ភ្លើងស្តុបបន្ថយល្បឿន រថយន្តដឹកដីមកពីក្រោយ បុកនិងកិនស្លាប់បង ប្អូនរបួសធ្ងន់
រាជធានីភ្នំពេញ៖ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់ទៀតដែលត្រូវជាប្អូនប្រុសបង្កើតបានរងរបួសធ្ងន់ ដោយសាររថយន្តដឹកដីប្រភេទយីឌុបបើកបរក្នុងល្បឿនលឿនបុកនិងកិនពីក្រោយ ក្នុងខណៈពេលដែលក្មេងរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា និងបើកបរស្របគ្នាជាមួយរថយន្តនោះ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ សីហា ២០១៦ នៅលើកំណាត់ផ្លូវលេខ ២១៧ ត្រង់ចំណុចភ្លើងស្តុបផ្សារថ្នល់ កែងនិងផ្លូវព្រៃ.ស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
រថយន្តបង្កម៉ាក DONGFENG ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7835 ជាប្រភេទរថយន្តយីឌុបដឹកដីរបស់ក្រុមហ៊ុន ទឹកស្អាត បើកបរដោយបុរសម្នាក់ឈ្នោះ អ៊ាម សារ៉ាន់ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិចិន្តា.ខ ឃុំស្ពឺ.ខ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ដោយឡែកក្មេងដែលជាជនរងគ្រោះស្លាប់នៅនឹងកន្លែងនោះឈ្មោះ ហេន ម៉ារីយ៉ា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យដង្កោ និងប្អូនប្រុសបង្កើតរបស់នាង រងរបួសធ្ងន់ឈ្មោះ ហេន សេរីសូនី អាយុ៣ឆ្នាំ ទាំង២នាក់បងប្អូននេះ មានទីលំនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងពីរនាក់បងប្អូន ត្រូវជាចៅបង្កើតរបស់លោកស្រី សឿង សេរី ចៅសង្កាត់រងសង្កាត់ដង្កោ ជិះម៉ូតូ ម៉ាក ស៑ុយហ្ស៊ុុយគី ឡែត ពណ៍ទឹកប្រាក់លាយ.ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-0135 ។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបានបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ប្រដេញតាមពីក្រោយម៉ូតូក្មេងប្រុសស្រីទាំងពីរនាក់ ដែលកំពុងបើកបរស្របគ្នានៅខាងមុខ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ដែលជាចំណុចភ្លើងស្តុបមានមនុស្សធ្វើចរាចរណ៍ច្រើន ម៉ូតូបានបន្ថយល្បឿន ចំណែករថយន្តបង្កមិនបានបន្ថយល្បឿននោះទេ ក៏បានបុកម៉ូតូពីក្រោយទាំងកំរោល និងកិនក្មេងស្រីរងគ្រោះចំពាក់កណ្តាលខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្អូនប្រុសរបស់នាងរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ នគរបាលបានចុះទៅកាន់កន្លែងកើតហេតុ និងបានបញ្ជូនក្មេងប្រុសដែលរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោ ដែលប្រចាំការនៅចំណុចស្តុបផ្សារថ្នល់បត់នោះចាប់បានក្នុងខណៈពេលប្រុងរត់គេចខ្លួន ។ បន្ទាប់មកបានប្រគល់ជននោះ រួមជាមួយរថយន្តនិងម៉ូតូ ទៅឲ្យនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!