តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ

 
 

- ទឹកប្រាក់ ២០លានរៀល នឹងប្រគល់ជូន អ្នកដែលប្រាប់ដំណឹង របស់ភរិយាលោក ចៅសង្កាត់ព្រែកលៀប

ភ្នំពេញ៖ លោក ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឲ្យតាមចាប់ ខ្លួនអ្នកស្រី ពេជ្រ សូភី ភរិយាចៅសង្កាត់ព្រែកលៀប ពីបទឆបោក ប្រាក់ប្រមាណ ៨២ម៉ឺនដុល្លារអាមេរិក។

នៅក្នុងដីការបង្គាប់ឲ្យចាប់ខ្លួន លោក ថ្លាង ផាណែត បានបញ្ជាឲ្យកងកម្លាំង សាធារណៈ ស្រាវជ្រាវរកចាប់ខ្លួន និង នាំខ្លួនអ្នកស្រី ពេជ្រ សូភី ទៅប្រគល់ជូនសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ស្របជាមួយនិងការចេញដីកាបង្គាប់ឲ្យមានការចាប់ខ្លួននេះ ម្ចាស់បណ្តឹង ក៏បានប្រកាស ផ្តល់ប្រាក់ រង្វាន់រហូតដល់ ទៅ ២០លានរៀល សម្រាប់អ្នកផ្តល់ដំណឹង ឬកន្លែងលាក់ ខ្លួនរបស់អ្នកស្រី ពេជ្រ សូភី ដើម្បីឲ្យសមត្ថកិច្ចឈាន ទៅដល់ការ ចាប់ខ្លួន។ ដោយទាក់ទងផ្តល់ដំណឹង តាមរយៈទូរស័ព្ទលេខ ០១២ ៨៩៣ ៩៧៣, ០៨១ ៥៤៩  ៤២៧។

សូមបញ្ជាក់ថា អ្នកស្រី ពេជ្រ សូភី អាយុ ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៨ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានតុលាការ ចោទប្រកាន់ពី «ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ និង ឆបោក» ដែលបានប្រព្រឹត្ត ឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួយដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់ និងមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម