នាងតុត្អូញត្អែរបាត់ចំណូលពេលស្វាមីឈឺ
រាជធានីភ្នំពេញ ៖ អ្នកនាងសុខ ចាន់ធីតា ហៅតុ បានធូរស្បើយចិត្តដោយស្វាមីធូរស្រាលពីជំងឺបេះដូង ។ ក្រោយព្យាបាលជាមួយគ្រូពេទ្យខ្មែរបានស្បើយរួចមកនាងតុបានបញ្ជូនស្វាមីទៅពិនិត្យស្គែនសរសៃឈាម នៅប្រទេសវៀតណាមទៀតតាមវេជ្ជបញ្ជា ។
ស្វាមីតារាកំប្លែងនាងតុ គឺលោកខ្យង ត្រូវគ្រូពេទ្យហាមកុំឱ្យមានអារម្មណ៍តានតឹង ហើយត្រូវផ្តាច់ស្រា និងបារីទើបរក្សាសុខភាពបានល្អ១០០% ។
កាលពីពេល ថ្មីៗកន្លងមក នាងតុនិយាយថា«ជំងឺប្តីខ្ញុំនឹងជាបើធ្វើតាមគ្រូពេទ្យ តែប្រសិនបើថ្ងៃក្រោយគាត់ប្រព្រឹត្តស្រា បារីគឺងាយឈឺឡើងវិញ ព្រោះពេទ្យនិយាយថា មនុស្ស ម្នាក់ៗអ្នកខ្លះកើតមកគឺមានជំងឺនេះមកស្រាប់តែម្តង ប៉ុន្តែបើយើងទៅពេទ្យពិនិត្យជាប្រចាំ ពេទ្យឲ្យថ្នាំក៏មិនអាចធ្ងន់ដែរ ។
តែបើប្រឹងស្រា បារីច្រើននាំឲ្យសរសៃឈាមយើងឆាប់ស្ទះ មួយទៀតស្វាមីខ្ញុំគាត់កន្លងមកហាត់ប្រាណជ្រុល ពេលមានជំងឺហ្នឹង ហើយខំធ្វើការងារ ធ្ងន់ៗ ពេកក៏នាំឲ្យបេះដូងដើរញាប់ ឈាមធ្វើទុក្ខតែម្តង ។ កន្លងមកប្តីខ្ញុំដូចជាមិនមានបញ្ហាបេះដូងទេ តែដល់ពេលមានរឿងបែបនេះ ទើបដឹងថាយើងមិនចេះតែបណ្តោយឲ្យសុខភាពខូចខាតទេ មានតែតាមដានជាមួយពេទ្យ ព្រោះមួយប្រាវមុនគឺលស់ព្រលឹងមិនស្ទើរទេ » ។
គ្រាស្វាមីឈឺនោះនាងតុខកខានច្រៀងកាត់សក់មង្គលការប្រមាណបួនដប់រោងធ្វើឱ្យបាត់ប្រាក់ចំណូលច្រើន ។ ទោះជាយ៉ាងណាក្តីនៅពេលមានបញ្ហានោះ ម្ចាស់ដើមការអធ្យាស្រ័យដោយនាងតុឲ្យអ្នកផ្សេងទៅជំនួស។ «គ្មានអ្នកណាហៅការឈឺមកពេលណាបានឡើយ ស្រាប់តែកើត ភ្លាមៗទាំងយើង ទាំងគេគឺមិនចង់ឈឺដាច់ខាត ។ ពេលនេះនាងខ្ញុំមិនអាចផ្តេកផ្តួលតាមសភាពការណ៍ឡើយ គឺសម្រេចចិត្តដើរច្រៀងកាត់សក់មង្គលការ ធ្វើពិធីការិនីតាមពិធីជប់លៀង មង្គលការឡើងវិញ ព្រោះអស់លុយច្រើនដែរ។
ទោះជាត្រូវចេញធ្វើការតែឯង ប្តីមិនដើរតាមដូចមុនក៏មិនឲ្យគាត់តាមដែរ សុខចិត្តឲ្យគាត់សម្រាកប៉ុន្មានខែសិន នាងខ្ញុំរ៉ាប់រងតែឯងសិនចុះ ព្រោះប្តីប្រពន្ធមានតែការជួយគ្នាទេគឺល្អ ។ ស្រីតុអស់លុយច្រើនណាស់ សូមបងប្អូនមេត្តា ជួយៗផង ហៅកាត់សក់ការកូនប្រុសស្រីផង មានតែអាជីពច្រៀងនេះហើយអាចទ្រទ្រង់តទៅទៀតបន្ថែមពីការងារមួយចំនួននៅតាមកញ្ចក់ទូរទស្សន៍ » ។
នាងតុនឹងនិយាយលួងលោមស្វាមីឱ្យរក្សាសុខភាពតាមវេជ្ជបញ្ជា ធ្វើយ៉ាងណាឱ្យសុខភាពបានប្រសើរដូចដើមហើយអាចបំពេញការងារឡើងវិញ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្ម ថោន អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ដែលកំពុងតែធ្វើដំណើរ ទៅប្រទេសវៀតណាម ជាមួយស្វាមី ដើម្បីពិនិត្យស្ទែន(ឧបរណ៍បើកសរសៃឈាម) សរសៃបេះដូងឡើងវិញ ខណៈដែលអាការៈជំងឺស្វាមីអ្នកនាង បានប្រសើរឡើង ច្រើនហើយ។ ទោះបីជាអ្នកនាង កាតុ ត្រូវចាំបាច់នាំស្វាមីទៅព្យាបាល និងពិនិត្យតាមដានបន្ថែមនៃស្ថានភាពជំងឺក្ដី ប៉ុន្តែនាងក៏នៅតែសរសើពីសមត្ថភាពរបស់គ្រូពេទ្យក្នុងប្រទេស ជាពិសេសគ្រូពេទ្យ កាល់ម៉ែត្រ ដែលបានជួយសង្គ្រោះជីវិត ប្ដីរបស់នាង ដោយការយកចិត្តទុកដាក់ខ្ពស់ រហូតបានធូរស្បើយពីជំងឺ។
ជាការពិតដោយសារតែ មានធុរៈត្រូវមើលថែប្ដី នៅក្នុងមន្ទីរពេទ្យ អ្នកនាង សុខ ចាន់ធីតា បានបង្ហាញមុខតែ១៥ នាទីប៉ុណ្ណោះ ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណា ពោលគឺក្នុងពេលអើតមុខមួយភ្លែត គ្រាន់តែមកចងដៃរួច ក៏ត្រឡប់ទៅវិញ ព្រោះប្រញាប់រៀបចំខោអាវ ទៅវៀតណាមក្នុងថ្ងៃនេះ បន្តទៀត។
អ្នកនាង សុខ ចាន់ធីតា បានថ្លែងប្រាប់ Khmertalking ថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃនេះ អ្នកនាងនាំស្វាមីទៅត្រួតពិនិត្យសុខភាពមើលម្ដងទៀតថា តើស្ទែនដែលដាក់ក្នុងសរសៃបេះដូងស្វាមី នាងល្អ ឬអត់? ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជបញ្ជាពេទ្យ។
ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរពីគុណភាព គ្រូពេទ្យនៃមន្ទីរកាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថាធ្វើការបានល្អ មិនចាញ់ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរនិងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យនៅវៀតណាមរួច អ្នកនាង នឹងបន្តតាមដាន នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះមិនចំបាច់ចំណាយលុយច្រើន។
អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើបនាងយល់ច្បាស់ ។ កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្តដល់នាង និងប្ដី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!