ក្មេង​ប្រុស​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ដោយសារ​ អ្នក​ស្រវឹង​ ជិះ​ម៉ូតូ​ ទៅ​បុក​កន្លែង​លក់​សាំង

 
 

ខេត្តកំពត ៖ ក្មេង​ប្រុស​-​ស្រី​២​នាក់​ ត្រូវ​ភ្លើង​ឆាបឆេះ​ពេញ​ខ្លួន ក្នុង​នោះ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​ស្រវឹង​ជិះ​ម៉ូតូ​ ទៅ​បុក​ដប​មាន​សាំង​ កំពុង​ដាក់​លក់ ​នៅ​មុខ​ផ្ទះ ដែល​ហេតុការណ៍​នេះ កើតឡើង​ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦ ស្ថិត​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ​ឈ្មោះ​ហិន ស៊ី​ញ ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ម្នាក់​ទៀត​ រង​របួស​ធ្នង់​ឈ្មោះ​បាន ស្រី​លាភ ភេទ​ស្រី អាយុ​៤​ឆ្នាំ ទាំង​២​នាក់​ មាន​ទីលំនៅ​ ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ចំណែក​បុរស​២​នាក់​ ជិះ​ម៉ូតូ ដែល​គេ​ដឹង​ថា ស្រវឹង​នោះ ​ម្នាក់​ឈ្មោះ​អែម គង់ ហៅ​គង់ អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ មិន​ស្គាល់​អត្តសញ្ញាណ មាន​ទីលំនៅ​ ភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ប្ញ​ស្សី​ស្រុក ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​រង់ចាំ​ ការ​ដោះស្រាយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ ទាំង​២​នាក់​ ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ ​ពី​ជើង ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ចង្កូត​ ទៅ​ដបប្រេង​សាំង ដែល​គេ​ដាក់​លក់​នៅ​មុខ​ផ្ទះ ហើយ​ដួល​រលំ ​ដប​សាំង​៣​ដប​ស្រោច​ទៅ​លើ​ប៊ូស៊ី​ម៉ូតូ ក៏​ឆាបឆេះ ​ទៅ​លើ​ក្មេង​ប្រុស​-​ស្រី​ ទាំង​២​នាក់​តែ​ម្តង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម