អ្នកជួញដូរគ្រឿងញៀន ប្រើល្បិចថ្មីបែបហូលីវូដ ប្រុងរត់ចេញពីគុក! (មានវីដេអូ)

 
 

ប្រេស៊ីល៖ អ្នកជួញដូរគ្រឿងញៀនមួយរូប បានព្យាយាមរត់ចេញ ពីគុក តាមរយៈការតុបតែង ខ្លួន​ជា លោកយាយចំណាស់ ដោយពាក់សក់ និងម៉ាស ដែលនាំចូល ពីខាងក្រៅគុក។

ទណ្ឌិត Clodoaldo Antonio Felipe អាយុ ៤៤ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់គុក ៣៦ឆ្នាំ​នៅក្នុង ពន្ធធានា Coronel Odenir Guimaraes នៃប្រេស៊ីល កាលពីឆ្នាំ ២០០៩ ដែលកាលពីពេលថ្មីៗនេះ អ្នកទោសរូបនេះ បានព្យាយាម ពាក់ម៉ាសមុខ ដែលជារបស់ស្ដង់ដារហូលីវូដ មើលទៅដូចជា មុខមនុស្សពិតៗ មានតម្លៃប្រហែលជា ជុំវិញ ១,០០០ ដុល្លារអាមេរិក តែបែរជាបរាជ័យ ដោយសារតែ សន្ដិសុខយាមគុក កត់សំគាល់ថា គ្មានលោកយាយ ចំណាស់រូបណា ចូលមកក្នុងគុកនោះទេ។ នៅក្នុងនោះ សន្ដិសុខយាមគុក បានបញ្ឈប់សកម្មភាពរបស់ លោកយាយចំណាស់ ក្លែងក្លាយនេះ និងឆែកមើល កាលវិភាគ ថាមាននរណាចេញចូលគុកខ្លះ ហើយអ្វីដែលគួរឲ្យ កត់សំគាល់នោះ គឺលោកយាយចំណាស់នេះ ហាក់ដូចជា មានកម្ពស់ខ្ពស់ ខុសពីមនុស្សស្រីធម្មតា។ ក្រោយពីឆែកមើលរួច ទើបដឹងថា ការពិត លោកយាយចំណាស់នេះ គឺជាបុរសសោះ និងជា អ្នកទោសដែលប្រុង រត់ចេញពីគុក។ 

នេះបើតាមសម្ដីលោក Andre Veloso ដែលជាអ្នកនាំពាក្យប៉ូលីស បានឲ្យដឹងថា គាត់មិនដែល រំពឹងទុកថា វាអាចកើតឡើងនោះទេ ដោយសារតែ តម្លៃអនឡាញម៉ាសនេះ គឺមានតម្លៃខ្ពស់ និងពួកយើង ក៏មិនដឹងថា របស់ទាំងនេះ ដូចជា ម៉ាស សំលៀកបំពាក់ និងសក់ពាក់ យាយចាស់នេះ ចូលមកក្នុងគុក ដោយរបៀបណាផងដែរ៕

ម៉ាស ដែលអ្នកទោសពាក់ប្រុងរត់ចេញពី គុក

វីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម