ប្រឡងបាក់ឌុបព្រឹកថ្ងៃទី២៖ បេក្ខនារីម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះរៀន ត្រូវអង្គុយប្រឡងក្នុងឡានពេទ្យ ដោយដៃម្ខាងដាក់សេរ៉ូម

(ភ្នំពេញ)៖​ ប្រឡងបាប់ឌុបព្រឹកថ្ងៃទី២នេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា បេក្ខនារីម្នាក់ ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះវៀន ដែលទើបវះកាត់យប់មិញ ត្រូវអង្គុយប្រឡងនៅលើរថយន្ដសង្គ្រោះបន្ទាន់ ទាំងដៃម្ខាងដាក់សេរ៉ូម។

ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា ​«បេក្ខនារី​ ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​ខាង​ជើង មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ​ដែល​ទើប​ទទួល​ការ​វះកាត់​យប់​មិញ ត្រូវ​បាន​គណៈមេប្រយោគ​អនុញ្ញាតឲ្យ​ប្រឡង​នៅ​ទីធ្លា ​ដែល​មាន​បរិយាកាស​ល្អ​ម្នាក់​ឯង ​តាម​ការ​ស្នើសុំ​របស់​បេក្ខជន ដោយ​មាន​ឡានពេទ្យ និង​គ្រូពេទ្យ​២នាក់ នៅ​ប្រចាំការ។ បន្ទាប់​ពី​ប្រឡង​បាន​បន្តិច​ក៏​សុំ​ទៅ​ពេទ្យ រួច​ត្រឡប់​មក​ប្រឡង​ម្ដងទៀត នៅ​ពេលនេះ​គណកម្មការអនុញ្ញាតិឲ្យធ្វើកិច្ចការ នៅលើឡានសង្រ្គោះបន្ទាន់»។

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី២នៃការប្រឡងនេះ បេក្ខជនដែលមានបញ្ហាសុខភាពពេលកំពុងប្រឡង ហាក់មានកើនឡើងជាងថ្ងៃម្សិលមិញ។

ចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ​មាន​ពីរ​មុខវិជ្ជា​គឺ៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ​វិជ្ជា)។

សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕

បេក្ខនារីម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះរៀន ត្រូវអង្គុយប្រឡងក្នុងឡានពេទ្យ ដោយដៃម្ខាងដាក់សេរ៉ូម

មតិ​យោបល់
 
មើលព័ត៌មានផ្សេងៗទៀត

ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

(មើលទាំងអស់)
 
សេវាកម្មពេញនិយម

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 
បណ្តាញទំនាក់ទំនងសង្គម