ប្រើកាំភ្លើងកែច្នៃ បាញ់សត្វពពេច ភ្លាត់ស្នៀត ចំក្បាលមនុស្សរបួសធ្ងន់
ខេត្តមណ្ឌលគិរី ៖ មន្ត្រីបម្រើការងារ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តម្នាក់ បានរងរបួសក្បាលជាទម្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី ឡើងលើរថយន្តដឹកជញ្ជូន១គ្រឿងទៀត ក៏ស្រាប់តែមានគ្រាប់កាំភ្លើងខ្យល់(កាំភ្លើងកែច្នៃ)បាញ់ចំ ។ ហេតុការណ៍ដែលស្ទើរនឹកស្មានមិនដល់នេះ បានកើតកាលពីវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ២០១៥ នៅចំណុចផ្លូវចូលវត្តលើ ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។
លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ផាត ហៅ សាង ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែមនោរម្យ ជាមន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
លោកស្នងការបានបន្តថា នៅពេលជនរងគ្រោះភ្ជួរដីចម្ការរួច ក៏បើកត្រាក់ទ័រ ឡើងលើរថយន្ត ដើម្បីដឹកទៅផ្ទះ ស្រាប់តែឮសម្លេងកាំភ្លើងខ្យល់ ហើយគ្រាប់នោះបានហោះមកត្រូវក្បាលជនរងគ្រោះ ហូរឈាមស្រោចពេញ ក្បាល បៀមគ្រាប់ជាប់ជើងសក់ស្តាំ ក្រោយកន្ទុយភ្នែក ។ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងកែច្នៃ ជនរងគ្រោះបានទៅមន្ទីរពេទ្យ ធ្វើការវះកាត់យកគ្រាប់ចេញ (គ្រាប់នោះគឺជាគ្រាប់ពិដាងកង់ម៉ូតូ) ហើយក៏មកប្តឹងសមត្ថកិច្ច ដើម្បីស្រាវជ្រាវរកអ្នកបាញ់ ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញជនបង្ក ដែលមានឈ្មោះ សាំង ហ៊ាន ភេទប្រុស អាយុ១៥ឆ្នាំ មានទៅលំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែមនោរម្យ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក និងវត្ថុតាងអាវុធបាញ់ខ្យល់(ប្រភេទកែច្នៃ)ប្រើគ្រាប់ពិដាងកង់ ម៉ូតូ ។
តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនកំពុងបាញ់សត្វពពេច ស្រាប់តែឮសម្លេងរបស់ជនរងគ្រោះស្រែកថា អាណា បាញ់អាញ់ ទើបខ្លួន(ជនបង្ក)ដឹងថា បានបាញ់ចំមនុស្ស ដោយភ័យខ្លាចក៏យកកាំភ្លើងនោះទៅបោះចោលក្នុងព្រៃ ហើយជិះម៉ូតូគេចខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលខេត្ត រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!