រីស្អាតម្នាក់ ត្រូវអ្នករត់តុ ក្នុងហាងស៊ុប យកទឹកក្តៅកំពុងតែពុះ មកចាក់ស្រោចពីលើ យ៉ាងស្រស់ៗ (មានវីដេអូ)

 
 

ចិន៖ វាជាទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតមួយ ដែលត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព និងបានបង្ហាញពី សកម្មភាពរបស់អ្នក រត់តុម្នាក់បានយក ទឹកស៊ុបកំពុងតែពុះ មកចាក់ពីលើ អតិថិជនស្រីម្នាក់ យ៉ាងស្រស់ៗ បន្ទាប់ពីរូបនាងធ្វើការ រអ៊ូរទាំងច្រើនលើរូបគេ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅក្នុងភោជនីយដ្ឋាន Mr Hot Pot ដែលស្ថិតនៅក្នុងទីក្រុង Wenzhou ភាគខាងកើត ប្រទេសចិន កាលពីថ្ងៃទី២៤ ខែសីហានេះ ដែលពេលនោះ អតិថិជនស្រីម្នាក់ មានឈ្មោះថា Lin អាយុ២៩ឆ្នាំ បាននាំក្រុមគ្រួសារ របស់នាងទៅបរិភោគ ស៊ុបក្នុងហាងនោះ ក្រោយមកមិនយូរប៉ុន្មានក៏ កើតមានជម្លោះរវាងនាង និងរត់តុប្រុសម្នាក់ ដែលមានត្រកូល Zhu អាយុ១៧ឆ្នាំ និងបានបង្កឲ្យមាន រឿងរ៉ាវបែបនោះទៅ។


រូបភាពរបស់ Lin មុនពេលរងការ វាយប្រហារ

មូលហេតុដែលនាំឲ្យ មានជម្លោះមួយនេះ គឺផ្តើមចេញពី Lin មានការមិនពេញចិត្ត ចំពោះបរិមាណទឹកស៊ុប ដែលអ្នករត់តុនោះ ចាក់ចូលក្នុងឆ្នាំងស៊ុបរបស់នាង ទើបធ្វើឲ្យ Lin រអ៊ូរទាំ ដាក់អ្នករត់តុនោះ ហើយក្រោយមកក៏ កើតចេញជាការឈ្លោះប្រកែកគ្នា យ៉ាងបែកផ្សែង។ បន្ទាប់ពីឈ្លោះគ្នារួចហើយ Zhu ក៏បានដើរចូលក្នុងផ្ទះបាយ រួចក៏បានដើរមកវិញ ជាមួយនឹងចានដាក់ ទឹកស៊ុបដ៏ក្តៅគគុកមួយ រួចគេយកទឹកស៊ុបនោះចាក់ពីលើ នារីជាអតិថិជន ដោយមិនញញើត រួចហើយក៏ទាញនាង ពីកៅអីនិងបាន ធ្វើការវាយដំទៅលើ នាងថែមទៀតផង។

យ៉ាងណាមិញ ក្រុមគ្រួសារ ក៏ដូចជាបុគ្គលិកនៅក្នុងហាងនោះ ក៏បានស្ទុះមកជួយភ្លាមៗផងដែរ ហើយពេលនេះ Zhu ត្រូវបានប៉ូលីស ចាប់ខ្លួន និងឃុំឃាំងរួចរាល់ហើយ។ ចំណែកឯ Lin វិញក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យដើម្បី ព្យាបាលដែលមកទល់ពេលនេះ ស្ថានភាពរបស់នាង នឹងនរឡើងវិញហើយ តែស្បែកសឹងតែ ពេញរាងកាយរបស់នាង ត្រូវខូចខាតយ៉ាងដំណំ ដោយសារតែទឹកស៊ុបដ៏ក្តៅនោះ៕




ស្ថានភាពរបួសរបស់ Lin ក្រោយរងការប្រហារ ជះទឹកស៊ុបដ៏ក្តៅ

សកម្មភាពនៃការ ចាក់ទឹកស៊ុបដ៏ក្តៅ របស់អ្នករត់តុប្រុសម្នាក់នោះ៖


ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម