បិទទីតាំងខារ៉ាអូខេ៤កន្លែង នៅផ្លូវ២០០៤ក្រោយមានជម្លោះគ្នា កាលពីយប់មិញ
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទីតាំងខារ៉ាអូខេ ចំនួន៤កន្លែងក្រោយមានជម្លោះជេរបញ្ចោរ និងវាយតប់គ្នាបែបអនាធិបតេយ្យ កាលពីយប់មិញនាំឱ្យរំខានដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលបានហៅទៅប្រជុំណែនាំជាបន្តបន្ទាប់ នាពេលកន្លងមក ។ ការចុះបិទខារ៉ាអូខេនោះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៥ តុលា ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ខារ៉ាអូខេទាំង៤ទីតាំងដែលត្រូវបានចុះទៅបិទទ្វារនោះមាន ១-យីហោ ញូវស្កាយ (New Sky KTV), ២-យីហោ អង្គរ ខ្មែរ (Angkor Khmer KTV), ៣-យីហោ សប្បាយ រាត្រី (Sabay Reatry KTV) និង៤-យីហោ ប៊្លូ ថោន (Blue Town KTV) ដែលការចុះបិទនេះគឺព្រោះតែហាងខារ៉ាអូខេទាំង៤ខាងលើបានបង្កជម្លោះ ជេរបញ្ចោរ និងវាយតប់គ្នាបែបអនាធិបតេយ្យ នាំឲ្យមានការប៉ះពាល់ដល់សណ្តាប់ ធ្នាប់ សន្តិសុខសង្គម មិនបានគិតគូរពីការរស់នៅរបស់អ្នកជិតខាង ជាពិសេសមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ដែលបានហៅទៅប្រជុំ អប់រំ ណែនាំជាបន្តបន្ទាប់កាលពីពេលកន្លងមក ។
ប្រភពដដែលបានបន្តថា ទំនាស់រហូតឈានដល់ការជេរបញ្ចោរ ប្រមាថ វាយតប់គ្នាបង្កឲ្យមានភាពអនាធិបតេយ្យកើតឡើងនោះ ផ្ដើមចេញពីការដណ្ដើមម៉ូយគ្នាកាលពីយប់ថ្ងៃទី៤ តុលា ២០១៥ ដែលបានបង្កឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាចគ្រប់ៗគ្នា ។ ម្យ៉ាងហាងទាំងនោះបានស្ថិតនៅជាប់គ្នារដឹក ប៉ុន្តែមិនចេះសាមគ្គីគ្នាទេ តែងតែបង្ករឿង ពាក់មុខយក្សដាក់គ្នា រកស៊ីកាច់កុងគ្នាស្ទើរតែរាល់យប់តែម្ដង ហើយដោយសារមានទំនាស់បែបនេះ ទើបគណៈបញ្ជាការឯកភាពខណ្ឌសម្រេចចុះបិទនិងដកហូតសម្ភារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងការបម្រើការឲ្យ ហាងខាងលើ ដូចជាឧបករណ៍ខារ៉ាអូរខេជាដើមយកទៅរក្សាទុកនៅសាលាខណ្ឌ ហើយមិនទាន់ដឹងថា ប្រគល់ឲ្យវិញនៅពេលណា និងអនុញ្ញាតឲ្យដំណើរការវិញនៅពេលណាឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!