គយ លើកលែង ការផាកពិន័យ ដល់អ្នកលក់ទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិក មិនបង់ពន្ធ តែត្រូវចូលទៅបង់ពន្ធ ឲ្យចប់ក្នុងរយៈពេល ១៥ថ្ងៃ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូនព័ន្ធ មុនីរ័ត្ន បានសម្រេច លើកលែងការផាក ពិន័យ ចំ ពោះអាជីវករ លក់ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិច មិនបង់ពន្ធ តែបានដាក់កំហិត ឲ្យពួកគេចូលទៅបង់ពន្ធ ឲ្យបានចប់សព្វគ្រប់ក្នុង រយៈពេល ១៥ថ្ងៃ គិតចាប់ពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះតទៅ។
ការសម្រេចលើកលែងការផាកពិន័យនេះ បានធ្វើឡើង បន្ទាប់ពីក្លឹប អាជីវករទូរស័ព្ទ និង អេឡិចត្រូនិកកម្ពុជា កាល ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ បានស្នើសុំអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ជួយសម្រួលនីតិវិធី ឲ្យខ្លួនបានចូលបង់ពន្ធទូរស័ព្ទ និងទំនិញអេឡិកត្រូនិក ដែលមានស្រាប់ នៅក្នុងប្រទេស និង សុំកុំឲ្យមានការផាក ពិន័យ។
បន្ទាប់ពីទទួលបានសំណើនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ អគ្គនាយករដ្ឋានគយ និង រដ្ឋាករកម្ពុជា បាន ធ្វើសំណើមួយច្បាប់ ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូនព័ន្ធ មុនីរ័ត្ន ធ្វើសេចក្តីសម្រេច។ លោក រដ្ឋមន្រ្តី បានចារឯកភាពរួចរាល់ ហើយ តាមការស្នើសុំនេះ។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្ញើសុំសេចក្តីសម្រេច ពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា អាជីវករលក់ ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក ត្រូវចូលខ្លួនទៅប្រកាសបង់ពន្ធ និងអាការតាម ច្បាប់ជាធរមាន ដោយអនុគ្រោះ លើកលែងការផាកពិន័យ។
លិខិតដដែលបានឲ្យដឹងទៀតថា អាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក ត្រូវចូលខ្លួនទៅ ប្រកាសទំនិញគ្មាន ពន្ធ ដែលខ្លួន កំពុងកាន់កាប់ ឲ្យបានចប់សព្វ គ្រប់ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ តទៅ។
លិខិតរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ផងដែរថា ទំនិញគ្មានពន្ធ ហើយមិន បានប្រកាស(គ្មាន ក្នុងបញ្ជីប្រកាស) ត្រូវចាត់ទុកជា ទំនិញល្មើសច្បាប់។ អាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក អាចស្នើសុំបង់ ពន្ធ និងអាករជាដំណាក់កាល តែមិនឲ្យហួសថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ឡើយ។
នៅក្នុងលិខិតដដែលនេះ គយ បានដាក់កំហិតឲ្យអាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក ធ្វើកិច្ចសន្យា ឈប់ ទទួលធ្វើសន្និធិ និងចែកចាយទំនិញគ្មានពន្ធ និងអការទៀតឡើយ។ ក្នុងករណីរកឃើញថា ប្រព្រឹត្តផ្ទុយពីនេះ ការ ពិន័យធ្ងន់ធ្ងរ និងត្រូវអនុវត្តដោយគយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ខ្លួននឹងតាមដានជាប្រចាំអំពីការ អនុវត្តប្រព្រឹត្តកម្មអនុគ្រោះ នេះ ហើយអាចនឹង ចាត់វិធានការ ជំរុញការអនុវត្តច្បាប់ គ្រប់ពេលវេលា ក្នុងករណីចាំបាច់។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានក្រើន រំលឹកទៅ ដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ គ្រប់រាជធានី ខេត្ត-ក្រុង បញ្ចេញវិធានការ ទប់ស្កាត់សកម្មភាព រត់គេច ពន្ធ និងការមិនបង់ពន្ធ ដើម្បីបង្កើនចំណូល ថវិកាជាតិ។
បន្ទាប់ពីការប្រកាសក្រើនរំលឹករបស់ម្តេចតេជោ គេសង្កេតឃើញមានវិធានការជាច្រើន ត្រូវបានដាក់ចេញ ដោយ មន្រ្តីអនុវត្តច្បាប់ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញប្រតិបត្តិការក្តៅ ចុះប្រមូលរថយន្ត ទំនើបៗគ្មានពន្ធ ដែលកំពុងចរាចរ លើដងផ្លូវនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក៏ដូច កន្លែងលើករថយន្ត បានជាច្រើនគ្រឿង។
ទន្ទឹមនិងនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងគយ និងសមត្ថកិច្ច ដឹកនាំដោយ ព្រះរាជអាជ្ញា បានចុះទៅ រឹបអូស បានទូរស័ព្ទមិនបង់ ពន្ធបានជាង ៤ពាន់គ្រឿង នៅក្នុងហាង លក់ទូរស័ព្ទនីកា និង ហាង New Phone ស្ថិត នៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ បើតាមមន្រ្តីគយ ប្រាក់ ដែលត្រូវបង់ពន្ធលើទូរ ស័ព្ទទាំងជាង ៤ពាន់គ្រឿង មានចន្លោះពី ៤០-៥០ម៉ឺនដុល្លារអាម៉េរិក៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!