ចុម​ខ្លាំងបាត់​! ​បន្លំទៅ​ផ្សំ​ដំណេកជាមួយកូន​ក្រមុំសម្រេច៣ដង

 
 

ខេត្តព្រៃវែង ៖ ជា​រឿង​ដ៏​គួរ​​ឱ្យ​ហួសចិត្ត​មួយ និង​មិន​ធ្លាប់​មាន​ទាល់តែ​សោះ ​ហើយបង្ក​ការ​ផ្អើល​ឆោឡោ​ពេញ​រោងការយ៉ាងខ្លាំង​ បន្ទាប់​ពី​កូនក្រមុំ​ស្រែក​ចេញពី​ក្នុង​បន្ទប់​​ថា មាន​គេ​បន្លំ​ធ្វើ​ជា​កូនកំលោះ​ចូល​ទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​ ។

ហេតុ​ការ​ណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៦​ មក​រា ស្ថិត​នៅ​ក្នុងផ្ទះ​ការ​មួយ​​ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ម្ចាស់​ដើមការ​ទាំង​សងខាង កំពុង​តែ​រវល់​រៀបចំផ្ទះ អ្នកខ្លះ​ដេក​មិន​ទាន់​ភ្ញាក់​ផង ស្រាប់តែ​ឮ​សំឡេង​កូនក្រមុំ​ ស្រែក​ចេញពី​បន្ទប់ លុះ​ពេល​គេ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ឈឺ​ន ចាន់​សេង អាយុ​១៨​ឆ្នាំ កំពុង​ស្រាត​​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​បន្ទប់ ក៏​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​ ។

ប្រភព​​​ពី​លោក​អធិការ​ស្រុក​កញ្ជ្រៀច​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ គេ​បាន​រៀបចំ​ពិធី​មង្គល​ការកូន ហើយ​យុវជន ឈឺ​ន ចាន់​សេង ក៏​បាន​ទៅ​ឈរ​មើល​គេ​ផឹកស៊ី​រាំ​កំសាន្ត​ដែរ ព្រោះ​ផ្ទះ​នៅ​ជិតខាង​គ្នា រហូត​ដល់​ជិត​ចប់​កម្មវិធី ពេល​ឃើញ​កូនក្រមុំ​អស់កំលាំង​ក៏ចូល​ទៅ​ដេក​ក្នុង​បន្ទប់​ផ្សំ​ដំណេក​ម្នាក់ឯង ។ ចំណែកឯ​កូន​កំលោះ​ កំពុង​បន្ត​ផឹកស៊ី​រាំរែក​ជាមួយ​មិត្តភក្តិ​បងប្អូន​ក្នុង​រោងការ ដែលអាចជា​ឱ​កាស​ល្អ​ សម្រាប់​យុវជន ឈឺ​ន ចាន់​សេង ​​យកសា​រុង​​រុំ​ខ្លួន​លបចូល​ទៅ​ក្នុង​បន្ទប់​ផ្សំ​ដំណេក បន្លំ​ធ្វើ​ជា​កូនកំលោះ ​ហើយ​ផ្សំ​ដំណេក​ជំនួស​កូនកំលោះ​រហូត​បាន​សម្រេច ។ លុះ​​​ភ្លឺ​ឡើង​ទើប​កូនក្រមុំ​ដឹង​ហើយ​ស្រែក​ឆោឡោ​ឡើង ផ្អើល​អស់​មនុស្ស​នៅ​ក្នុងផ្ទះ នាំ​គ្នា​ឡើង​ទៅ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង​។

រីឯ​នារី​រង​គ្រោះជា​កូនក្រមុំបាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​យុវជន​កំហូច​នេះ​ចូល​ទៅ​ក្នុង​បន្ទប់​រូប​នាង​ ក៏​បាន​ដឹង​ដែរ ប៉ុន្តែ​ដោយសារ​ក្នុង​បន្ទប់​បិទ​ភ្លើង​មើល​មិនឃើញ​មុខ រូប​នាង​ស្មានថា​ ជា​កូនកំលោះ​ទើប​ពេល​គេ​ចាត់ការ​នាង​មិន​ប្រកែក​ដោយ​គិត​ថា​ ជា​ប្តី លុះដល់​ភ្លឺ​ឡើង​នាង​ភ្ញាក់​​ពី​ដេក ឃើញ​អ្នក​ដេក​ជាមួយ​មិនមែន​ជា​ប្តី ទើប​ស្រែក​ឆោឡោ​ឡើង​តែ​ម្តង​។

ដោយឡែក ​យុវជន​កំហូច ឈឺ​ន ចាន់​សេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​និង​នារី​រង​គ្រោះជា​អ្នក​ជិតខាង​គ្នា ហើយ​រូបគេ​បាន​លួច​ស្រលាញ់​នារី​រង​គ្រោះ​យូរហើយ​ តែ​មិន​ដែល​បាន​សារភាព រហូត​ដល់​នាង​រៀប​ការ​រូបគេ​ក៏​មក​មើល​ទៀត លុះដល់​យប់​ជ្រៅ​ពេល​ឃើញ​នាង​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ឯ​កូនកំលោះ​បាន​ទៅ​ដេក​នៅ​រោង​ខាង​កូនកំលោះ​បាត់ ជាឱ​កាស​ស្ងាត់​ល្អ រូបគេ​ក៏​បន្លំ​ធ្វើ​ជា​កូនកំលោះ​ឡើង​ទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​តែ​ម្តង ហើយដោយ​គេ​ខំប្រឹង​ច្រើន​ពេក​រហូត​ដល់​ទៅ​៣​ដង ធ្វើ​អោយ​អស់កំលាំង​ក៏​ដេក​លង់លក់​រហូត​ដល់​ព្រឹក​ ៕

​យុវជន​កំហូច ឈឺ​ន ចាន់​សេង បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​និង​នារី​រង​គ្រោះជា​អ្នក​ជិតខាង​គ្នា ហើយ​រូបគេ​បាន​លួច​ស្រលាញ់​នារី​រង​គ្រោះ​យូរហើយ​ តែ​មិន​ដែល​បាន​សារភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម