ស្តែងពេកហើយ! កាមេរ៉ាសុវត្ថិភាពមួយ ថតជាប់រូបរាងព្រលឹងខ្មោចស្រី កំពុងដើរតាមផ្លូវ (មានវីដេអូ)
ម៉ាឡេស៊ី៖ វីដេអូកាមេរ៉ាសុវត្ថិភាពមួយ បានថតជាប់រូបភាព គួរឲ្យតក់ស្លុតម្យ៉ាង ហាក់ដូចជារូបរាងព្រលឹងខ្មោច មនុស្សស្រី ដែលគួរឲ្យខ្លាច ដើរតាមដងផ្លូវ កំពុងតែល្បីខ្លាំងក្នុងប្រព័ន្ធអ៊ិនធើណេត។
តាមរយៈឃ្លីបវីដេអូខាងក្រោម ទើបតែបង្ហោះ នៅថ្ងៃទី១៩ មករានេះ ដែលមានទីតាំងស្ថិតនៅត្រង់ ចំណតឡានមួយ ក្នុងសង្កាត់ Sibu ទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី បានបង្ហាញឲ្យឃើញពី រូបរាងរបស់ព្រលឹងខ្មោចមនុស្សស្រី រាងស្គមម្នាក់ ស្លៀកសម្លៀកបំពាក់ពណ៌ស ជាមួយភ្នែកមានពន្លឺ ដែលលេចរូបរាងចេញពីផ្ទៃខាងក្រោមនៃអេក្រង់ កាមេរ៉ាសុវត្ថិភាព ដោយដើរខ្លួនរេទៅរេមក ជាមួយនឹងដៃលាតត្រដាង ហើយក៏បាត់ខ្លួន នៅខាងក្រោយជញ្ជាំង។ តែក្រោយមក នាងក៏បានបង្ហាញខ្លួនសារជាថ្មី ដាក់កាមេរ៉ា ហើយក៏បាត់ខ្លួនម្តងទៀត៕
តោះ! ចង់ដឹងច្បាស់ថា រូបភាពនោះគួរឲ្យភ័យខ្លាចយ៉ាងណានោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖
រូបភាពរបស់ព្រលឹងខ្មោចមនុស្សស្រីនោះ
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពដែលឃើញនៅក្នុងឃ្លីបវីដេអូមួយនេះដែរ?
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!