ធ្លាក់​ដែក​ពីលើ​ការដ្ឋាន​សំណង់​​ក្នុង​ ស្តាត​​អូ​ឡាំ​ពិ​ក​​ចំ​រថយន្ត​​មួយ​គ្រឿង

 
 

​​រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ​វិ​ច្ឆិ​កា ២០១៥ នេះ​ មាន​ករណី​ធ្លាក់​ដែក​ ប្រវែង​ជាង​៣​តឹក ពីលើ​ការដ្ឋាន​សំណង់​ជាប់​ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​បណ្តាល​ត្រូវ​រថយន្ត​អ្នកដំណើរ​ រង​ការ​ខូច​ខាត​ ​​​​សំណាង​​ណាស់​​ ដែល​ការ​ធ្លាក់​ដែក​នេះ​​​ មិន​ត្រូវ​ចំមនុស្ស​ ​បើ​ធ្លាក់​ចំ​មនុស្ស​វិញ​​​ មិន​ដឹង​ជា​យ៉ាង​ណានោះទេ ។

ក្រោយ​​​​កើតហេតុ​ អ្នក​ទទួលខុស​ត្រូវការ​សាងសង់​​បាន​សង​ទៅ​ភាគី​​ខាង​រថយន្ត​​​ដែល​រង​ការ​ ខូចខាត​ បន្តិចបន្តួច​នោះ​ចំនួន​ ៤០០​ដុល្លារ ​ដើម្បី​​បញ្ចប់​បញ្ហា​ ។

គួ​រ​រំឭក​ដែរថា ​កាលពី​​ឆ្នាំ​២០១៤ ​​កន្លងទៅ ក៏​មាន​ករណី​ធ្លាក់​ដែក​ប្រវែង​ជាង​៤​ម៉ែត្រ​ពី លើ​ការ​ដ្នា​ន​ សំណង់​នោះ​ម្តង​ដែរ ។ កាលនោះ​បាន​ធ្លាក់​​ដែក​ ត្រូវចំក្បាល​​ស្ត្រី​ម្នាក់​​ ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ កូន​បណ្តាល​ឲ្យ​ស្លាប់​​ នៅ​​នឹង​កន្លែង​កើតហេតុ​ ។ ​ពេល​នោះ​​ក្រុម​​ហ៊ុន​ សាង​សង់​​បាន​សង​សំណង​ ទៅ​ជន​រង​គ្រោះ​ចំ​នួ​៥​ម៉ឺន​ដុល្លារ ។ ​ហើយ​​ក៏​មាន​ការ​​ចាប់ខ្លួន​មេការ​ខ្មែរ និង​ចិន​នាំ​ទៅ​ សាលាដំបូង​រាជធានី​ ភ្នំពេញ​ផង​ដែរ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម