ក្មេងកម្សត់២នាក់ មានជំងឺប្រចាំកាយ ត្រូវឪពុកម្តាយ បោះបង់ចោល ក្នុងមន្ទីរពេទ្យ គន្ធបុប្ផា គួរឱ្យសង្វេគ
ខេត្តសៀមរាប ៖ ក្មេងកម្សត់ប្រុសស្រី២នាក់ កើតមកមានជំងឺប្រចាំកាយ ត្រូវឪពុកម្តាយ យកទៅបោះបង់ចោលក្នុងមន្ទីរពេទ្យគន្ធបុប្ផា រួចគេចខ្លួនបាត់ ក្រុមគ្រូពេទ្យ និងអ្នកមកសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានសម្តែងការអាណិតអាសូរ ដល់ក្មេងទាំងពីរនាក់ ដែលត្រូវឪពុកម្ដាយ បោះបង់ចោលដូចសត្វឱ្យរស់នៅកំព្រា ក្នុងមន្ទីរពេទ្យ ដោយសារតែគ្នា មានជំងឺប្រចាំកាយ។
ប្រភពពីពលរដ្ឋដែលទៅឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បាននិយាយថា រាល់ថ្ងៃក្មួយប្រុសស្រីទាំងពីរនាក់នេះ ត្រូវបានមន្ទីរពេទ្យយកមកចិញ្ចឹម ហើយដាក់នៅក្នុងទ្រុងសម្រាប់ការពារកុំឱ្យពួកគេធ្លាក់មកក្រោម ព្រោះក្រុមគ្រូពេទ្យម្នាក់ៗគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ មើលថែរក្មេងទាំង២នាក់នេះទេ ដោយសារតែមានអ្នកជំងឺចូលមកព្យាបាលច្រើនណាស់ក្នុងមួយថ្ងៃ ៗ ។ ប្រភពបានបន្តថា ក្មេងទាំង២នាក់នោះបាននិងកំពុងសម្រាកនៅសាលបន្ទប់វះកាត់លេខ៣ ជាន់ទី២ ត្រូវបានអ្នកមកសម្រាលកូននៅជិតនោះឃើញ ជួយមុជទឹកនិងបញ្ចុកបាយឱ្យ ព្រោះពួកគេទាំងពីរនាក់នេះមិនអាចហូបបាយដោយខ្លួនឯងបានទេ ។ ក្មេងស្រីរងគ្រោះកើតជំងឺដុះសាច់នៅលើច្រមុះតាំងតែពី កើតមកម្ល៉េះ ឥឡូវមានអាយុ៣ឆ្នាំហើយ រីឯក្មេងប្រុសវិញ មានជំងឺដក់ទឹកនៅក្នុងខួរក្បាល ដែលមានអាយុ៥ឆ្នាំហើយ ។
គួរបញ្ជាក់ដែរថា តាមរយៈការផ្សព្វផ្សាយពីមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ នៃខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ប្រសិនបើបងប្អូនមានសន្ដានចិត្តសប្បុរសធម៌ចង់ជួយឧបត្ថម្ភ ដូចជា សម្លៀកបំពាក់ ខោទឹកនោម ចំណីអាហារ ភេសជ្ជៈ សម្ភារក្មេងលេង ដល់ក្មេងទាំង២នាក់ខាងលើ ដែលមានជំងឺប្រចាំកាយ ដែលឪពុកម្តាយបោះបង់ចោលនោះ បាននិងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ អាចទាក់ទងមកមន្ទីរពេទ្យ(គន្ធបុប្ផា) ដែលនៅបន្ទប់វះកាត់លេខ៣ ជាន់ទៅ២ ខេត្តសៀមរាប ។
ពួកខ្ញុំជាក្រុមគ្រូពេទ្យគន្ធបុប្ផា និងប្រជាពលរដ្ឋ សង្ឃឹមនិងជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់នឹងចូលរួមតាមសទ្ធាជ្រះថ្លា តិចក្តី ច្រើនក្តី ដើម្បីជាកុសលផលបុណ្យ ដល់អ្នកទាំងអស់គ្នាទៅថ្ងៃខាងមុខ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!