កាច់សោរម៉ូតូ បានសម្រេចហើយ តែរត់មិនរួចត្រូវម្ចាស់តាមទាន់ ឱ្យសមត្ថកិច្ចជួយ ឃាត់ជាប់

 
 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់សោរ ម៉ូតូបានសម្រេច ហើយតែរត់មិនរួច ត្រូវម្ចាស់តាមទាន់ប្តឹងសមត្ថកិច្ច នគរបាលចរាចរណ៍ ដែលប្រចាំការនៅត្រង់ ស្តុបកែងផ្លូវ២០០៤ ក្របួចជាប់កាលពីវេលាម៉ោង ០៣និង13នាទី រសៀល ថ្ងៃទី២១  ខែកញ្ញា  ឆ្នាំ២០១៥  ។

ជនសង្ស័យមានឈ្មោះ យ៉ាំង  ឡុង អាយុ៣១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយមានស្រុកកំណើត នៅខែតតាកែវ  ។

ជនរងគ្រោះមានឈ្មោះ ឡុង ប៊ុនណា ភេទប្រុស  អាយុ៣៦ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូដែល ជនសង្ស័យ ធ្វើសកម្មកាច់ករ នោះ ម៉ាក វ៉េវ ពណ៌ក្រហម លាយខ្មៅស្លាកលេខភ្នំពេញ1 AI -2231  ។

តាមសម្តីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូទៅទុកមុខផ្ទះ កន្លែងគាត់ធ្វើការ សំណង់ការដ្ឋានសំណង់ តាមផ្លូវប៉េតុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយគាត់បានឡើងទៅផ្សារដែក លើដំបូល និងតតាយ៉ូទឹក ក៏ស្រាប់តែជនសង្ស័យ បានចូលកាច់ករម៉ូតូ គាត់តែម្តង ហើយក៏មានការផ្អើលឆោឡោ ក៏មានបងប្អូន ជួយដេញតាម មកដល់ត្រង់ស្តប់កែងផ្លូវ២០០៤  កែងផ្លូវសហព័ន្ធ រុស្សី ក៏ត្រូវសមត្ថកិច្ច នគរបាល ចរាចរណ៍ប្រចាំការ នៅទីនោះក្របួចជាប់ប្រគល់ឱ្យ ទៅនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាល កាកាបដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម