ចង់​ផ្តាច់​បារី ត្រូវធ្វើ​ដូច​ម្តេច​?

 
 


 

​ការ​ញៀន​បារី គឺជា​ការ​ញៀន​ទៅនឹង​ផលិតផល​ថ្នាំជក់ ដែល​បណ្តាល​មក​ពី​ជាតិ​នីកូទីន​នៅក្នុង​បារី​នោះ​។ ការ​ញៀន​ជាតិ​នីកូទីន មានន័យ​ថា អ្នក​មិន អាច​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​នេះ​បាន បើទោះបីជា​វា​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​សុខភាព​ក៏ដោយ​។ ជាតិ​នីកូទីន ធ្វើអោយប៉ះពាល់​ដល់​រាងកាយ និង​អារម្មណ៍​ស្មារតី ប៉ុន្តែ ពេលខ្លះ វា​អាច​ធ្វើអោយ​អ្នក​ជក់​សប្បាយរីករាយ​។ នៅពេល​ជាមួយគ្នា​នេះ​ដែរ ការឈប់​ជក់បារី អាច​បណ្តាលអោយមាន​រោគសញ្ញា​ដូចជា ឆាប់​ខឹង តប់​ប្រមល់ និង​ថប់​បារម្ម​ជាដើម​។​

​ដើម្បី​ឈប់​ជក់បារី​ក្នុង​រយៈពេល​យូរ​បាន សូម​ពិចារណា​អំពី​គន្លឹះ​ទាំងនេះ ៖
•​    ​ការ​ជម្រុញ​ចិត្ត​ខ្លួនឯង ៖ សម្រេចចិត្ត​ថា​ឈប់ ហើយ​កំណត់​កាលបរិច្ឆេទ និង​បង្កើត​ផែនការ ដើម្បី​បញ្ឈប់​។ ចាប់ផ្តើម​ដោយ​ការ​គិត​អំពី​អារម្មណ៍​ផ្សេងគ្នា​ដែល​អ្នក​អាច​នឹង​ទទួលបាន​ពី​ការជក់បារី​។ បន្ទាប់មក ធ្វើ​បញ្ជី​នៃ​មូលហេតុ ដែល​អ្នក​ត្រូវ​តែ​ឈប់​ជក់បារី​។​
•​    ​កុំ​បាក់​ទឹកចិត្ត ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន ៖ ចូរ​ចាំ​ថា វា​ជា​រឿង​ធម្មតា ដែល​ពេល​ខ្លះ​អ្នក​មិន​អាច​ឈប់​ជក់​បាន​។ ប៉ុន្តែ គោលបំណង​របស់​អ្នក​គឺ ឈប់​ជក់បារី​តែម្តង សូម្បី​តែ​ការជក់បារី​បន្តិច ឬ​ម្តងម្កាល​ក៏​អាច​មាន​គ្រោះថ្នាក់​។ អ្នក​អាច​រៀន​ពី​បទពិសោធ​កន្លងមក អំពី​អ្វី​ដែល​នាំអោយ​អ្នក​ជក់​ឡើងវិញ ហើយ​ព្យាយាម​ដោះស្រាយ​វា​។​
•​    ​កំណត់​មូលហេតុ ដែល​បង្ក​អោយ​អ្នក​ជក់បារី​ឡើងវិញ ៖ នេះ​នឹង​ជួយ​អ្នក​ក្នុង​ការដោះស្រាយ​បញ្ហា និង​មាន​ផែនការ​ក្នុង​ការដោះស្រាយ ជាមួយ​នឹង​ស្ថានភាព​ដែល​មាន​ហានិភ័យ​ខ្ពស់​។​
•​    ​ស្វែងរក​ការគាំទ្រ ៖ ការគាំទ្រ​ផ្នែក​សង្គម គឺជា​គន្លឹះ​មួយ​ក្នុង​ការសម្រេចបាន​នូវ​ការឈប់​ជក់បារី​រហូត​។ សំណូមពរ​អោយ​ក្រុមគ្រួសារ មិត្តភក្តិ និង​សហការី​គាំទ្រ និង​ការលើកទឹកចិត្ត​ដល់​រូបអ្នក​៕
ប្រភព៖ Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម