គោយន្តកន្ត្រៃ ដឹកមនុស្ស ២៥នាក់ ក្រឡាប់ របួសធ្ងន់ ស្រាល ៩នាក់ នៅភ្នំព្រឹក
បាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស ៩នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីគោយន្ត កន្ត្រៃដឹកមនុស្ស២៥នាក់ ក្រឡាប់ខណៈដឹកមនុស្ស មកពីធ្វើបុណ្យបញ្ចុះសីមា នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក មកដល់ចំណុចចុះពីលើភ្នំព្រឹក ស្ថិតក្នុងភូមិ-ឃំុ- ស្រុកភ្នំព្រឹក នៅម៉ោង១៖២៥នាទី រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា គោយន្តកន្រ្តៃនោះ បានក្រឡាប់ធ្លាក់ប្រឡាយបង្ហូរទឹក បណ្តាលឲ្យរងរបួសមនុស្សចំនួន ៩នាក់ រងរបួស កនុងនោះមានស្ត្រី៥នាក់ ហើយមនុស្ស៣នាក់របួសធ្ងន់ និង៦នាក់របួសស្រាល។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះទី១.ឈ្មោះ រុំ រ៉ែម ភេទប្រុសអាយុ ១៩ឆ្នាំ របួសធ្ងន់, ទី២.ឈ្មោះ លី ពែក ភេទប្រុស អាយុ៧៤ឆ្នាំ របួសធ្ងន់, ទី៣.ឈ្មោះ គា អេង ភេទស្រី អាយុ ៧៧ឆ្នាំ របួសធ្ងន់, ទី៤. ឈ្មោះ មីុ មួន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ របួសស្រាល, ទី៥.ឈ្មោះ ឡុក សុខ ភេទស្រី អាយុ៦៩ឆ្នាំ របួសស្រាល, ទី៦,ឈ្មោះ គា អាង ភេទស្រី អាយុ៧៦ឆ្នាំ របួសស្រាល, ទី៧.ឈ្មោះ វ៉ៃ វឿន ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៨.ឈ្មោះ តក់ ធូ ភេទស្រី អាយុ៤៩ឆ្នាំ របួសស្រាល និងទី៩.ឈ្មោះ ស្វាត មីុ ភេទប្រុស អាយុ៨០ឆ្នាំ របួសស្រាល។
មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រោយហេតុការណ៍នេះបន្តិច កម្លាំងនគរបាកស្រុកភ្នំព្រឹក បានហៅរថយន្តសគ្រោះ មណ្ឌលសុខភាពពេជ្រចិន្តា បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។
ពាក់ព័ន្ធនិងករណីនេះ សាក្សីបានបញ្ជាក់ថា អ្នកបើកគោយន្តកន្ត្រៃអាចនឹងដោះចង្កឹះលេខអស់ ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!