ហ៊ិន ចាន់នីរ័ត្ន ធ្វើការបកស្រាយជាលើកដំបូង ទាក់ទិននឹងរូបភាព ដែលអ្នកលេងហ្វេសប៊ុកយក មកចែកចាយ
ភ្នំពេញ៖ អតីតហ្វ្រេសស៊ីហ្គើល និងសព្វថ្ងៃជាពិធីការនី ដ៏ល្បីឈ្មោះមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័ន គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបញ្ចេញសារ តបតរទៅនឹងរូបភាពចាស់ៗមួយចំនួន ដែលកំពុងតែត្រូវបាន ទំព័រហ្វេសប៊ុកមួយ ធ្វើការចែកចាយនា ពេលថ្មីៗនេះ។
តាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Hin channiroth បានបង្ហោះជាសារកាលពីល្ងាចមិញថា៖សំលៀកបំពាក់នេះ គឺជាការរៀបចំ របស់ម្ចាស់ផ្ទះគឺប្រទេស វៀតណាម គឺកម្មវិធី Asean Telavistion Charm ឆ្នាំ២០១១ ដែលមានការចូលរួមពីបណ្តាលប្រទេស ទាំងដប់នៃអាស៊ាន ហេីយបណ្តាប្រទេសទាំងអស់ក៏បានស្លៀកសំលៀកបំពាក់នេះដែរ ហេីយអ្វីដែលសំខាន់ គឺយេីងបានរៀបចំនូវសំលៀកបំពាក់ខែ្មរដ៏ល្អឥតខ្ចេាះ ដេីម្បីចូលរួមប្រកួត ហេីយខ្ញុំក៏បានទទួលបានរង្វាន់ Charming Face (មុខស្រស់ នឹង ទាក់ទាញ) ត្រលប់មកមាតុប្រទេសវិញ ដែលនេះជាមុខមាត់ នៃប្រទេសកម្ពុុជាលេីឆាកអន្តរជាតិ ។ នាងខ្ញុំសូមអរគុណរាល់ការគាំទ្ររបស់អ្នកទាំងអស់គ្នាដែលបានជួយការពារនឹងលេីកទឹកចិត្ត ដូចច្នេះរាល់អ្វីដែលបងប្អូនចង់ដឹងខ្ញ់ំុ បានរៀបរាប់ដូចខាងលើ អស់ហេីយ ហេីយក៏សុំម្ចាស់ page ទាំងឡាយដែលបានសរសេរកែរសំរួលឡេីងវិញ បេីមិនដឹងព័ត៌មានច្បាស់ ដែលធ្វេីឲខូចកេរ៍ិ្តឈ្មេាះនាងខ្ញុំ អរគុណ។
រូបភាពខាងក្រោមនេះ គឺជារូបភាព ដែលបង្ហាញពីទិដ្ឋភាព នៅលើឆាក ក្នុងកម្មវិធី Asean Telavistion Charm ឆ្នាំ២០១១ ដែលកញ្ញាបង្ហោះជាបន្ដបន្ទាប់៖
គួរបញ្ជាក់ថា កញ្ញា ហ៊ិន ចាន់នីរ័ត្ន ដែលជាអ្នកចូលសិល្បៈយូរឆ្នាំនេះ និងមិនសូវជាជួបប្រទះរឿងអាស្រូវ បានប្រតិកម្ម និងបកស្រាយ ជាលើកដំបូងតាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ទាក់ទិនទៅរូបភាពខាងលើនេះ ដែលទោះជាយ៉ាងណា សូមបងប្អូនប្រិយមិត្ដ មេត្ដាដឹងប្រភពព័ត៌មានឲ្យបានច្បាស់ មុននឹងសម្រេចចិត្ដ បង្ហោះពីរឿងអ្វីមួយ ព្រោះទង្វើរនីមួយៗអាច ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស របស់សង្គម ក្រុមគ្រួសារ និងសាមីខ្លួន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!