សេ​១២៥​បុក​គ្នា​ ជាមួយ​ស្កុប​ពី ​ក្នុង​បុរី​សែន​មនោ​រម្យ របួសធ្ងន់​៦​នាក់

 
 

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ​បាន​កើតឡើង​រវាង​ ម៉ូតូ​សេ​១២៥​ និង​ម៉ូតូស្កុប​ពី ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​៦​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-2504 ជិះ​គ្នា​៣​នាក់ (​សុទ្ធតែ​យុវជន​) បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ចំណែក​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0366 ជិះ​គ្នា​៣​នាក់ (​មនុស្ស​ចាស់​ម្នាក់ ក្មេង​តូច​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់​) បើកបរ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​៦​នាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៦​នាក់ ​ត្រូវ​បាន​ដឹក​ទៅ​​សង្គ្រោះ​ នៅ​គ្លីនិក​ឯកជន ឡាំ ប៊ុ​ន​ថន នៅ​ជម្ពូរ​វ័​ន្ត តែ​ដោយ​ស្ថានភាព​របួស​ ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​មក​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​មក​រក្សា​ទុក ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា​ តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម