ស្តាយ​ពេក ! ស្ត្រី​ម្នាក់ ​ស្រែក​ទ្រហោយំ

 
 

រាជធានី​ភ្នំពេញ ៖ វា​ពិតជា​គួរ​អោយ​សង្វេគ​ខ្លាំង​ណាស់ ដែល​យើង​បានឃើញ និង​ឮ​អ្នក​រង​គ្រោះ​ទ្រហោយំ​នៅ​នឹង​មុខ​ដោយសារ​តែ​ស្តាយ​របស់របរ​ដែល​បាត់បង់​ទៅ​នោះ ដូច​ជា​ស្ត្រី​ម្នាក់​នេះ​បាន​ទ្រហោយំ​បន្ទាប់​ពី​ត្រូវ​រង​គ្រោះ​ដោយសារ​តែ​ចោរឆក់​កាបូប​យក​ទៅ​បាត់ ។ 

ហេតុការណ៍​ចោរឆក់​កាបូប​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

រូបភាព៖ ស្រ្តីដែលត្រូវចោរឆក់

ស្ត្រី​រង​គ្រោះ​ដោយ​ចោរឆក់​នេះ​ឈ្មោះ ឆាយ វ៉ា​ន់​ធូ អាយុ​៣៨​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ថ្មី ស្នាក់​នៅ​ក្នុង​បុរី​សូ​នី សង្កាត់​ស្ទឹង​មាន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផលិត​នៅ​ប្រទេស​កូរ៉េ ពាក់​ស្លាក​លេខ ឆ​-4979-​ភព​១ ធ្វើ​ដំណើរ​តាម​វិថីព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជិត​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ស្របគ្នា​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច រួច​ជិះ​គេចខ្លួន​ឡើង​លើ​ស្ពាន​អាកាស​ទៅ​បាត់ ។

ស្ត្រី​រង​គ្រោះ​បាន​យំ​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ចោរឆក់​នោះ​មាន​ទូរស័ព្ទ​២​គ្រឿង​, កាត​ទូរស័ព្ទ​មួយ​ចំនួន​, ប្រាក់​សរុប​ប្រមាណ​ជិត​១០០០​ដុល្លារ ព្រមទាំង​ឯកសារ​គេ​ជំពាក់​ប្រាក់​មួយ​ចំនួន ។

បន្ទាប់​ពី​រង​គ្រោះ គេ​ឃើញ​ស្ត្រី​រូប​នោះ​ស្រែក​ទ្រហោយំរក​នគរបាល​ខណ្ឌទួលគោក​ឲ្យ​ជួយ ។ លុះ​ក្រោយមក​ទើប​នគរ​បាន​ចុះ​ទៅ​ដល់​នាំ​ទៅ​សាកសួរ ។

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ចោរឆក់វ័យក្មេងម្នាក់​ បានសារភាព នៅចំពោះមុខកម្លាំង នគរបាលខណ្ឌដូនពេញ ក្រោយពីបានឃាត់ខ្លួន នៅចំណុច ផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល២ នៅម៉ោងប្រមាណ ១១៖៤០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ថាក្នុងរយៈពេល៧ខែ កន្លងមកនេះ បានធ្វើសកម្មភាពឆក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ ចំនួនជិត២០០ដង។ 

ជនសង្ស័យ ប៊ុន ណាឃីន ភេទប្រុស អាយុ១៦ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខA១៦ ផ្លូវលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានសារភាពថា រូបគេបានចេញ ធ្វើសកម្មភាពឆក់ ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ ហើយបើគិតមកទល់ ពេលឃាត់ខ្លួននេះ គឺបានធ្វើ​សកម្មភាព ឆក់ចំនួនជិត២០០ដង ដែលភាគច្រើន គឺឆក់នៅម្តុំសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយលុយដែលបាន មកពីការឆក់​ភាគច្រើន យកទៅប្រើប្រាស់គ្រឿងញៀន និងមួយចំនួនទៀត យកទៅលេងល្បែង។ 

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការ ឃាត់ខ្លួនចោរឆក់វ័យក្មេងនេះ កម្លាំងនគរបាល បានដកហូតម៉ូតូ១គ្រឿង​ ម៉ាកZOOMER X ពណ៏ខ្មៅ ស្លាកលេខភ្នំពេញ 1FT:6240។

រូបភាព៖ ចោរឆក់វ័យក្មេងម្នាក់​

ជាមួយគ្នានេះដែរ កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ​មីនា នៅ​ក្នុង​បរិវេណ​មណ្ឌលកម្សាន្ត​កោះ​ពេជ្រ​មុខ​អគារ​L ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ នារី​វ័យក្មេង​ម្នាក់ ​​ខណៈទៅ​ដល់​មុខ​រោងការ​ នៅ​កោះ​ពេជ្រ​អគារ​L ទាញ​ទូរស័ព្ទ​រក​មិត្ត​ភ​ក្កិ​ចេញ​មក​ទទួល​​ ត្រូវ​ជនសង្ស័យ​ឆក់​បាន​សម្រេច​​ ​តែ​ជិះ​រត់គេច​ខ្លួន​ មិន​បាន​សម្រេច ​ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​ ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។

ជនសង្ស័យ​ ​​ឈ្មោះ សេង រ៉ា វុ​ធ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ ភូមិ​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​​។ ​ចំណែក​​​ម្ចាស់​ទូរស័ព្ទ​ ឈ្មោះ តាំង ឈី​វគឹ​ម ​អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

​នារី​​ម្ចាស់​ទូរស័ព្ទ​បាន​​និយាយ​​ថា មុន​ពេល​កើតហេតុ​ ​​​នាង​មក​​ហូប​ការ​មិត្ត​ភ​ក្កិ​នៅ​កោះ​ពេជ្រ​អគារ​L ខណៈ​មក​ដល់​មុខ​រោងការ​​ នាងក៏​​យក​ទូរស័ព្ទ​ម៉ាក ​iPhone 6 Plus ​​ទូរស័ព្ទ​​ទៅ​​​រក​មិត្ត​ភ​ក្កិ​ឲ្យ​ចេញ​មក​ទទួល ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​រី​២០១៦ ​ពណ៌​ខ្មៅ អត់​​​ស្លាក​លេខ ​មក​ជិត​និង​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​​នាង​​បាន​សម្រេច​ហើយ ​តែ​ជន​សង្ស័យ​​ជិះ​​ម៉ូតូ​​រត់​​គេចខ្លួន ភ្លាម​ៗ​នោះ​សន្តិសុខ​របស់​មណ្ឌល​កម្សាន្ត​​កោះ​ពេជ្រ​ និង​កម្លាំង​ល្បាត​របស់​ខណ្ឌចំការមន​​អន្តរាគមន៍​ដេញ​ចាប់​​បាន ​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​បែក​ឈាម​ពេញមុខ​​ ។ ​

នាង​បន្ត​ថា​ ចំណែក​ទូរស័ព្ទ​​ និង​ប្រាក់​អាមេរិក​​៥០​ដុល្លារ​ ទុក​សម្រាប់​ចងដៃ​ការ​ដែលចោរ​ឆក់​​យក​ទៅ​នោះ ​នៅ​តែ​បាត់​ដដែល​​​រក​មិន​ឃើញ​​ ។​

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​ទូរស័ព្ទ​​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទន្លេបាសាក់ ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

រូបភាព៖ ចោរឆក់ទូរស័ព្ទដៃ iPhone 6 Plus

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម