Aum និង Bella ពេលស្លៀកឈុត មួយនេះដូចគ្នា មួយណាស្អាតជាង?

 
 

ថៃ៖ កំពូលតារាសម្តែងស្រី Aum Patcharapa បច្ចុប្បន្នទោះបីជាមានអាយុជិត៤០ឆ្នាំហើយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំង មិនចាញ់តារាៗស្រីជំនាន់ក្រោយប៉ុន្មាននោះទេ ហើយនៅក្នុងកម្មវិធីធំៗមួយចំនួនគេក៏នៅតែឃើញតារាសម្តែងនាង Aum Patcharapa មានវត្តមានជានិច្ច ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើននាក់។

តារាសម្តែងស្រី Aum Patcharapa

ចំណែកឯតារាសម្តែងស្រីនាង Bella Ranee វិញ សព្វថ្ងៃក៏កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើម បន្ទាប់ពីរឿង «ភ្លើងបុណ្យ» បានបញ្ចប់ទៅ ដោយនៅក្នុងនោះនាងបានសម្តែងជាតួឯក ដែលទទួលរងនូវការធ្វើបានផ្លូវចិត្តយ៉ាងខ្លាំង។

ភាគច្រើនកញ្ញា Bella Ranee ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាតារាទឹកភ្នែក មានចរិតសុភាពសម ជាមួយនឹងសម្រស់ស្រស់ស្អាតរបស់ខ្លួន។

តារាសម្តែងស្រី Bella Ranee

ហើយចៃដន្យ តារាសម្តែងស្រីទាំងពីរនាក់បានស្លៀកសម្លៀកបំពាក់មួយឈុតដែលមានម៉ូតដូចគ្នាបេះដាក់ ព្រមទាំងមានអ្នកគាំទ្រជាច្រើននាក់សរសើរថាស្រស់ស្អាតណាស់៕

ចុះពេលស្លៀកឈុតនេះដូចគ្នា តើតារាសម្តែងស្រីមួយដួងណា ដែលប្រិយមិត្តគិតថាស្រស់ស្អាតជាង? 

តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Aum Patcharapa
តារាសម្តែងស្រី Aum Patcharapa
តារាសម្តែងស្រី Aum Patcharapa
តារាសម្តែងស្រី Aum Patcharapa
តារាសម្តែងស្រី Bella Ranee

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម