ពងទាកូនគឺល្អសម្រាប់សុខភាព តែបើសិនញ៉ាំខុសរបៀប អាចនាំឲ្យមានបញ្ហាទាំងនេះ

 
 

បរទេស៖ ពងទាកូនគឺជាអាហារសម្រន់មួយបែប ដែលប្រជាជនខ្មែរភាគច្រើននិយមទទួលទាន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេជឿជាក់ថាការទទួលទានពងទាកូនច្រើន គឺធ្វើឲ្យមានសុខភាពល្អ និងជួយឲ្យរឹងមាំព្រោះពងទាកូនមានសារធាតុចិញ្ចឹមច្រើនជួយដល់រាងកាយ។

យ៉ាងណាមិញ ចំពោះផលល្អពីការញ៉ាំអាហារប្រភេទនេះ អ្នកជំនាញមិនបដិសេធនោះទេថា វាគ្មានសារធាតុចិញ្ចឹមជួយដល់រាងកាយ ក៏ប៉ុន្តែអ្នកជំនាញបានសិក្សាស្រាវជ្រាវ បានបញ្ជាក់បន្ថែមថា បើសិនជាអ្នកញ៉ាំវាច្រើនក្នុងពេលមួយថ្ងៃ វាក៏មានផលប៉ះពាល់អាក្រក់ដល់សុខភាពរបស់យើងជាច្រើនដូចជា បង្កើនកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម មានជំងឺសម្ពាធបេះដូង និងទឹកនោមផ្អែមជាដើម ហើយវាពិតជាមិនល្អសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់។

ម៉្យាងវិញទៀត ការដែលញ៉ាំពងទាកូនជាមួយបន្លែឆៅច្រើន ដូចជាជីជាដើម នឹងបង្កើនកម្តៅ ហើយកាត់បន្ថយសមត្ថភាពផ្លូវភេទបុរសថែមទៀតផង។

ទោះជាយ៉ាងណាក្តី គ្រោះថ្នាក់ខាងលើដែលបណ្តាលមកពីការញ៉ាំពងទាកូននៅមិនទាន់អស់នោះទេ ហើយក្រុមគ្រូពេទ្យជំនាញ បាននែនាំបន្ថែមពីការញ៉ាំពងទាកូនឲ្យបានត្រឹមត្រូវ បើសិនជាអាហារប្រភេទនេះ ជាចំណង់ចំណូលចិត្តរបស់អ្នក។

១. ហាមញ៉ាំវានៅពេលយប់ 

ពងទាកូនត្រូវបានទទួលស្គាល់ថាជាអាហារដែលជួយដល់ សុខភាពរបស់មនុស្សច្រើន ក៏ប៉ុន្តែក្រុមជំនាញបានណែនាំថា ហាមញ៉ាំវានៅពេលល្ងាច ឬពេលយប់ ព្រោះពងទាកូនជាអាហារដែលក្រពះពិបាករំលាយ ដោយសារតែកម្រិតប្រូតេអ៊ីន និងកូលេស្តេរ៉ុលរបស់វាខ្ពស់ពេក។ ដូច្នេះហើយវាអាចបណ្តាលឲ្យយើង ហើមពោះ និងបង្កអន្តរាយដល់ប្រព័ន្ធរំលាយអាហារ។

រូបតំណាង

២. មានកម្រិតនៃការញ៉ាំ សម្រាប់ក្មេងៗ និងមនុស្សចាស់

បើសិនជាក្មេងក្រោមអាយុ៥ឆ្នាំញ៉ាំអាហារនេះ វាអាចធ្វើឲ្យប្រពន្ធរំលាយអាហារលូតលាស់មិនល្អ និងមានបញ្ហាក្រពះ។ ហើយបើសិនជាក្មេងមានអាយុ៥ឆ្នាំឡើង គួរតែញ៉ាំ១ទៅ២ដងបានហើយ ក្នុងមួយអាទិត្យ ព្រោះថាការញ៉ាំវាញឹកពេក នឹងធ្វើឲ្យស្បែកវីតាមីន A មានហួសកម្រិត និងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងៗ។ 

លើសពីនេះទៅទៀត ចំពោះមនុស្សចាស់វិញ បើសិនជាញ៉ាំច្រើននឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺខាន់ស្លាក់ និងជំងឺសរសៃឈាមបេះដូង។ គួរបញ្ជាក់ថា មានតែមនុស្សវ័យជំទង់តែប៉ុណ្ណោះ ដែលអាចញ៉ាំពងទាកូននេះជារៀងរាល់ថ្ងៃបាន ប៉ុន្តែបើសិនជាញ៉ាំជាប្រចាំ គូរតែញ៉ាំតែ២គ្រាប់ក្នុងមួយថ្ងៃបានហើយ។ 

រូបតំណាង

៣. គួរញ៉ាំពងទាកូនជាមួយខ្ញី

ភាគច្រើនសម្រាប់ការញ៉ាំពងទាកូន គឺគេមិនដែលញ៉ាំជាមួយខ្ញីនោះទេ ក៏ប៉ុន្តែបើអាចអ្នកគួរតែសាកល្បង ព្រោះថាវាជាវិធីមួយដែលធ្វើឲ្យរាងកាយរបស់អ្នក មានតុល្យភាពក្រោយពីញ៉ាំវា។ ពងទាកូនវាធ្វើឲ្យក្រពះពិបាករំលាយអាហារ ប៉ុន្តែខ្ញីជាអ្នកសម្រួលក្នុងការរំលាយអាហារយឺត ឲ្យកាន់តែប្រសើរ ដូច្នេះហើយទាំងនេះគឺជាវិធីដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំពងទាកូន៕ 

រូបតំណាង

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម