សរសើរតែ កូនស្រុកគេ ចុះកូនខ្មែរ​​ ជាកូនរបស់ ប៊ីរីយ៉ា​ ស្អាតខ្លាំងដែរអត់? កាន់តែធំ កាន់តែស្រស់

 
 

ភ្នំពេញ៖ បើទោះបីជា​​ប្រជាប្រិយភាព របស់តារាសម្តែង នៅតែមានជាដរាបក៏ដោយ ក៏រូបនាង​មិន មានពេលក្នុងការប្រឡូកក្នុងសិល្បៈនោះដែរ ដោយនាង រវល់នឹង ការងារ និងមុខជំនួញជាប្រចាំថ្ងៃរបស់នាង។​ ជាពិសេស​ក៏រវល់ មើល កូនស្រីជាទីស្រលាញ់របស់នាងផងដែរ ព្រោះថា នាងចូលចិត្ត មើលកូនដោយស្នាដៃខ្លួនឯង ជាជាង ជួលគេមកមើល។

ក្នុងនោះដែរ បើក្រឡេកមើលកូនស្រីរបស់ ប៊ីរីយ៉ា គឺកាន់តែធំឡើង កាន់តែស្រស់ស្អាត​ ជាមួយនឹង មុខមាត់ មូលក្រឡង់  ភ្នែកធំៗ និងមាត់តូចៗ គួរឲ្យស្រលាញ់ ដែលធ្វើឲ្យ ហ្វេនឃើញហើយ ពេញចិត្ត ពេញថ្លើម គ្រប់ៗគ្នា។ ជាពិសេស មហាជន បាននិយាយថា មុខស្អាតប៉ុណ្ណឹងទៅហើយ នេះនៅតូចផង ទម្រាំតែធំឡើង​មិនដឹង ប៉ុណ្ណា ប្រហែលចង់ស្អាត ជាងម្តាយទៀតផង បើនៅក្មេងប៉ុណ្ណឹងសោះ ស្រស់ម្លឹងៗ។

យ៉ាងណាមិញ ទោះបីជា កូនរបស់នាង ស្រស់ស្អាតបែបណាក៏ដោយ ក៏ប៊ីរីយ៉ា​ធ្លាប់បាននិយាយក្នុង កិច្ចសម្ភាសន៍ថា នាងមិនប្រាកដឲ្យកូនស្រី ចូលសិល្បៈដូចនាងនោះទេ ឲ្យកូនស្រី រៀនបានខ្ពង់ខ្ពស់ខ្លាំង ទៅតាមលទ្ធភាពនាងមាន។ ប៉ុន្តែ បើកូនស្រី មានទំនោរ ខាងសិល្បៈ ក៏នាង មិនបដិសេធដែរ តែមិនជម្រុញ១០០ភាគរយ ឲ្យចូលខាងហ្នឹង៕

ប៊ីរីយ៉ា

កូននាង

កូននាង

កូននាង

កូននាង

កូននាង

ប៊ីរីយ៉ា និងកូនស្រី

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម