ដល់កហ្មង...! នាង Ploy Cherman សុខចិត្តឡើងជិះម៉ូតូឌុប ឱ្យតែបានទៅដល់ទាន់ពេល!
ថៃ៖ ពិតជាមិនធម្មតាទេ នេះគឺជាលើកទី១ហើយ និងគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ខ្លាំងមែនទែន សម្រាប់តារាសម្តែងស្រីដ៏ស្រស់ស្អាត ថែមទាំងមានកេរ្តិ៍ឈ្មោះល្បាញល្បី ឈរជើងនៅក្នុងលំដាប់តួឯកស្រីជួរមុខផង នាង Ploy Cherman ត្រូវបានអ្នកប្រមាញ់រូបម្នាក់ដ៏មានថ្វីដៃ ផ្តិតជាប់រូបថតកម្របានជួបប្រទះពីរសន្លឹករបស់នាង ដែលកំពុងតែជិះម៉ូតូឌុបយ៉ាងសង្ហា ដោយគ្មានខ្វាយខ្វល់ពីអ្វីៗ នៅជុំវិញខ្លួនទាំងអស់ ឬសូម្បីតែគិតថាខ្លួន គឺជាតារាល្បីប្រចាំប្រទេស មិនសមណាមកដាក់ខ្លួនជិះម៉ូតូឌុបយ៉ាងនេះសោះ។
ប៉ុន្តែផ្ទុយទៅវិញតាមរយៈសកម្មភាពនេះមើលទៅនាងហាក់ដូចជាមិនបាន ចាប់អារម្មណ៍ទៅលើបញ្ហា កិត្តិយស មុខមាត់ ឋានៈតួនាទីអ្វីទាំងអស់នោះ គឺជារឿងចាំបាច់ឡើយ តែសំខាន់បំផុតពេលនោះ គឺនៅក្នុងចិត្តរបស់នាងគិតតែ រឿងម្យ៉ាងប៉ុណ្ណោះថា ធ្វើយ៉ាងម៉េចឱ្យតែនាងបានទៅដល់ ព្រះបរមរាជវាំងទាន់ពេលវេលាកំណត់ ដើម្បីបង្ហាញវត្តមានរបស់ខ្លួនឯង ចូលរួមនៅក្នុងឱកាសច្រៀងចម្រៀងសរសើរព្រះបារមីថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ របស់ព្រះមហាក្សត្រព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេតតែមួយមុខប៉ុណ្ណោះ ជាមួយនឹងចំនួនប្រជាជនជាងមួយសែននាក់ផ្សេងទៀតនៅទីនោះ។
រូបថតតារាឯកស្រីជិះម៉ូតូឌុបនេះ ត្រូវបានបង្ហើបចេញជាសាធារណៈ ដោយគណនីបណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា @aaommajksn ហើយត្រូវបានគេស៊ែរចែកចាយគ្នា ពាសពេញបណ្តាញសង្គមជាច្រើន។
មិនតែប៉ុណ្ណោះអ្នកដែលបានឃើញរូបថត របស់នាងទាំងពីរសន្លឹកដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅនេះ បានធ្វើឱ្យមនុស្សម្នាជាច្រើនពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសគឺពួកគេគ្រប់ៗគ្នា ពិតជាមានមោទនភាពណាស់ ដោយបានឃើញនូវទង្វើរបស់នាង Ploy Cherman យ៉ាងដូច្នេះ។
តារាស្រីវ័យចំណាស់បន្តិចរូបនេះ ក៏ត្រូវបានអ្នកគាំទ្រមើលឃើញផងដែរថា ទិដ្ឋភាពដ៏សាមញ្ញនៅពេលនេះ បានភ្ជាប់មកជាមួយនូវបេះដូងដ៏ស្រស់ស្អាតមួយគួរឱ្យគោរពកោតសរសើរណាស់។ នាងពិតជាមានទឹកចិត្តតស៊ូ និងគោរពស្រឡាញ់យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះព្រះមហាក្សត្ររបស់ខ្លួនមែន៕
ចង់ដឹងថាពេលនោះ Ploy Cherman ស្អាតយ៉ាងណាពេលជិះម៉តូឌុប យ៉ាងសាមញ្ញនោះ? មានតែទៅតាមដានរូបភាពឱ្យជាក់នឹងភ្នែកច្បាស់ជាមួយគ្នា៖







ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!