លើកទីមួយហើយ ដែលម៉ៃ ដាវីកា​ និងម៉ារីអូ ធ្វើបែបនេះ សាហាវខ្លាំង!

 
 

ថៃ៖ កាលពីម្សិលមិញនេះ កម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា “Lip Sync Battle Thailand” គ្រានតែចាក់ផ្សាយភ្លាម ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនភ្លែតតែម្តង ជាមួយនឹងការបង្ហាញក្បាច់រាំយ៉ាងអស្ចារ្យ មិនធ្លាប់ឃើញពីមុនមក របស់កំពូលប្រុសស្រី២ដួង គឺលោក Mario Maurer និង កញ្ញា Mai Davika 

គួរឲ្យដឹងថា លក្ខណៈពិសេសរបស់កម្មវិធីកម្សាន្ត“Lip Sync Battle Thailand” នេះ គឺតម្រូវឲ្យតារាដែលឡើងសម្តែង ត្រូវធ្វើត្រាប់មាត់តាមបទចម្រៀងដែលខ្លួនសម្តែង ជាមួយនឹងកាយវិការធ្វើយ៉ាងណាឲ្យទំនង សាកសមទៅនឹងបទចម្រៀង។

យ៉ាងណាមិញ កញ្ញា Mai Davika បានជ្រើសរើសយកបទ “I’m A Slave 4 U” របស់តារាចម្រៀងបរទេស Britney Spear ដោយនាងបានស្លៀកនូវឈុតដ៏ស៊ិចស៊ី និងបង្ហាញក្បាច់រាំយ៉ាងទន់ ដែលគេហៅថាក្បាច់ពស់ យ៉ាងជក់ចិត្តដិតអារម្មណ៍។ 

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅចុងវគ្គនាងថែមទាំងយកពស់ថ្លាន់ ធំមួយក្បាល ដាក់នៅលើ.ក សម្តែងក្បាច់រាំជាមួយនាង ដែលធ្វើឲ្យអ្នកទស្សនាស្រៀវឆ្អឹងខ្នងជំនួសនាងតែម្តង។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពីការសម្តែងរបស់កំពូលតារាប្រុស Mario Maurer ឯនេះវិញ អាចនិយាយបានថាមានលក្ខណៈ ខុសគ្នាដាច់ជាមួយនឹងការសម្តែងរបស់តារាស្រី Mai Davika តែម្តង។ 

ដោយការសម្តែងរបស់លោក Mario មានលក្ខណៈបែបកំប្លែង Cute គួរឲ្យស្រលាញ់ ដែលជាពិសេស គឺឈុតសម្លៀកបំពាក់របស់លោកតែម្តង គឺជាឈុតតុក្កតាស៊ីផ្សិត ម៉ារីអូ ដូចជាឈ្មោះរបស់លោកដែរ។

ការសម្តែងរបស់ តារាទាំង២ដួងនេះ ពិតជាប្លែកខុសពី សព្វដង ព្រោះរាល់ដងសម្តែង​នៅលើឆាក បែបសាមញ្ញៗ តែលើកនេះ ពួកគេ​ លេងមួយអស់ដៃតែម្តង៕

ក្រោយពីទស្សនារួច ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្តែងរបស់តារាទាំងពីរដួងនេះ?


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម