កំពុងតែកាប់ដំឡូងមីក្នុងចំការ ត្រូវគេលួចកាប់២កាំបិតផ្គាក់
ខេត្តរតនគិរី ៖ បុរសម្នាក់ជនជាតិទំពួនកំពុងកាប់ដើមដំឡូងមីចាស់ៗចោល ត្រូវបានអ្នកភូមិជាមួយគ្នាមកកាប់ពីក្រោយចំនួន២កាំបិតផ្គាក់ និងវាយជាច្រើនដំបង។ ហេតុការណ៍នេះកើតឡើងកាលនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ស្ថិតនៅចំការដំឡូងមី ក្នុងភូមិបាជាន់ ឃុំឯកភាព ស្រុកអូរជុំ។
បើតាមឲ្យដឹងពីជនរងគ្រោះដែលមានឈ្មោះ ប៉ូ រ៉ាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួន មានមុខរបរកសិករ រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ពីរនាក់ប្តីប្រពន្ធបានមកកាប់ដើមដំឡូងមីចាស់ចោលនៅខាងក្រោយផ្ទះចម្ងាយ២០០ម៉ែត្រ ដោយជនរងគ្រោះកំពុងតែកាប់ដើមដំឡូងមីនោះស្រាប់តែលេចមុខជនដៃដល់ឈ្មោះ បូង ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នាបានយកដំបូងប៉ុនកដៃប្រវែង១ម៉ែត្រមកវាយលើដងខ្លួនរហូតដល់សន្លាប់ទើបជនដៃដល់យកកាំបិតផ្គាក់កាប់ថែម២កាំបិតទៀតចំផ្ទៃមុខខាងស្តាំ និងចំក្បាលខាងក្រោយ ។
ជនដៃដល់ពេលធ្វើសកម្មភាពរួចរាល់ហើយ ស្មានថាជនរងគ្រោះស្លាប់ទើបជនដៃដល់ឈប់កាប់បន្តទៀតរួចរត់គេចខ្លួនបាត់។ ជនរងគ្រោះឈ្មោះ ប៉ូ រ៉ាក បានបន្តទៀតថា ពេលជនដៃកំពុងធ្វើសកម្មភាពកាប់នោះប្រពន្ធរបស់ជនរងគ្រោះបានរត់ទៅហៅអ្នកភូមិឲ្យមកជួយយកប្តីរបស់ខ្លួនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីរួចផុតពីសេចក្តីស្លាប់។
តាមប្រភពព័ត៌មានពីបុគ្គលិកពេទ្យបានឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវបានជនដៃដល់កាប់ត្រូវចំនួន២កន្លែងចំក្បាលខាងក្រោយ១កន្លែង ដេរអស់៤ថ្នេរ ចំផ្ទៃមុខ១កន្លែងដេរអស់៥ថ្នេរ និងមានស្នាមជាំផ្នែកខាងឆ្អឹងខ្នងជាច្រើនកន្លែង នៅពេលនេះគ្រូពេទ្យកំពុងជួយសង្គ្រោះដល់ជនរងគ្រោះយ៉ាងយកចិត្តទុកដាក់បំផុត ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ។
ទាក់ទិននឹងករណីខាងលើសមត្ថកិច្ចនគរបាលឃុំឯកភាពបានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីចាប់ខ្លួនជនដៃដល់ ក៏ប៉ុន្តែជនដៃដល់ដឹងខ្លួនមុនបានរត់គេចខ្លួនបាត់។
បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា ជនដៃដល់គឺជាមនុស្ស វិកលចរិតមិនសូវចេះនិយាយស្តីអ្វីទេ ឆ្កួតម្តងៗ ពួកគាត់បានបញ្ជាក់ទៀតថា រវាងជនដៃដល់ និងជនរងគ្រោះមិនដែលមានទំនាស់អ្វីនឹងគ្នាឡើយ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!