ភ្ញាក់ផ្អើល៖ បុរសម្នាក់ ត្រូវបាននារីម្នាក់ ដឹកបណ្តើរដូចឆ្កែ នៅក្នុងទីក្រុងឡុង (មានវីដេអូ)
យោងតាមកាសែត Metro របស់អង់គ្លេសបានឲ្យដឹងថា បុរសម្នាក់ក្នុងសម្លៀកបំពាក់ស្អាតបាត ដូចជាអ្នកធ្វើការ ត្រូវបានគេថតជាប់រូបភាព ក្នុងពេលដែលកំពុងត្រូវនារីម្នាក់ ចងខ្សែជាប់ ក និង ដឹកបណ្តើរដូចជាសត្វឆ្កែ នៅតាមដងផ្លូវ Farringdon នៅទីក្រុងឡុង ប្រទេសអង់គ្លេស។
មនុស្សជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះ និងបានឃើញផ្ទាល់ភ្នែកទិដ្ឋភាពនេះ សុទ្ធតែ មានការភ្ញាក់ផ្អើល ហើយប្រតិកម្មបន្ទាប់ទៀតគឺដកយកទូរស័ព្ទ ថតផ្តិតយកទិដ្ឋភាពដ៏ចម្លែកបំផុត ដែលកំពុងតែកើតឡើងនៅលើពិភពលោកនេះ។
ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលជាងនេះទៀត គឺជាប្រតិកម្មផ្សេងៗគ្នា ស្តីពីបណ្តារូបភាពទាំងនេះ នៅពេល វាត្រូវបានបង្ហោះនៅលើអ៊ីនធឺណេត។ មានអ្នកខ្លះបានចោទសួរថា តើអ្វីដែលគាត់បានឃើញ វាជា ការពិត ឬគ្រាន់តែជាឈុតឆាក ល្បែងលេងសើចទេ? រីឯមួយចំនួនទៀត មានការភ្ញាក់ផ្អើលខ្លាំង ដោយបានឲ្យដឹងថា បុរសម្នាក់នេះ ប្រហែលជាកំពុងគោរពនូវអ្វីមួយទេដឹង? ក្នុងពេលដែលមនុស្ស មួយចំនួនទៀត មិនជឿជាការពិតឡើយ វាគ្រាន់តែជាល្បែងភូតកុហក់ ដែលធ្វើក្នុងថ្ងៃទី១ មេសា ដែលជាថ្ងៃនៃការភូតកុហក់ ប៉ុណ្ណោះ។
មានមនុស្សមួួយចំនួនទៀត ក៏បានគិតស្មានថា បុរសម្នាក់នេះ ប្រហែលជាប្រុសក្បត់ចិត្ត ហើយត្រូវ ខាង ស្រីគេពិន័យធ្វើដូច្នេះ។ ឯអ្នកខ្លះទៀតបាននិយាយថា នេះមិនមែនជារឿងអ្វីប្លែកនោះទេ ព្រោះ ជាទូទៅ មានគេធ្វើសកម្មភាពដូច្នេះ ដោយមានក្រុមការងាររបស់ពួកគេ តាមថតសកម្មភាពពី
ក្រោយ។
ប៉ុន្តែសម្រាប់សកម្មភាពនីមួយៗ បើទោះជាល្បែងលេងសើច ឬជាការពិតមែននោះ តែងតែមាន គោលបំណង និងមូលហេតុរបស់វា។
សម្រាប់ហេតុផលពិតប្រាកដថា ហេតុអ្វីបានជាបុរសម្នាក់ហ្នឹង ត្រូវគេដឹកបណ្តើរដូចសត្វឆ្កែ នៅតាមដង ផ្លូវនៅទីក្រុងឡុង មកដល់ពេលនេះ នៅមិនទាន់មានអ្នកណាដឹងនោះឡើយ។ ប៉ុន្តែបើទោះជា មានមូលហេតុអ្វីក៏ដោយចុះ ទិដ្ឋភាពមនុស្សដែលត្រូវបានគេដឹកបណ្តើរដូចឆ្កែ ពិសេសនៅក្នុងទីក្រុងអរិយធម៌ ស៊ីវិល័យកំរិតលំដាប់ខ្ពស់ ដូចជាទីក្រុងឡុង វាពិតជាបង្កឲ្យមានការ ភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់អ្នកដែលបានឃើញនូវទិដ្ឋភាពផ្ទាល់ភ្នែក៕
ប្រភព៖ vreview
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!