កើតអី? ក្រោយចេញច្រៀងខារ៉ាអូខេជាមួយប្តីវិញ នាងលោតពីលើខុនដូ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើអត្តឃាត ដោយលោតពីលើអគារខុនដូមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ ដែលគេមិនដឹងពីមូលហេតុច្បាស់ទេ តែត្រូវសង្ស័យថា អាចជាករណីប្រចណ្ឌ ក្រោយពីស្ត្រីរងគ្រោះនិងប្តី បានត្រឡប់ពីកម្មវិធីផឹកស៊ី និងច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិវិញ ក៏កើតរឿងនេះតែម្តង ។
ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មេសា ឆ្នាំ២០១៧ ស្ថិតនៅខុនដូជាន់ទី៧ ក្នុងបន្ទប់លេខ៩ លើផ្លូវលេខ៥៩៨ ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន ។
ប្រភពឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះយីម យាង អាយុ៣៦ឆ្នាំ ជាអាជីវករ មានស្រុកកំណើតនៅខេត្តព្រៃវែង រីឯប្តីមិនស្គាល់ឈ្មោះ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ ត្រូវគេដឹងថា ពួកគេទាំងប្តីនិងប្រពន្ធ(ស្ត្រីរងគ្រោះ) បាននាំគ្នាទៅហូបអី និងផឹកស៊ីនៅផ្ទះមិត្តភក្តិ ។ បន្ទាប់មក ក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅហាងសំរិទ្ធ ពេជ្រ ។ ពេលច្រៀងចប់ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ ចំណែកប្រពន្ធនិងប្តី ក៏បើករថយន្តមកផ្ទះវិញដែរ (ខុនដូខាងលើ) ពេលមកដល់បានរៀបចំបត់ខោអាវទុកដាក់ធម្មតា ។
ស្រាប់តែមួយសន្ទុះ មិនដឹងរឿងអ្វី ស្ត្រីជាប្រពន្ធបានបើកទ្វារចេញ ទៅរានហាលខាងមុខផ្ទះ រួចលោតចុះមកក្រោម ក្នុងកម្ពស់ជាង១០ម៉ែត្រ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងបន្តស៊ើបលើករណីនេះបន្តទៀត ។



ប្រភព : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!