ខឹងខ្លាំងណាស់ ! ទាមទារប្រហារជីវិតនៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ បុរស២នាក់ក្នុងចំណោម ៣នាក់ ត្រូវពលរដ្ឋព័ទ្ធវាយសល់ដង្ហើមចង្រិត ព្រមទាំងទាមទារប្រហារ ជីវិតនៅនឹងកន្លែង បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូនៅចំណុចផ្លូវបេតុង អត់លេខក្បែរមាត់លូ ក្នុងភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ តែត្រូវបងប្អូនជនរងគ្រោះ ដេញតាមទាន់នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វ៉េន ថារុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១០២ ផ្លូវបេតុងអត់លេខ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកម្នាក់ទៀតមិនបានស្គាល់ឈ្មោះ ត្រូវចោរវាយប្លន់យកម៉ូតូម៉ាក ស៊ុយស៊ីគី និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BL 2032 ។
ជនសង្ស័យដែលត្រូវពលរដ្ឋ វាយសល់ដង្ហើបចង្រិតឈ្មោះ ថាន ថុន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកំណើត ឃុំកំពុងត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្សពួក២នាក់ទៀតមិនស្គាល់ឈ្មោះ ។
ប្រភពពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគេមានគ្នា២នាក់ ជិះម៉ូតូម៉ាក ស៊ុយស៊ីគី និច យកបាយទៅឲ្យម្តាយលក់នៅផ្សារច្បារអំពៅ ពេលត្រឡប់មកវិញធ្វើដំណើរតាមផ្លូវបេតុង អត់លេខក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យ ៣នាក់បានដើរចេញពីកន្លែងស្ងាត់ មកឈរស្ទាក់ម៉ូតូឲ្យឈប់ រួចវាយ១ដៃ ធ្វើឲ្យពួកគេភ័យរត់ចោលម៉ូតូ ពេលនោះជនសង្ស័យទាំង៣នាក់បានលើកម៉ូតូរបស់ខ្លួនជិះចេញទៅបាត់ ។
បន្ទាប់មកខ្លួនបានរត់ ទៅប្រាប់បងប្អូន និងសមត្ថកិច្ចបាននាំគ្នា ជិះម៉ូតូដេញតាមជនសង្ស័យទាំង៣នាក់នោះភ្លាមៗ យ៉ាងប្រកិតៗរហូតដល់ មុខអគ្គលេខាធិកាដ្ឋាន គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ត្រង់ចំណុចផ្លូវលេខ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ម៉ូតូដែលជនសង្ស័យ ទើបនឹងប្លន់បាននោះអស់សាំង ត្រូវបានបងប្អូនជនរងគ្រោះ និងសមត្ថកិច្ចដេញតាមទាន់ធាក់ផ្តួលម៉ូតូឃាត់ខ្លួនបានជនសង្ស័យ២នាក់ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
បន្ទាប់ពីឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យទាំង ២នាក់ត្រូវបាន ប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃរហូតសន្លប់ស្តូកស្តឹង សល់តែដង្ហើមចង្រិត ហើយពលរដ្ឋប្រមាណ១០០នាក់នៅកន្លែងនោះបានទាមទារ កាត់ទោសប្រហារជីវិត នៅនឹងកន្លែងព្រោះពួកគេភាគច្រើនសុទ្ធតែធ្លាប់រងគ្រោះ ដោយសារចោរប្លន់ដែរ ប៉ុន្តែទីបំផុតជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ច ជម្លៀសចូលរថយន្តសង្គ្រោះ ដឹកយកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ និងម៉ូតូដែលជនសង្ស័យប្លន់ ត្រូវសមត្ថកិច្ចនាំទៅសាកសួរ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលច្បារអំពៅ១ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!