​រុស្ស៊ី​ប្រកាសហាមឃាត់ជនជាតិចិនទាំងអស់ មិនឱ្យធ្វើដំណើរចូល​ក្នុងប្រទេសរបស់ខ្លួន ដោយសារខ្លាចការ​រាលដាលនៃវីរុសកូរ៉ូណា

 
 

រុស្ស៊ី៖ រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី​បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងហាមឃាត់ពលរដ្ឋចិនទាំងអស់​មិនឱ្យធ្វើដំណើរចូលមកប្រទេសរុស្ស៊ី  ព្រោះខ្លាចការរាលដាលនៃវីរុសកូរ៉ូណា​ពីប្រទេសចិន ដែល​បានចម្លងដល់មនុស្សជាង ៧៥.០០០ នាក់នៅទូទាំងពិភពលោក។

អ្នកដំណើរឆ្លងកាត់ព្រំដែន​ពាក់ម៉ាសការពារវីរុសកូរ៉ូណា

​​សេចក្តីប្រកាសហាមឃាត់អ្នកដំណើរជនជាតិចិន​នេះ នឹងត្រូវ​ចាប់ផ្តើមឡើងនៅ​ថ្ងៃព្រហស្បតិ៍​ ម៉ោង ១២ពាក់កណ្តាលអធ្រាត្រក្នុងទីក្រុងម៉ូស្គូ។ នេះបើយោងតាមក្រឹត្យមួយដែល​បានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ។

គិលានុបដ្ឋាយិកាដែលកំពុងរៀបចំថ្នាំសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ Jinyintan

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើរដ្ឋាភិបាលរបស់ប្រទេស​នេះធ្លាប់បានប្រកាសបិទព្រំដែនរបស់ខ្លួន​ជាមួយប្រទេសចិន និងម៉ុងហ្គោលី ព្រមទាំងដាក់កម្រិតលើការធ្វើដំណើរផ្សេងទៀត​ ដើម្បីបញ្ឈប់ការរីករាលដាលនៃ​វីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជិត ១.៩០០នាក់នៅក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។

រថភ្លើងឆ្លងកាត់ព្រំដែនប្រទេសចិននិងរុស្ស៊ី 

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម