បំបែកសំណុំរឿង​ឃាតកម្ម​ដោយ​គំនុំ ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់

 
 

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​បើក​ការ​ស៊ើបអង្កេត និង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ថ្ងៃ លើ​សំណុំរឿង​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​គេ​សម្លាប់​ចោល​ក្នុង​ចំការ​ដី​ឡូ​មួយ​កន្លែង នៅ​ក្នុងភូមិ វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ ទាំង​៥​នាក់​នេះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ឲ្យ​ធ្វើ​ត្រាប់​ឡើង វិញ​អំពី​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​។

​បើ​តាម​របាយ​ការ​ណ៏​របស់​ អធិការ​ដ្ធា​ន​នគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ ១-​ឈ្មោះ រ៉េ​ត រឿ​ត អាយុ​២៥​ឆ្នាំ ជា​ប្អូនថ្លៃ​ជន​រង​គ្រោះ ២-​ឈ្មោះ វឿ​ត វិបុល អាយុ​១៧​ឆ្នាំ ២​នាក់​នេះ​ជា​ជន​ដៃដល់ ៣-​ឈ្មោះ​សឺ​ន ដេ​ត អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ​អែម អាង អាយុ​២៣​ឆ្នាំ និង​៥-​ឈ្មោះ​វុ​ធ ដា​រិ​ទ្ធ អាយុ​១៧​ឆ្នាំ ៣​នាក់​នេះ​ជា​អ្នក​ផ្សំ​គំនិត រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឈាង បណ្ដូល អាយុ​២៧​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ជាមួយ​គ្នា​។ របាយ​ការ​ណ៏​ដដែល​បាន បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង និង​កម្លាំង​ព្រហ្ម ទណ្ឌ នៃ​ស្នងការ​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​បើក​ការ​ស៊ើបអង្កេត អស់​រយៈពេល​ជាង​១០​ថ្ងៃ​។

ជន​ដៃដល់​ឈ្មោះ​រ៉េ​ត រឿ​ត ដែល​ជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​បាន និយាយ​ថា ខ្លួន​បាន​សម្លាប់​បងថ្លៃ​ ឈ្មោះ​ឈាង បណ្ដូល តាំងពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិ​នា កន្លង​ទៅ​ក្រោយ​ពី​ផឹកស៊ី​ស្រវឹង ដោយ​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​មួល ក​សម្លាប់​នៅ​ក្នុង​ចំការ​ដី​ឡូ ខាងលើ ។ ជន​នេះ​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​បងថ្លៃ ដោយសារ​រឿង​គំនុំ ដែល​បងថ្លៃ​រូប​នេះ​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លួន ហើយ​បាន​វាយតប់​ជាមួយ​ខ្លួន​ទៀត​។ ដូច្នេះ​ហើយ​ទើប​នៅ​យប់​កើតហេតុ ខ្លួន​និង​ឈ្មោះ វឿ​ត វិបុល ឌុ​ប​បងថ្លៃ​ឈ្មោះ​បណ្ដូល យក​ទៅ​សម្លាប់​ចោល​ក្នុង​ចំការ​ដី​ឡូ​ដែល​គ្មាន​ម្ចាស់​នេះ​តែ​ម្ដង​ទៅ​។ ប៉ុន្តែ​ឈ្មោះ​វឿ​ត វិបុល វិញ​ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​អង្គុយ​អោប​ជន​រង​គ្រោះ​យក​ទៅ​សម្លាប់​ចោល​នៅ ចំណុច​ខាងលើ​មែន តែ​ខ្លួន​មិន​បាន​សម្លាប់​ផ្ទាល់​ដៃ​ទេ គឺ​ឈ្មោះ​រ៉េ​ត រឿ​ត ជា​អ្នក​អូស​ជន​រង​គ្រោះ​យក​ទៅ​សម្លាប់ រីឯ​ខ្លួន​ឈរ​ចាំ​ម៉ូតូ​នៅ​លើ​ថ្នល់​។

លុះ​បន្តិច​ក្រោយមក​ឈ្មោះ​រឿ​ត ដើរ​ចេញ​មក​វិញ​ឃើញ​អាវ​ប្រឡាក់​ឈាម តែ​ឈ្មោះ​រឿ​ត បាន​ដុត​អាវ​នោះ​ចោល​ក្រោយ ចេញពី​កន្លែង​កើតហេតុ​។ ដោយឡែក​ជនសង្ស័យ​៣​នាក់​ទៀត​ ដែល​សមត្ថកិច្ច​ចោទ​ថា ជា​អ្នក​ផ្សំ​គំនិត​ពួក​គេ​បាន​ឆ្លើយ​ថា ពួក​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទេ តែ​ពួក​ខ្លួន​បានដឹង​រឿង​នោះ​។ សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា​អ្នក​ភូមិ​បាន​ ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ហើម​ស្អុយរ​លូ​យ នៅ​ក្នុង​រោង​ចំការ​ដី​ឡូ​មួយ​កន្លែង នៅ​ក្នុងភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ សាកសព​នោះ​មិន​ត្រូវ​បាន​ គេ​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន យក​សាកសព​នោះ​ទៅ​កប់​នៅ​ក្នុង​វត្ត​រំដួល ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ទ​ទួល តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ ទើប​សមត្ថកិច្ច​ស្វែងរក​សាច់ញាតិ​ឃើញ និង​ឈាន​ដល់​ការ​វែកមុខ​ជន​ដៃដល់​បាន ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ ក្រោយ​ពី​មានការ ​បំភ្លឺ​ពី​សាច់ញាតិ និង​តាម​រយៈ​ឆែក​លេខ​ទូរស័ព្ទ ជន​រង​គ្រោះ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ថ្លែង​ជុំវិញ​ករណី​នេះ ថា កម្លាំង​ជំនាញ​ របស់​ស្នងការ​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ប្រឹងប្រែង​យ៉ាង ខ្លាំង ក្នុង​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ឃាតកម្ម​បិទមុខ​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ត​ទម្រាំ​បំបែកសំណុំរឿង​នេះ​បាន​។ លោកស្នងការ ​រង​បាន​បញ្ជាក់​ថា ជន​ដៃដល់ និង​ជន​ផ្សំ​គំនិត​បាន​គេចខ្លួន​ទៅ​កាន់​កន្លែង ផ្សេង​ៗ​គ្នា​ក្រោយ​ពី សម្លាប់​មនុស្ស​។ លោក​ថា ខ្លះ​គេច​ទៅ​ធ្វើ​កម្មករ​នៅ​តាម​បណ្ដា​ស្រុក ជាប់​ព្រំដែន និង​ខ្លះ​ទៀត​សម្ងំ​នៅផ្ទះ តែ​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​បាន​ទាំងអស់ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​កសាង​ សំណុំរឿង​បញ្ជូន ទៅ តុលាការ​ហើយ​៕

រូបភាព៖ ​ជនសង្ស័យ​ និងសមត្ថកិច្ច

រូបភាព៖ ​ជនសង្ស័យ​ និងសមត្ថកិច្ច

រូបភាព៖ ​ជនសង្ស័យ​ និងសមត្ថកិច្ច

រូបភាព៖ សមត្ថកិច្ច

ប្រភព ៖ កោះសន្ដិភាព

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ថា ហេតុការណ៍ស្រដៀងនេះ ក៏បានកើតឡើងនៅក្នុងខេត្ដកំពង់ធំ កាលពីវេលាម៉ោង១១ និង៥០នាទី កណ្ដាលអាធ្រាត្រ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ នៅចំនុចអូរអណ្ដូងស្វាយ ក្នុងភូមិសាស្រ្តភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ដែលបុរសម្នាក់ រងរបួសធ្ងន់ ដោយសារខ្មាន់កាំភ្លើង លួចបាញ់ប្រហារ ក្នុងចំការដំឡូងមី សង្ស័យរឿងគំនុំ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម