ជាងដែក​ភ្លាត់ស្នៀត មិនបាន​ប្រ​យ​ត្ន័​ត្រូវ​ខ្សែភ្លើង​ឆក់

 
 

ខេត្តកំពង់ចាម ៖ កូនជាង​ផ្សារ​ដែក​ម្នាក់​ឈ្មោះ យោគ សេង អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឈ្នះ​ជ័យ​លើ ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ភ្លាត់ស្នៀត​ដោយ​លើក​ដែក ចូល​ដែន​អគ្គី​ស​នី​ខ្សែកាប​បណ្តាល​ឲ្យ​ឆក់​ខ្លោច​មួយ​កំណាត់​ខ្លួន ពេល​កំពុង​តែ​បំពេញការងារ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​កកោះ ឃុំ​មៀន ស្រុក​ព្រៃឈរ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត ។


តាម​បុរស​ឈ្មោះ សេក ផាត អាយុ​៣៧​ឆ្នាំ ជាង​ផ្សារ​ដែក​នៅ​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា នៅ​កន្លែង​រោង​ម៉ាស៊ីនកិនស្រូវ​ឈ្មោះ ស្រ៊ុ​ន ក្នុងភូមិ​កកោះ ឃុំ​មៀន បាន​ហៅ​រូប​លោក​ឲ្យ​មក​ផ្សា​រត​សំយាប​ដំបូល​រោង​ម៉ាស៊ីនកិនស្រូវ ដែល​មានកំ​ពស់​ប្រហែល​៦​ម៉ែត្រ ដោយ​កូនប្រុស​ឈ្មោះ សេង បាន​ធ្វើការ​ជាមួយ​ដែរ​នា​ព្រឹក​ថ្ងៃ​ខាងលើ ។ ជាង​ផ្សារ​ដែក​ឈ្មោះ សេក ផាត ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​ធ្វើការ​បាន​ជាង​១​ម៉ោង​កូនប្រុស​បាន​យក​ដែក​នៅ​លើដំបូល​ទាញ​ហុច​ចុះ​មក​ក្រោម ដើម្បី​ឲ្យ​កូនជាង​ដែក​ទទួលយក​ជា​បន្តបន្ទាប់​។

​ក្នុង​ពេល​នោះ​ដោយ​បាន​លើក​ដែក​ជ្រុង​១​ដើម ចុះ​មក​ដី​ហើយ​ចុង​ដែក​នោះ គឺ​នៅ​ចម្ងាយ​ប្រហែល​១ ម៉ែត្រ​ដល់​ខ្សែកាប​បង្គោល​បេតុង​អគ្គី​ស​នី ដែល​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ជា​ហេតុ​បណ្តាល​ឲ្យ​ឆក់​បែក​ផ្កាភ្លើង​ព្រាត ហើយ​កូនប្រុស​បាន​ដួល​មក​លើដំបូល​មិន​ទាន់​នឹង​ដល់​ផង គាត់​ជា​ឪពុក នៅ​ក្បែរ​បាន​ស្ទុះ​ទ្រ​ទាន់​ពេលវេលា ។ បន្ទាប់​មក​បាន​សែង​ទម្លាក់​ចុះ​មក​ដី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផង​របង​ក្បែរ​នោះ នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម​ដោយ​បាន​យក​ខ្សាច់​មក​កប់ ប្រហែលជា​កន្លះ​ម៉ោង​រាង​បាន​ធូរស្រាល​ក៏​ប្រញាប់​ហៅ​រថយន្ត​សា​មុ​យ របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ មក​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ភូមិ​តា​មូ​ត ឃុំ​គរ ស្រុក​ព្រៃឈរ មាន​ករណី​ឆក់​ខ្សែភ្លើង លើ​ក្រុម​គ្រួសារ​មួយ​មានឈ្មោះ ឈុ​ន នី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ខែ​ម ចាន់​ធា អាយុ​៣៨​ឆ្នាំ និង​កូនស្រី​ឈ្មោះ ឈី​ន នី​តា អាយុ​១០​ឆ្នាំ និង​អ្នក​ជិតខាង​ឈ្មោះ ស្រី និ​ច ភេទ​ស្រី ដែល​មក​ជួយ​ក៏​ត្រូវ​បាន​ចរន្ត​ភ្លើង​ឆក់​ដែរ ។ ក្នុង​ហេតុ​ការ​ណ៏​នោះ ត្រូវ​បាន​អ្នក​ជិតខាង រត់​ទៅ​បិទ​ឌីសង់ទ័រ​ទាន់​ពេលវេលា ហើយ​បញ្ជូន​ជន​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕ 





ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីនេះដែរ បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ផ្នែក​ត​ភ្លើង​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោងជាង​១០ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ សំ​យ៉ុ​ង​ក្បាល​ចុះ​មក​ក្រោម តែ​មិន​ធ្លាក់​ទេ​ព្រោះ​មាន​ខ្សែក្រវាត់​ចង្កេះ​ភ្ជាប់​ទៅ​នឹង​ បង្គោល​ភ្លើង​ហើយ​អ្នកស្រុក​នាំ​គ្នា​ឈរ​មើល​ព្រោងព្រាត​រហូត​អ្នកខ្លះ សង្ស័យ​ថា​ជន​រង​គ្រោះ​ទំនងជា​ឈាន​ដល់​ស្លាប់​ទៀត​ផង​។

យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​ ក្រុម​បុគ្គលិក​ត​ភ្លើង​រួម​អាជីព​បិទ​ភ្លើង ហើយ​នាំ​គ្នា​ឡើង​ទៅ​ជួយ​ស្រាប់តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ឡើង​វិញ ទើប​រួច​ផុត​ជីវិត​។ ជន​រង​គ្រោះ​ខណៈ​ចុះ​មក​ដល់​ដី​មិន​ផ្តល់​អត្តសញ្ញាណ​ទេ​ ដោយ​គ្រាន់​និយាយ​យ៉ាង​ខ្លី​ថា ពេល​ឡើង​ត​ភ្លើង​នោះ​ជើង​របស់​គាត់​ប៉ះ​នឹង​ខ្សែភ្លើង​ ហើយ​ដៃ​គាត់​តោង​ចំ​ម៉ាស់​ទើប​ឆក់​ចរន្ត​ យ៉ាង​ដូច្នេះ​៕


ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម