មុនដើរចេញឲ្យសមត្ថកិច្ចចាប់ខ្លួន លោក ស៉ឹង ប៊ុណ្ណា ផ្តាំភរិយាប្រឹងថែកូន ហើយត្រូវរកស៊ីដោយសុចរិត ទោះមានស៊ី ឬអត់ស៊ី
(ភ្នំពេញ)៖ ភរិយារបស់លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុន វាយតំលៃអចលនទ្រព្យ ប៊ុណ្ណារៀលធីគ្រុប ដែលជាក្រុមវាយតម្លៃអចលន ទ្រព្យធំជាងគេនៅកម្ពុជា គឺអ្នកស្រី ស៊ន សំម៉ាលី បានថ្លែងថា ស្វាមីរបស់អ្នកស្រីមុននឹង ដើរចេញទៅឲ្យសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បានផ្តាំផ្ញើអ្នកស្រីឲ្យមើលថែកូនៗ ហើយត្រូវប្រឹងប្រែងរកស៊ីដោយសុចរិត បើទោះបីអត់ឃ្លានគ្មានស៊ី ក៏ដោយ។ អ្នកស្រីបានផ្តាំទៅស្វាមីវិញថា ដរាបណា អ្នកស្រីនៅមានជីវិត អ្នកស្រីនឹងមើលថែ ទាំកូនឲ្យល្អ និងប្រាប់កូនៗថា ពួកគេមានឪពុកដ៏ល្អម្នាក់។
លោក ស៊ឹង ប៊ុណ្ណា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំពាក់ព័ន្ធការចេញមូលបទានបត្រ (សែក) គ្មានសាច់ប្រាក់ ប្រមាណ៤០ម៉ឺនដុល្លារ ទៅឲ្យលោក កែវ ហ៊ុន។ មកដល់រសៀលថ្ងៃ ដដែលនេះ លោកត្រូវបាន ព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការ ទូទាត់សងប្រាក់ ហើយនៅរសៀលថ្ងៃនេះត្រូវបានតុលាការសម្រេចចេញ ដីកាឃុំខ្លួនបណ្តោះអាសន្ន។
ពីអ្នកគ្រប់គ្រងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដ៏ល្បាញល្បីម្នាក់ ក្លាយជាជនត្រូវគេប្តឹងពីការចេញសែកអត់ សាច់ប្រាក់នេះ នាំអ្នកឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសាធារណជន ជាពិសេសអ្នករក ស៊ីលើវិស័យអចលនទ្រព្យ។
អ្នកស្រី ស៊ន សំម៉ាលី បានរៀបរាប់ថា ស្វាមីរបស់អ្នកស្រី ធ្លាប់ជួយសង្គមខាងផ្នែកដីធ្លីនៅស្រុកខ្មែរ និងបណ្តុះបណ្តាលមនុស្ស រាប់រយពាន់នាក់ ឲ្យចេះរកស៊ី និងជួយមនុស្សជាច្រើនឲ្យក្លាយជាមហាសេដ្ឋី ហើយស្វាមីរបស់ អ្នកស្រីជា អ្នករកស៊ីវាយតម្លៃដីធ្លីមិន ស៊ីសំណូក។
ភរិយារបស់អ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញរូបនេះ បានបន្តតំអូញតំអែរថា ទង្វើជាគុណធម៌ ដែលស្វាមីរបស់អ្នកស្រីប្រឹងប្រែងនេះ ត្រូវបានតបស្នងមកវិញ ដោយទង្វើរមិលគុណ។ នេះបើតាមការតំអូញតំអែររបស់ អ្នកស្រី ស៊ន សំម៉ាលី ។ អ្នកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ភាពស្មោះត្រង់ មិនបោកប្រាស់ មិនដែលចង់បានរបស់គេ មានតែចិញ្ចិម និងផ្តល់កំណើតឲ្យគេដុះដាល តែអ្វីដែលបានត្រឡប់មកវិញគឺកូនក្រពើ»។
ពីអ្នកធ្លាប់ល្បាញល្បី និងត្រូវសង្គមទទួលស្គាល់ថា ជាអ្នកមានធនធាន មានមុខមានមាត់ក្នុងសង្គមមួយរូប តែពេលនេះអ្នកស្រី សំម៉ាលី បញ្ជាក់ថា អ្នកស្រី និងស្វាមី គ្មានសល់អ្វីទេ។ បើតាមអ្នកស្រី សំម៉ាលី ភាពហិនហោចនេះ មិនមែនដោយសារការលេងល្បែងអ្វីនោះឡើយ តែមកពីមានរឿង នៅពីក្រោយខ្នង ជាពិសេសការជឿទុកចិត្តលើអ្នកដទៃ។
អ្នកស្រី បានរៀបរាប់ដូច្នេះ «ពួកយើងមិនចេះលេងល្បែង បារ បន យើងដឹងតែរក រកមិនទំនេរ តើក្រុមហ៊ុនយើងអាចខាតទៅរួចទេ? បើមិនមានរឿងពីក្រោយខ្នង? ការលាបពណ៍គឺជារឿងគួរឲ្យខ្លាចបំផុត។ ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំមិនមានប្រាក់សល់រាប់រយលាន ដូចអស់លោកគិតដែរ ផ្ទះសម្តែងរបស់ខ្ញុំបានបាត់អស់ហើយ ហើយខ្ញុំក៏មិនបន្ទោសអ្នកណាដែរ គឺមកពីភាពល្ងង់ខ្លៅ និងជឿជាក់លើអ្នកដទៃ ដោយគិតថា គេជាមនុស្សល្អដូចយើង!!!»។
ជាមួយការបង្ហាញសារក្តុកក្តួលនៅក្នុងអារម្មណ៍ហើយនោះ អ្នកស្រី សំម៉ាលី ក៏បានបង្ហាញសារផ្តាំផ្ញើរបស់ស្វាមីមុននឹងចេញឲ្យគេចាប់ខ្លួនផងដែរ។ «អូនត្រូវថែកូនឲ្យល្អ ទោះជាមានស៊ីអត់ស៊ី ប្រឹងរកដោយសុចរិត បងមិនអីទេថែខ្លួនលេបថ្នាំអោយទៀងទាត់»។
អ្នកស្រី សំម៉ាលី បានសន្យាជាស្វាមីរបស់អ្នកស្រីថា «ថែខ្លួនប្តីសម្លាញ់ បើជីវិតអូននៅរស់ អូននឹងថែកូនឲ្យល្អ ហើយអូននឹងប្រាប់កូនឲ្យដឹងថា ប៉ាគេជាមនុស្សល្អជាងគេលើលោកនេះ»។
សូមជំរាបថា លោក ស៊ឹង ប៊ុណ្ណា បានបង្កើតក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានទទួលការវាយតម្លៃផ្នែកអចនទ្រព្យកម្មសិទ្ធិរដ្ឋនៅទូទាំងប្រទេស ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ក៏បានក្លាយជាអ្នកដេញថ្លៃ និងទទួលបានកិច្ចសន្យាវាយតម្លៃ ផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក និងពង្រីកទំនាក់ទំនងអាជីវកម្មឱ្យកាន់តែប្រសើរឡើង៕
ប្រភព ៖ Fresh News
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!