ដកស្រង់​សម្ដី​សំខាន់ៗទាំង​៧ ​របស់​​បុគ្គល​ល្បីៗ​ស្ដី​ពី​ការ​អប់រំ

 
 

១ Mahatma Gandhi  វីរបុរស​ទាមទារ​ឯករាជ្យ​របស់​ឥណ្ឌា

“There is no school equal to a decent home and no teacher equal to a virtuous parent.”

“គ្មាន​សាលារៀន​​​​​ណាមួយ​​​​ល្អ​ប្រៀប​ផ្ទឹម​បាន​នឹង​​​ផ្ទះ​របស់​យើង​ទេ ហើយ​ក៏​គ្មាន​គ្រួ​ណាម្នាក់​វិសេសវិសាល​ ដូច​គុណធម៌​​ឪពុកម្ដាយ​​របស់​យើង​នោះ​ដែរ” ។

សូមចុចអាន៖ ដកស្រង់​សម្ដី​សំខាន់​ៗ​ទាំង​៥ ជុំវិញ​​ភាព​ភាព​ក្រីក្រ​​

២ Nelson Mandela បិតា​ប្រជាធិបតេយ្យ​​ប្រទេស​អាហ្វ្រិកខាងត្បូង

“Education is the most powerful weapon which you can use to change the world.”

“ការ​អប់រំ​គឺ​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​ ដែល​​មនុស្ស​គ្រប់រូប​​អាច​ប្រើប្រាស់​​ដើម្បី​​​ផ្លាស់ប្ដូរ​​ពិភពលោក​បាន​​” ។

៣  Martin Luther King មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិមនុស្ស​ល្បីល្បាញ​​​របស់​អាមេរិក

“Intelligence plus character-that is the goal of true education.”

“គោលដៅ​ពិត​ប្រាកដ​នៃ​ការ​អប់រំ គឺ​ត្រូវ​​ផ្ដល់​ចំណេះដឹង​​ប្រកប​ដោយ​គុណធម៌​​​ខ្ពស់” ។

សូមចុចអាន៖ សម្ដី​សំខាន់ៗ​ទាំង​៧​​ ​របស់​លោក​Nelson Mandela

៤ ខុងជឺ ទស្សនវិទូ​ចិន

“It does not matter how slowly you go as long as you do not stop.”

“អ្នក​ត្រូវ​បោះជំហាន​​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ទោះបី​ជា​ដំណើរ​របស់​អ្នក​យឺត​យ៉ាងណា​ក៏ដោយ​​” ។

៥  George Washington ប្រធានាធិបតី​ដំបូង​គេ​បំផុត​របស់​សហរដ្ឋអាមេរិក

“A primary object should be the education of our youth in the science of government.”

“រដ្ឋាភិបាល​ដ៏​ជឿនលឿន​មួយ​ត្រូវ​មាន​គោលដៅ​​ជា​ចម្បង​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ដល់​យុវជន​គ្រប់រូប”។

៦ John F. Kennedy ប្រធានាធិបតី​ទី​៣៥​របស់​សហរដ្ឋ​អាមេរិក

“Liberty without Learning is always in peril and Learning without Liberty is always in vain.”

“សេរីភាព​ដែល​គ្មាន​ការ​អប់រំ​ គឺ​តែងតែ​នាំមក​នូវ​​​ហានិភ័យ​ខ្ពស់​ ហើយ​ការ​អប់រំ​ដែល​គ្មាន​សេរីភាព​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​​”។​​

សូមចុចអាន៖ កម្ម​វិធី​សិក្សា​មួយ​​នឹង​​នាំ​​​សិស្ស​​រៀន​​នៅ​ស្រុក​ខ្មែរ​ដើរ​ទន្ទឹម​​​ ថៃ​ និង​ម៉ាឡេស៊ី

៧ Joseph Stalin អតីត​មេដឹកនាំ​សភាព​សូវៀត​​

“Education is a weapon, whose effect depends on who holds it in his hands and at whom it is aimed.”

“ការ​អប់រំ​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ លុះត្រា​តែ​បុគ្គល​នោះ​ចេះ​ប្រើប្រាស់​បាន​ត្រឹម​ត្រូវ ​និង​ចំ​គោលដៅ” ។

By Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម