ឪពុកចុងរំលោភកូនស្រីអាយុ១១ឆ្នាំ រហូត៧ដង លុះបែកការណ៍រត់គេចខ្លួនបាត់
ខេត្តប៉ៃលិន ៖ បុរសជាឪពុកចុងវ័យក្មេងបានល្បួងកូនស្រីដែលមានអាយុទើបតែ ១១ឆ្នាំរំលោភរហូត បានសម្រេចចំនួន៧ដង ខណៈម្តាយចេញទៅស៊ីឈ្នួល ដកដំឡូងមីឱ្យគេតាំងពីព្រឹករហូត ដល់ល្ងាចទើបត្រឡប់មកវិញ ទុកឱ្យកូនស្រីស្នាក់នៅផ្ទះជាមួយនឹង ឪពុកចុងចិត្តតិរច្ឆាន ហើយនៅថ្ងៃចុងក្រោយ ខណៈម្តាយឃើញ ទាន់ក៏ស្រែកឆោឡោ រីឯជនល្មោភកាម រូបនោះដឹងសភាពការណ៍ មិនស្រួលក៏ដាក់មេប្រូចរត់ គេចខ្លួនចូលព្រៃបាត់ ស្រមោលតែម្តង ។ លុះក្រោយមកស្ត្រីជា ម្តាយបានសម្រេច ចិត្តដាក់ពាក្យប្តឹងទៅសមត្ថកិច្ច នគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីឱ្យចាត់ការតាមនីតិវិធី ។
ហេតុការណ៍ឪពុកចុងរំលោភកូនស្រីអាយុ១១ឆ្នាំនេះបានបែកការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះទើបតែ មានអាយុ១១ឆ្នាំ ចំណែកឯ ឪពុកចុងតិរច្ឆានមាន ឈ្មោះ ភា ផៃ អាយុ២៤ឆ្នាំ ជាកម្មករ ។
ប្រភពបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ សមត្ថកិច្ចក៏បានហៅ ក្មេងស្រីតូចនេះមកសាកសួរ ដោយនាងឆ្លើយថា ឪពុកចុងនេះបានល្បួងនាងរំលោភ ជាច្រើនលើកច្រើនសារ មកហើយ ខណៈម្តាយនាង និងបងប្អូនប្រុសស្រី ដទៃទៀតនាំគ្នាទៅធ្វើការដកដំឡូងមី នៅឯចម្ការថៅកែម្នាក់ ដោយបន្ទាប់ពីរំលោភរួចគាត់បានគម្រាម មិនឱ្យប្រាប់នរណាដឹងឡើយ ហើយក៏មិនត្រូវ ឱ្យម្តាយដឹងដែរ បើពុំដូច្នោះទេរូប គេនឹងសម្លាប់ចោលទាំងពូជ មិនទុកនរណាម្នាក់ នោះឡើយ ។
កុមារីរងគ្រោះបញ្ជាក់ទៀតថា ដោយសារការភ័យខ្លាចចំពោះការគម្រាមកំហែង ទើបនាងសុខចិត្ត នៅស្ងៀមរហូតដល់ឪពុកចុងចិត្ត ជាសត្វរូបនេះបន្តរំលោភ នាងជាច្រើនលើកច្រើនសារ ។
ប្រភពបញ្ជាក់ទៀតថា ក្រោយមកដោយសារស្ត្រីជាម្តាយកត់សម្គាល់ឃើញកូនស្រីរបស់ខ្លួន មានសភាពស្លេកស្លាំងខុសពីធម្មតា និងមានការភ័យខ្លាច ទើបថ្ងៃមួយនាងធ្វើដំណើរទៅ ដល់ចម្ការហើយ ក៏លួចដើរមក មើលឯផ្ទះរបស់ខ្លួនវិញថាតើមា នការអ្វីកើតឡើង ។ ពេលនោះស្រាប់តែឃើញប្តី តិរច្ឆានរូបនោះកំពុងធ្វើសកម្មភាព រំលោភកូនស្រីរបស់ខ្លួន ហើយក៏ស្រែកផ្អើលឆោឡោ ទើបរូបគេស្ទុះរត់គេចខ្លួន បាត់ស្រមោល ហើយនាងក៏ ប្រញាប់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ច នគរបាលតែម្តង ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរំលោភបាន សំរេចប្រហែល៧លើក ។ បច្ចុប្បន្នជនសង្ស័យបានរត់ គេចខ្លួនបាត់ស្រមោល ចំណែកសមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវរកមុខសញ្ញា និងតាមចាប់ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!