ជនអនាថាម្នាក់ រើសសំរាម សម្អាតឆ្នេរសមុទ្ររាល់ថ្ងៃ ព្រោះខ្មាសអៀនជំនួស អ្នកចោលសម្រាម

 
 

អាហ្រ្វិកខាងត្បូង៖ បុរសជាជនអនាថាម្នាក់ តែងតែរើសសំរាម ដើម្បីសម្អាតឆ្នេរសមុទ្រមួយកន្លែង ដោយសារតែគាត់ មានភាពអៀនខ្មាសជំនួសអ្នកចោលសម្រាមទាំងនោះ និងចង់ឲ្យឆ្នេរសមុទ្រស្រស់ស្អាត។



ជារៀងរាល់ថ្ងៃ ជនអនាថា គ្មានផ្ទះសម្បែងម្នាក់ឈ្មោះ Dan អាយុ២៨ឆ្នាំ បានមកសម្អាតឆ្នេរសមុទ្រ នៅជ្រោយខាងកើតទីក្រុង Cape ដោយហេតុថា គាត់មានការខ្មាសអៀននឹងសម្រាមទាំងនោះ និងចង់ឲ្យឆ្នេរសមុទ្រ មានភាពស្រស់ស្អាតជានិច្ច។

អ្នកបកប្រែម្នាក់ឈ្មោះលោក Jay Margolis បានថតសកម្មភាព លោក Dan រួចយកបង្ហោះលើហ្វេសប៊ុក ដោយបានសរសេរថា៖ "ខ្ញុំបានឃើញគាត់ដៃកាន់ថង់២ ហើយខ្ញុំក៏បានចាំនិយាយសួរនាំគាត់។ គាត់បានប្រាប់ថា គាត់មានការខ្មាសអៀនចំពោះការបំពុលបរិស្ថាន និងចង់ឲ្យឆ្នេរសមុទ្រមានភាពស្រស់ស្អាត"។ ជាក់ស្តែងរូបភាពដែលលោក Jay បង្ហោះនៅលើហ្វេសប៊ុក ទទួលបានអ្នកចែករំលែក ជិត ៤មុឺនដង ដែលភាគច្រើន អ្នកលេងអុិនធឺណែតមានការកោតសរសើរ​ចំពោះទង្វើររបស់លោក ​Dan ជាខ្លាំង។

ក្រោយភាពល្បីល្បាញដូចនេះ លោក Dan ត្រូវបានមនុស្សជាច្រើន មានចិត្តចង់ជួយជ្រោមជ្រែងជីវភាពរបស់គាត់។ ដោយក្នុងនោះ​ ពួកគេបានរៀបគម្រោង ធ្វើយ៉ាងណាជួយឲ្យលោក Dan មានទីជ្រកកោនត្រឹមត្រូវ ដោយមិនបន្តគេង នៅតាមឆ្នេរសមុទ្រទៀតទេ ជាពិសេសធានាឲ្យបាន នូវការថែទាំពេលឈឺថ្កាត់ និងផ្តល់ជាប្រាក់ឧបត្ថម្ភខ្លះៗដល់គាត់ទៀតផង៕


ប្រភព Metro

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម