(Update): គួរឱ្យក្តៅចិត្ត​មែន! ពេលដឹងរឿងឡានឡិចស៊ីស330ដែល​ផ្ទុះ​ឆេះ​​នេះ​ ជាអ្នក​​បង្ក (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖​ ​នារី​ម្នាក់ ​ត្រូវ​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​ ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​ត្រូវ​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង (ឡានដែលឆេះនៅសង្កាត់ដង្កោ) បើក​​​លឿន​ដូច​ហោះបុកពេញទំហឹង កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​កញ្ញា ​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ​កែង​និង​ផ្លូវ​លេខ៣៩៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ខណៈ​រថយន្តនេះ​បាន​ព្យាយាម​​បើក​គេច​​​​ពី​កម្លាំង​មាន​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​ដែល​​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពី​​ក្រោយ ​​។

​ប្រភពឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​តារា ភួង​និមល អាយុ២៩​ឆ្មាំ ជា​​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ ៨A ផ្លូវ​លេខ ៤៣២ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ ។ ដោយឡែក​ ជន​បង្កបានឃាត់ខ្លួន​ឈ្មោះគឹម រតនា អាយុ​៣៨​ឆ្នាំ បើក​រថ​យន្តឡិច​ស៊ីស​RX​330 ពាក់ស្លាក​លេខ​2AK-2331 ដែលជាកម្មសិទ្ធិ​របស់ឈ្មោះ​គឹម ហឹង អាយុ​៥៦​ឆ្នាំ ដែល​ជាបងប្រុសបង្កើត​របស់​ជន​បង្ក​​តែ​ម្តង ​។

​គួររំលឹក​ថា​ កាលពី​វេលា​​ម៉ោង​០៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ជនសង្ស័យ​​បាន​លួច​បើករថយន្ត​ឡិច​ស៊ី​ស​RX-330នេះ ចេញពីផ្ទះ​នៅ​បុរី​ពិភព​ថ្មី​ ទៅ​កាន់​ក្រុង​តា​ខ្មៅ ​ខេត្តកណ្ដាល ។ ​​ក្រោយមក​ ​បងប្រុស​​ដែល​ជា​ម្ចាស់​រថយន្ត​បានដឹង​​ថា​បាត់​រថយន្ត ក៏​មានការ​ភ្ញាក់ផ្អើល​ឆោ​​​ឡោ​ បាន​ប្ដឹង​នគរបាល និង​​​កងរាជអាវុធហត្ថ​​ឱ្យជួយអន្តរាគមន៍​​ ។ ពេល​នោះ​​​​សមត្ថកិច្ច​បាន​​​ចេញ​​ពួនស្ទាក់​​គ្រប់ទី​​កន្លែង ក្រោយមក​កងរាជអាវុធហត្ថ​​​ប្រទះ​ឃើញ​រថយន្ត ​ដែល​មាន​ភិនភាគ​ដូច​ការ​ប្ដឹង​នោះ កំពុង​បើកបរ​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល​ ។​ ភ្លាម​ៗ​នោះ ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ដេញ​តាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​ជនសង្ស័យ​មិន​ឈប់​ទេ បាន​បើក​រត់ ​និង​​បុក​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ បណ្ដាល​ឱ្យ​​រង​របួសស្រាល​៣​នាក់ រួច​ជន​នេះ​បាន​បន្ត​បើករថយន្ត​រត់​ចូល​មក​ភ្នំពេញ​​វិញ ​។

ប្រភព​ដដែល​​បន្ត​​ថា លុះ​ចូល​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ជ្រុល​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង បណ្ដាលនារីម្នាក់ខាងលើ របួស​​ ព្រមទាំង​ជ្រុល​ទៅ​កៀរ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ។ បន្ទាប់​មក ​មិន​បាន​ឈប់​ស្ងៀម​ទេ​បន្តដំណើរ​ទៅ​មុខ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​បឹង​តា​ម៉ាត ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​បាន​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉កកង់​បី​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា មាន​​ដឹក​ប្រេង​ម៉ា​ហ្ស៊ូ​តទៅ​ចាក់​​ម៉ាស៊ីន​បូ​ម​​ទឹក​ដាក់​ស្រែ​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​.ស ខណ្ឌដង្កោ បណ្ដាល​ឱ្យ​​បុរស​អ្នកបើក​​ម៉ូតូ​រ៉ឺ​ក​ដឹក​ប្រងរ​ងរ​បួស ហើយ​ប្រេង​​បាន​កំពប់​ខ្ទាត​ទៅ​លើ​រថយន្ត​ដែល​កំពុង​មាន​​កម្ដៅ​ខ្លាំង​ទើប​​បង្កឱ្យ​​រថយន្ត​នេះ​ បាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង​។

ជនសង្ស័យ​​បាន​លួច​បើករថយន្ត​ឡិច​ស៊ី​ស​RX-330នេះ ចេញពីផ្ទះ​នៅ​បុរី​ពិភព​ថ្មី​ ទៅ​កាន់​ក្រុង​តា​ខ្មៅ ​ខេត្តកណ្ដាល
​នារី​ម្នាក់ ​ត្រូវ​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​ ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​ត្រូវ​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង (ឡានដែលឆេះនៅសង្កាត់ដង្កោ) បើក​​​លឿន​ដូច​ហោះបុកពេញទំហឹង
​នារី​ម្នាក់ ​ត្រូវ​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​ ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​ត្រូវ​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង (ឡានដែលឆេះនៅសង្កាត់ដង្កោ) បើក​​​លឿន​ដូច​ហោះបុកពេញទំហឹង
​នារី​ម្នាក់ ​ត្រូវ​បាន​រង​របួស​បាក់ជើង​ខាងស្តាំ​ ខណៈ​​​កំពុង​​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​ត្រូវ​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង (ឡានដែលឆេះនៅសង្កាត់ដង្កោ) បើក​​​លឿន​ដូច​ហោះបុកពេញទំហឹង
ហេតុការណ៍ឆេះរថយន្តឡុុិចស៊ីស
ហេតុការណ៍ឆេះរថយន្តឡុុិចស៊ីស
ហេតុការណ៍ឆេះរថយន្តឡុុិចស៊ីស
ហេតុការណ៍ឆេះរថយន្តឡុុិចស៊ីស

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម