គួរឲ្យអានិត ! ទារកកើតទើបបាន ១០ថ្ងៃ ត្រូវបានស្លាប់ ដោយសារ សត្វកណ្តុរខាំ ក្នុងមន្ទីរពេទ្យ

 
 

ឥណ្ឌា៖ ហេតុការណ៍ដ៏សោកសង្រេងមួយ បានកើតឡើងលើគ្រួសារជនជាតិឥណ្ឌាមួយ ដោយសារតែ កូនជា ទីស្រលាញ់របស់ពួកគេ ដែលទើបតែកើតបាន ១០ថ្ងៃ ត្រូវបានសត្វកណ្តុរ ក្នុងមន្ទីរពេទ្យ ខាំ ស្លាប់យ៉ាងអាណោច អាធម ។


ទារកដែលបានបាត់បង់ជីវិត

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទារកទើបនឹងកើតម្នាក់ នៅក្នុងមន្ទីរពេទ្យរដ្ឋ Andhra Pradesh នៅភាគអាគ្នេយ៍ ប្រទេសឥណ្ឌា បានបាត់បង់ជីវិតបន្ទាប់ពីកើតបាន ១០ថ្ងៃ ដែលឪពុកម្តាយរបស់ទារក បញ្ជាក់ថា កូនរបស់ពួកគេ បានស្លាប់ដោយសារ សត្វកណ្តុរខាំ ដោយសារបានឃើញ មានស្នាមធ្មេញសត្វកណ្តុរខាំ នៅលើដៃខាងស្តាំ ។

អ្នកស្រី Lakshmi  Chavali ម្តាយរបស់ទារក  បាននិយាយដោយអារម្មណ៍សោកសៅថា ពេលកូនរបស់ គាត់ កើតមក មាន បញ្ហាតម្រងរោម ហើយត្រូវធ្វើការវះកាត់ ប៉ុន្តែកូនគាត់បានជាសះស្បើយពីការវះកាត់ ប៉ុន្តែ បែរជា កូនរបស់ គាត់ ត្រូវបាត់បង់ជីវិតទៅវិញ ហើយ គាត់ បានឃើញ មានស្នាមកណ្តុរខាំនៅ ដៃស្តាំរបស់កូន ។ ចំនែក ឯ ឪពុករបស់ទារកនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ ថា កូនរបស់គាត់បានស្លាប់ដោយសារតែ សត្វកណ្តុរ ខាំ  ។


ម្តាយរបស់ ទារកដែលត្រូវកណ្តុរខាំ ស្លាប់

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា បាននិយាយថា រដ្ឋាភិបាល បាន បញ្ជាឲ្យមាន ការស៊ើបអង្កេតក្នុងករណីនេះ ហើយ តម្រូវឲ្យមានរបាយការណ៍ មួយ ការស៊ើបអង្កេតរបស់ ប៉ូលីសក្នុង មួយ សប្តាហ៍នេះ ។ក្នុងនោះដែរ គ្រូពេទ្យចំនួន៣នាក់ ត្រូវបាន ផ្អាកពីការងារ ក្រោយពីកើតហេតុការណ៍នេះ ។

ឪពុករបស់ទារករងគ្រោះ

ចំនែកឯ លោកវេជ្ជបណ្ឌិត Venugopala Rao ដែលជាប្រធានក្នុងមន្ទីរពេទ្យនេះ បានបញ្ជាក់ថា នេះជា ហេតុការណ៍ ចៃដន្យដ៏អាក្រក់ ហើយ គាត់ថា សត្វកណ្តុរ អាចចូលមកក្នុងមន្ទីរពេទ្យ តាមរយៈ បំពង់ម៉ាស៊ីន ត្រជាក់ ។ គាត់ បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យបានរៀបចំ កម្ចាត់សត្វកណ្តុរ បន្ទាប់ពី ទទួលបានពីរឿង មានសត្វកណ្តុរ ហើយក៏ មិននឹកស្មានថា កើតមានហេតុការណ៍អាក្រក់ នេះ កើតឡើងនោះដែរ ៕


អង្គប់កណ្តុរ ដែលគេបានដាក់ចាំកណ្តុរខាងក្រោមក្បែរទារកដែលបានបាត់បង់ជីវិត

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម